Browsing: ព័ត៌មានថ្មីៗ

Apple ទើបបញ្ចេញកំណែអាប់ឌែត​ iOS 16.6.1 ដើម្បីរាំងខ្ទប់មេរោគចារកម្ម Pegasus spyware ដែលត្រូវបានរាយការណ៍ដោយ មន្ទីរស្រាវជ្រាវ The Citizen Lab។ មន្ទីរស្រាវជ្រាវនេះបានរកឃើញថា Pegasus spyware មានលទ្ធភាព ដំណើរការកូដតាមអំពើចិត្ត និងឈានដល់ការគ្រប់គ្រងឧបករណ៍អ្នកប្រើ ឬហៅថា “Blastpass”…

បន្ទាប់ពីបញ្ចេញ Mate 60 និង Mate 60 Pro ពេលនេះ Huawei បានបញ្ចេញនូវម៉ូដែលកំពូលក្នុងត្រកូល Huawei Mate 60 Pro+ ដែលវាមានលទ្ធភាពមិនធម្មតា អាចភ្ជាប់ទៅកាន់ផ្កាយរណប ដោយអាចផ្ញើសារលើ BeiDou ជាផ្កាយរណបនៃប្រព័ន្ធរុករកក្នុងតំបន់ពិសោធន៍របស់ចិន និងអាចខលជាសំឡេងលើ…

ក្រុមហ៊ុនបច្ចេកវិទ្យា និងនវានុវត្តន៍ឈានមុខគេគឺ 7Apple​ Tech បានប្រកាសពីភាពជាដៃគូដំបូងគេនៅថ្ងៃនេះជាមួយក្រុមហ៊ុន 70mai ដែលជាក្រុមហ៊ុនផលិតកាំមេរ៉ា និងគ្រឿងបន្ថែមរថយន្តឈានមុខគេដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងគ្នា (MOA) ដែលធ្វើឡើងនៅសណ្ឋាគារ​ភ្នំពេញ ក្នុងរាជធានីភ្នំពេញ បានកត់សម្គាល់ការចាប់ផ្តើមជាផ្លូវការនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ។ ភាពជាដៃគូរផ្តាច់មុខផ្តល់ឱ្យក្រុមហ៊ុន 7Apple Tech នូវសិទ្ធិចែកចាយ និងលក់ផលិតផល 70mai ទាំងមូលទាំងស្រុងនៅក្នុងទីផ្សារកម្ពុជា។…

[ក្នុងស្រុក] ឱកាសពិធីបុណ្យភ្ជុំបិណ្ឌកំពុងខិតជិតមកដល់ហើយ ហើយបងប្អូនយើងក៏កំពុងស្វែងរកទិញរថយន្តភីកអាប់សេរ៊ីថ្មី សម្រាប់ប្រើប្រាស់ ក៏ដូចជាធ្វើដំណើរទៅកាន់ទីស្រុកកំណើត ដោយពេលនេះជាវេលាល្អមួយសម្រាប់បងប្អូន គឺក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) បានធ្វើការបើកទទួលការកក់ជាផ្លូវការនូវរថយន្តភីកអាប់សេរ៊ីថ្មីរបស់ខ្លួន គឺរថយន្ត Toyota Hilux Revo Rally សេរ៊ីថ្មីឆ្នាំ ២០២៤ នេះបើយោងតាមការបង្ហោះឡើងនៅលើទំព័រផ្លូវការ Toyota Cambodia បានមកដល់ហើយ…

ខណៈមានដំណឹងចចាមអារ៉ាជាច្រើនរំពឹងថា iPhone និងកៀកថ្ងៃប្រកាសចេញផងនោះ TrendForce ក្រុមហ៊ុនស្រាវជ្រាវតៃវ៉ាន់ បានព្យាករណ៍ថា iPhone 15 Pro នឹងរក្សាតម្លៃ 999$ ដូចទៅនឹង iPhone 14 Pro ដែលចេញឆ្នាំមុន។ ដោយឡែក TrendForce ជឿជាក់ថា មានតែ…

ភាគហ៊ុនក្រុមហ៊ុន Apple ធ្លាក់ចុះប្រមាណ ២០០ពាន់លានដុល្លារ ឬស្មើនឹង ២,៩% គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលប្រទេសចិន បន្តហាមឃាត់មិនមន្ត្រីរដ្ឋាភិបាល ប្រើប្រាស់​ iPhone នោះឡើយ។ គោលបំណងនៃការរាំងខ្ទប់នេះគឺដើម្បីរាំងខ្ទប់ផលិតបច្ចេកវិទ្យាបរទេស ងាកមកប្រើបច្ចេកវិទ្យាក្នុងស្រុក និងការពាររាល់ទិន្នន័យនានា មិនឱ្យលេចធ្លាយទៅកាន់បរទេស ពិសេសការហាមនេះ គឺទិសដៅទៅលើវិស័យដែលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។…

មានដំណឹងលេចឭថា iPhone 15 Pro នឹងបំពាក់ប៊ូតុង Action ដែលធ្លាប់ឃើញមានលើ នាឡិកា Apple Watch Ultra។ ដែលការបំពាក់នេះ​ គឺជំនួសឱ្យប៊ូតុង Mute សម្រាប់បិទសំឡេង ដែលមានតាំងពី iPhone ជំនាន់ដំបូងម៉្លេះ។  ដំណឹងលេចឮនេះគឺយោងទៅតាម កូដខាងក្នុងនៃកម្មវិធីរបស់…

រាល់ឯកសារនានា ដូចជារូបថត វីដេអូ សារសំឡេង ដែលអ្នកបានប្រើលើ Telegram វានឹងរក្សាទុកបណ្ដោះអាសន្ន ដែលទាំងនេះហៅថា cache file ហើយបើអ្នកប្រើកាន់តែច្រើន ទំហំផ្ទុកប្រើអស់កាន់តែច្រើន ជួនកាលអាចអស់ 20GB 30GB ដោយមិនដឹងខ្លួនថែមទៀត។ វិធីចូលមើល Cache file និងរបៀបកំណត់៖…

ទោះមានប្រព័ន្ធការពារ និងថ្មគុណភាពខ្ពស់យ៉ាងណា បើយើងអ្នកប្រើធ្វេសប្រហែស ឬមិនចាប់អារម្មណ៍ចំណុចទាំង ៤ នេះ នោះថ្មទូរសព្ទរបស់អ្នកនឹងប្រើមិនបានយូរ ធ្លាក់ភាគរយថ្មលឿន។ ចំណុចទី១ កុំប្រើទូរសព្ទដល់អស់ថ្មទើបសាក ការអស់ថ្មរលីងតែម្ដង នឹងធ្វើឱ្យសាកបញ្ចូលបានលឿនមែន តែក៏ឆាប់ក្ដៅ នឹងងាយរងប្រតិកម្មគីមីពេលទូរសព្ទក្ដៅធ្វើឱប៉ះពាល់ដល់សុខភាពថ្ម។ ចំណុចទី២ ជៀសវាងប្រើបណ្ដើរសាកថ្មបណ្ដើរ ដូចចំណុចខាងលើផងដែរ ពេលថ្មកំពុងបញ្ចូលទូរសព្ទនឹងឡើងកម្ដៅជាងធម្មតា​ ហើយបើយើងប្រើបណ្ដើរសាកបណ្ដើរវានឹងកាន់តែក្ដៅ ងាយប៉ះពាល់សុខភាពថ្ម…

គេរំពឹងថា Apple នឹងបង្ហាញ iPhone 15 ទាំង ៤ម៉ូឌែល នៅក្នុងព្រឹត្តិការណ៍ នាថ្ងៃអង្គារ ទី១២​ខែកញ្ញា ហើយការអាប់ដេតលើកាមេរ៉ាឆ្នាំនេះ នឹងក្លាយជា បេះដូងនៃការលក់ ឬ Selling Point។ នេះ​បើ​តាម​របាយការណ៍ ​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​តៃវ៉ាន់ TrendForce កាលពីថ្មីៗនេះ។…