កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន RedMagic បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវស្មាតហ្វូនសេរ៊ីថ្មី RedMagic 10 Pro និង RedMagic 10 Pro+ ជាមួយតម្លៃលក់ចាប់ពី ៦៩០ ដុល្លារ ដល់ ៨០០ ដុល្លារ សម្រាប់ RedMagic 10 Pro និង ៨៣០ ដុល្លារ ដល់ ១ ០៣០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
សម្រាប់ស្មាតហ្វូន RedMagic 10 Pro និង RedMagic 10 Pro+ ទទួលបានអេក្រង់ OLED BOE Q9+ display ទំហំ ៦,៨៥អ៊ីញ 144Hz មានកម្រិតបង្ហាញ 1.5K (2688×1216 pixels) កម្រិតពន្លឺ 2000 nits, 2592Hz PWM high-frequency dimming, 960Hz touch sampling rate, សាច់ពណ៌ 10bit color depth និងមានការគែមអេក្រង់ខ្លីបំផុត ១,៩៥ ម.ម ប៉ុណ្ណោះ ដែលអាចលាតពេញផ្ទៃអេក្រង់ទាំងមូលបានចំនួន ៩៥,៣ភាគរយ ដំណើរការដោយបន្ទះឈីប Snapdragon 8 Elite ទំហំ 3nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ Redmagic AI OS 10.0 និងទទួលបាន RAM 12GB / 16GB / 24GB និងអង្គផ្ទុក 256GB / 512GB / 1TB ប្រភេទ UFS 4.0 Pro ព្រមទាំងប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
បើនិយាយពីផ្នែកកាមេរ៉ា មានបំពាក់នូវសេនស័រកាមេរ៉ាប្រភេទ OmniVision ទាំងអស់ ដែលលេនគោលមានទំហំ 50MP ទំហំ 1/1.5″ (OmniVision OV50E40) មាន aperture f/1.88 និងមុខងារគ្រប់គ្រង់លំនឹង OIS បូករួមជាមួយលេនទូលាយ ultra-wide ទំហំ 50MP អាចថតបាន ១២០ដឺក្រេ (OmniVision OV50D) មាន aperture f/2.2 និងលេន macro (OmniVision OV02F10) ទំហំ 2MP សម្រាប់ថតវត្ថុជិតៗ ចំណែកកាមេរ៉ា selfie មានទំហំ 16MP OmniVision OV16A1Q ជាប្រភេទលេនក្នុងអេក្រង់ និងគាំទ្រមុខងារ fast focus, HDR mode, AI elimination, AI album search និងមុខងារផ្សេងទៀត។
ចំណែកថាមពលថ្ម RedMagic 10 Pro និង RedMagic 10 Pro+ ទទួលបានកញ្ជប់ថ្មទំហំ 6,500mAh និង 7050mAh គាំទ្រការសាកល្បឿនលឿន 80W និង 120W អាចសាកឡើងបាន ១០០ភាគរយ ដោយចំណាយពេលត្រឹមតែ ៣៥ និង ៣០នាទី ប៉ុណ្ណោះ និងគាំទ្រការតភ្ជាប់ដូចជា 4G VoLTE, 5G, Wi-Fi 7, Bluetooth 5.4, USB C 3.2 Gen 2 និងទទួលបានរន្ធដោតកាសចំនួន១ បាសសម្លេងចំនួន ២ រន្ធ mic ចំនួន ៣ ម៉ូទ័ររំញ័រ Dongci 0815 dual X-axis linear motor ចំនួន២ និងអាវការពារទឹក និងធូលីជាដើម។ លើសពីនេះទៅទៀត ស្មាតហ្វូនទាំង២ នេះ គឺទទួលបានបន្ទះឈីប Red Core R3 ដែលផលិតដោយក្រុមហ៊ុនផ្ទាល់ដែលអាចលេងហ្គេមបានកម្រិត 2K 120FPS និងទទួលបានពិន្ទុ ៣ ២៩១ ៣២៨ ពិន្ទុ ពី AnTuTu។
ចំពោះការរចនារបស់ស្មាតហ្វូន RedMagic 10 Pro និង RedMagic 10 Pro+ មានកម្រាស់ ៨,៩ ម.ម និងទម្ងន់ ២២៩ និងទទួលបានជម្រើសពណ៌ស ពណ៌ខ្មៅ ខ្នងធម្មតា និងខ្នងថ្លា។
អ្វីដែលពិសេសជាងនេះទៅទៀត ស្មាតហ្វូននេះគឺទទួលបានជម្រើសពិសេស RedMagic 10 GOLDEN SAGA 24GB+1TB Limited Edition ដែលមានការរចនាជាមួយ VC (Vapor Chamber) Cooling ពណ៌មាស ប៊ូតុងបិទបើកថាមពលពណ៌មាស បំពង់ខ្យល់ពណ៌មាស និងប្រាក់ កញ្ចក់ត្បូងកណ្តៀង ឡូហ្គូលពណ៌មាស សំបកការពារ ប្រព័ន្ធជំនួយការផ្ទាល់ខ្លួន និងផ្សេងៗទៀត ជាមួយតម្លៃលក់ក្នុង ១ ៣១៥ ដុល្លារ៕