កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន Vivo បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវស្មាតហ្វូនសេរ៊ីថ្មី Vivo Y300 5G ជាមួយតម្លៃលក់ចាប់ពី ១៩២ ដុល្លារ ដល់ ២៧៤ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
ស្មាតហ្វូន Vivo Y300 5G ទទួលបានអេក្រង់ AMOLED ទំហំ ៦,៧៧ អ៊ីញ 120Hz មានកម្រិតពន្លឺ 1,800 nits និងកម្រិតបង្ហាញ Full HD (2392 x 1080 pixels) ដំណើរការដោយបន្ទះឈីប MediaTek Dimensity 6300 ទំហំ 6nm និងប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ OriginOS 5 ព្រមទាំងទទួលបាន 8GB / 12GB និងអង្គផ្ទុក 128GB / 256GB / 512GB ប្រភេទ UFS2.2 ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
សម្រាប់ផ្នែកកាមេរ៉ា Vivo Y300 5G ទទួលបានលេនគោលខាងក្រោយទំហំ 50MP ប្រើប្រាស់នូវសេនស័រប្រភេទ Samsung S5KJNS មាន aperture f/1.8 និងមុខងារជំនួយលំនឹង OIS បូករួមជាមួយលេនថតរូបពេលយប់ទំហំ 2MP ប្រើប្រាស់នូវសេនស័រប្រភេទ Galcore GC02M1 មាន aperture f/2.4 ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 8MP ប្រើប្រាស់នូវសេនស័រប្រភេទ OmniVision OV08D10 មាន aperture f/2.05 ។
ចំណែកផ្នែកថាមពលវិញ ស្មាតហ្វូននេះ ទទួលបានកញ្ជប់ថាមពលថ្មធំដល់ 6,500mAh គាំទ្រការសាកល្បឿនលឿន 44W ។ លើសពីនេះទៅទៀត ស្មាតហ្វូន Vivo Y300 5G ក៏មានភ្ជាប់មកជាមួយនឹងអាវការពារទឹក និងធូលីកម្រិត IP64 រន្ធ USB Type-C audio បាសសម្លេងចំនួន ៣ចំនុច រន្ធ 3D panoramic audio និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6, Bluetooth 5.4, GPS និងរន្ធ USB Type-C ។
ចំពោះការរចនារបស់ស្មាតហ្វូន Vivo Y300 5G មានកម្រាស់ ៧,៧៩ មីលីម៉ែត្រ (ជម្រើសពណ៌ខ្មៅ និងស) និង ៧,៩៥ មីលីម៉ែត្រ (ជម្រើសពណ៌បៃតង) និងទម្ងន់ ១៩៩,៩ ក្រាម៕