[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា FAW និង Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Toyota HARRIER ស៊េរីឆ្នាំ២០២៤ ជាមួយតម្លៃលក់ចាប់ពី ២៧ ០00 ដុល្លារ ដល់ ៣៨ ៧00 ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
ចំពោះរថយន្ត Toyota HARRIER សេរ៊ីឆ្នាំ២០២៤ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA platform ដំណើរការដោយ៖
- ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧១ សេះ និងកម្លាំងរមួល ២០៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT។
- ម៉ាសុីនកូនកាត់ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងសរុបបានចំនួន ២១៤ សេះ និងកម្លាំងរមួល ៣២១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT និងមានកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រ/១០០ គីឡូម៉ែត្រ។
សម្រាប់ការរចនាផ្នែកខាងក្រៅមានភាពស្ព័របំពាក់ប៉ាណាមុខទំហំធំ អបសងខាងដោយចង្កៀង LED រាងអក្សរ L ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។
ចំពោះនៅផ្នែកខាងក្នុងវិញទទួលបានអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងឧបករណ៍បំពងសំឡេងម៉ាក JBL ចំនួន ៩ចំនុច។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរ Toyota Safety Sense 2.0 ផងដែរ៕