[មីយ៉ាន់ម៉ា] ក្រុមហ៊ុន Toyota Motor បានធ្វើការចាប់ផ្តើមផ្គុំតម្លើងរថយន្តនៅរោងចក្រថ្មីមួយក្នុងប្រទេសមីយ៉ាន់ម៉ា ដែលការចាប់ផ្តើមត្រូវបានផ្អាកអស់រយៈពេលជាង ១៩ខែ បន្ទាប់ពីរដ្ឋប្រហារយោធា និងការរាតត្បាតនៃកូវីដ១៩។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនបាននិយាយថា រោងចក្រខ្លួនកំពុងបើកដំណើរការធម្មតា បើទោះបីជាក្រុមហ៊ុនផ្សេងទៀតបានដកខ្លួនចេញពីប្រទេសនេះ ដោយបានចាប់ផ្តើមដំឡើងរថយន្តមួយ ឬពីរគ្រឿងក្នុងមួយថ្ងៃ ដោយចាប់ផ្តើមពីការធ្វើការពីឧបករណ៍គ្រឿងបន្លាស់ដែលបានដឹកជញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងខែកញ្ញា។ ក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនចម្រុះជាតិសាសន៍ផ្សេងទៀតបានប្រឈមមុខនឹងសម្ពាធដើម្បីដកខ្លួនចេញពីការវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលត្រូវបានគេមើលឃើញថាផ្តល់ផលប្រយោជន៍ដល់យោធា។ ក្រុមហ៊ុន Toyota បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា…
Browsing: ព័ត៌មានថ្មីៗ
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg ដែលបានរាយការណ៍កាលពីថ្ងៃអង្គារ ទី១១ នេះ បានបង្ហាញថាថា ក្រុមហ៊ុនផលិតបន្ទះឈីប Intel Corp កំពុងរៀបចំផែនការកាត់បន្ថយបុគ្គលិកជាច្រើនរបស់ខ្លួន ដែលទំនងជាមានចំនួនរាប់ពាន់នាក់ បន្ទាប់ពីប្រឈមមុខនឹងការធ្លាក់ចុះនៃទីផ្សារកុំព្យូទ័រ។ ការបញ្ឈប់ការងារនឹងត្រូវបានប្រកាសនៅដើមខែនេះ ហើយផ្នែកមួយចំនួនរបស់ Intel រួមទាំងក្រុមលក់ និងទីផ្សារ ក៏ទទួលបាននូវការកាត់បន្ថយ ដែលអាចប៉ះពាល់ដល់បុគ្គលិកប្រហែល ២០ភាគរយ…
[ប្រទេសរុស្ស៊ី] ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៅទីក្រុងមូស្គូបាននិយាយកាលពីថ្ងៃអង្គារទី ១១ ខែតុលាថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan នឹងលក់ទ្រព្យសម្បត្តិក្នុងរុស្ស៊ីរបស់ខ្លួន រួមទាំងរោងចក្រនៅទីក្រុង Saint Petersburg ទៅរដ្ឋាភិបាលរុស្ស៊ី។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Nissan បានផ្អាកការផលិតនៅរោងចក្រក្នុងទីក្រុងទីពីររបស់រុស្ស៊ីក្នុងខែមីនា ភ្លាមៗបន្ទាប់ពីក្រុងម៉ូស្គូបានបញ្ជូនទ័ពទៅអ៊ុយក្រែន។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គណៈកម្មាធិការប្រតិបត្តិរបស់ក្រុមហ៊ុន Nissan បានអនុម័តការលក់ទ្រព្យសម្បត្តិក្នុងរុស្ស៊ីរបស់ខ្លួនទៅឱ្យសហព័ន្ធរុស្ស៊ី…
[ហ្វីលីពីន] កាលពីថ្ងៃចន្ទ ទី១០ ខែតុលានេះកន្លងទៅ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានធ្វើការចុះហត្ថលេខាលើច្បាប់មួយស្តីពីវិធានការការចុះឈ្មោះស៊ីមទូរស័ព្ទជាកាតព្វកិច្ច ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអត្ថបទ ការក្លែងបន្លំតាមធនាគារ និងព័ត៌មានមិនពិត។ ច្បាប់នេះនឹងតម្រូវឱ្យអ្នកប្រើប្រាស់ផ្តល់ឈ្មោះពេញ និងឯកសារអត្តសញ្ញាណមុនពេលទិញស៊ីមកាត ដោយមានគោលបំណងការពារឧក្រិដ្ឋជនពីការលាក់បាំងអត្តសញ្ញាណរបស់ពួកគេ។ លោក Marcos បាននិយាយនៅក្នុងសុន្ទរកថាមួយថា “ទីបំផុតយើងនឹងសម្រេចបាននូវអ្វីដែលចង់បានរយៈពេលយូរមកហើយ ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងការចេញស៊ីមកាត…
[ចិន] យោងតាមប្រភពព័ត៌មានបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសចិនបានចេញកូតានាំចូលប្រេងឆៅដំបូងសម្រាប់ឆ្នាំ ២០២៣ សម្រាប់ការផ្គត់ផ្គង់ជាចម្បងដល់ក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យ។ បរិមាណដែលបានចេញផ្សាយគឺប្រហែល ២០លានតោន ស្មើ ១៤៦លានបារ៉ែល ដោយវាមានរយៈពេលជិតបីខែលឿនជាងធម្មតាក្នុងគោលបំណងដើម្បីលើកទឹកចិត្តអ្នកចម្រាញ់ដើម្បីជំរុញផលិតកម្ម។ នាយកប្រតិបត្តិជាន់ខ្ពស់ម្នាក់ដែលមានក្រុមហ៊ុនចម្រាញ់ប្រេងម្នាក់ចូលរួមបាននិយាយថាតម្រូវការកូតានឹងអាស្រ័យលើសេដ្ឋកិច្ចចម្រាញ់ អ្នកចម្រាញ់អាចនៅតែជ្រើសរើសប្រើកូតាថ្មីនៅឆ្នាំក្រោយ ដោយសាររឹមមិនមានភាពលើកទឹកចិត្តនោះទេ។ គួរបញ្ជាក់ផងដែរថា កាលពីខែមុនទីក្រុងប៉េកាំងបានចេញកូតាទីបីសម្រាប់ឆ្នាំ ២០២២ ដែលបានបង្កើនកូតានាំចូលមិនមែនរដ្ឋរបស់ខ្លួនដល់ ១៦៤,៦១ លានតោននៅឆ្នាំនេះ៕
កាលពីថ្ងៃចន្ទ ទី១០ ខែតុលានេះ Amazon.com Inc បាននិយាយថា ខ្លួននឹងវិនិយោគទឹកប្រាក់ច្រើនជាង ១ពាន់លានអឺរ៉ូ ឬ ៩៧៤,៨ លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំខាងមុខសម្រាប់រថយន្តអគ្គីសនី រថយន្តដឹកទំនិញ និងមជ្ឈមណ្ឌលវិចខ្ចប់ដែលបញ្ចេញឧស្ម័នតិចនៅទូទាំងទ្វីបអឺរ៉ុប ដោយបង្កើនល្បឿននៃការជំរុញរបស់ខ្លួនដើម្បីសម្រេចបាននូវកាបូនស្មើ។ ក្នុងនោះក្រុមហ៊ុនលក់ទំនិញនៅលើអនឡាញមួយនេះបាននិយាយថា ការវិនិយោគនេះក៏មានគោលបំណងជំរុញការច្នៃប្រឌិតនៅទូទាំងឧស្សាហកម្មដឹកជញ្ជូន និងលើកទឹកចិត្តដល់ហេដ្ឋារចនាសម្ព័ន្ធសាកថ្មសាធារណៈបន្ថែមទៀតសម្រាប់រថយន្តអគ្គិសនី (EVs)។…
ក្រុមហ៊ុន SIXT ដែលជាក្រុមហ៊ុនជួលរថយន្តដ៏ធំនៅប្រទេសអាឡឺម៉ង់ បានធ្វើការវិនិយោគលើកិច្ចសន្យាដើម្បីបញ្ជាទិញរថយន្តអគ្គិសនីជាង ១០០ ០០០ គ្រឿង ពីក្រុមហ៊ុំន BYD ក្នុងរយៈពេល ៦ឆ្នាំខាងមុខ ដោយការដឹកជញ្ជូនលើកដំបូងចាប់ផ្តើមនៅត្រីមាសទី ៤ ឆ្នាំ ២០២២។ ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន (NEVs) បច្ចុប្បន្នកំពុងធ្វើឱ្យមានភាពជឿនលឿនពេញលេញនៅក្នុងទ្វីបអឺរ៉ុប។…
[សហរដ្ឋអាមេរិក] ក្រសួងការពារជាតិអាមេរិកបានបន្ថែមក្រុមហ៊ុនចិនជាច្រើនទៀត រួមទាំងក្រុមហ៊ុនផលិត Drone ដ៏ល្បី DJI Technology និងក្រុមហ៊ុនផលិតឧបករណ៍ Zhejiang Dahua Technology ទៅក្នុងបញ្ជីខ្មៅដែលដាក់ពួកគេឱ្យជាប់បម្រាមវិនិយោគសម្រាប់ជនជាតិអាមេរិក។ BGI Genomics Co Ltd ដែលដំណើរការជាធនាគារទិន្នន័យហ្សែនដ៏ធំ និងមានកិច្ចសន្យា DNA-sequencing ជាមួយក្រុមហ៊ុនសុខភាព…
ការផ្លាស់ប្តូរចិត្តរបស់ Elon Musk ជុំវិញកិច្ចព្រមព្រៀងទិញផ្តាច់របស់គាត់សម្រាប់ Twitter ត្រូវបានស្វាគមន៍ជាមួយនឹងរលកនៃតម្លៃកើនឡើងនៅលើភាគហ៊ុនរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ទោះបីជាអ្នកវិនិយោគ Tesla ភ័យខ្លាចថាមហាសេដ្ឋីកំពុងព្រលែងខ្លួនគាត់ពេក។ លោក Musk ដែលបានលក់ភាគហ៊ុន Tesla ដែលមានតម្លៃជាង ១៥ ពាន់លានដុល្លារកាលពីដើមឆ្នាំនេះ ដើម្បីផ្តល់មូលនិធិដល់កិច្ចព្រមព្រៀងនោះ បានគំរាមបោះបង់ចោលការទិញយកបណ្តាញសង្គមនេះ ដោយលើកឡើងពីគណនីក្លែងក្លាយមួយចំនួនធំ ហើយបានទទួលបណ្តឹងពី…
ឥណ្ឌូណេស៊ីក្នុងខែសីហាបានកត់ត្រាចំនួនភ្ញៀវទេសចរបរទេសច្រើនជាងគេចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃចន្ទ ទី៣ ខែតុលា ដែលបានបង្ហាញពីការបន្ធូរបន្ថយនៃការរឹតបន្តឹង និងការកើនឡើងនៃចំនួនការធ្វើដំណើរ។ មានការមកដល់ប្រហែល ៥១០ ២០០ នៅក្នុងខែសីហា កើនឡើងពី ១ ៨០០នាក់ក្នុងខែដូចគ្នាកាលពីឆ្នាំមុន ដោយសារសកម្មភាពសាធារណៈនៅតែបន្តប្រសើរឡើង នេះបើយោងតាមលោក Margo Yuwono ប្រធានផ្នែកស្ថិតិឥណ្ឌូនេស៊ីបានប្រាប់អ្នកយកព័ត៌មាន។ សម្រាប់រយៈពេលពីខែមករាដល់ខែសីហា…