ក្រុមហ៊ុន Apple ត្រូវបានរាយការណ៍ថាកំពុងអភិវឌ្ឍន៍ឧបករណ៍ដែលអាចបត់បានដ៏ច្នៃប្រឌិតមួយ ដែលគេជឿថាស្រដៀងនឹង iPad ដោយអាចនឹងធ្វើការការចេញលក់នៅក្នុងឆ្នាំ២០២៨ បើយោងតាមសារព៌ត័មាន Bloomberg លោក Mark Gurman ។ នេះជាសញ្ញាដំបូងបង្ហាញពីការចូលរួមរបស់ Apple ក្នុងទីផ្សារឧបករណ៍ដែលអាចបត់បាន ដែលកំពុងរីកចម្រើនឆាប់រហ័សដោយសារប្រកួតប្រជែងពីក្រុមហ៊ុនដូចជា Samsung និង Huawei ។
ចំពោះលក្ខណៈសំខាន់ៗរបស់ឧបករណ៍នេះ គឺមានអេក្រង់ធំដល់ ២០ អ៊ីញ ដែលអាចបត់បាន និងមានការរចនាស្រដៀងនឹងការរចនាអេក្រង់បត់បានសព្វថ្ងៃ។ លើសពីនេះទៅទៀត ឧបករណ៍ត្រូវបានគេរំពឹងថា បានកំណត់គោលដៅទៅកាន់អ្នកប្រើប្រាស់ដែលចង់បានអេក្រង់ធំសម្រាប់ការលេងហ្គេម ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងការប្រើប្រាស់កម្មវិធី។
សម្រាប់ឧបករណ៍ថ្មីនេះ អាចនឹងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ iPadOS ជាមួយលក្ខណៈពិសេសបន្ថែមមួយចំនួនពី macOS និងគាំទ្រប៊ិក Apple Pencil និងគ្រឿងបន្ថែមផ្សេងៗដែលបានបង្កើតសម្រាប់ iPad។
គួរបញ្ជាក់ថា ឧបករណ៍ថ្មីនេះមិនមែនជា iPad ឫ Mac នោះឡើយ ទោះបីជាគាំទ្រ iPadOS នឹងមានលក្ខណៈស្រដៀងនឹង macOS ក៏ដោយ។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនមួយនេះក៏មានសញ្ញាបង្ហាញថាកំពុងអភិវឌ្ឍ iPhone បត់បាន ដែលប្រហែលនឹងចេញផ្សាយនៅក្នុងឆ្នាំ២០២៦ ផងដែរ៕