កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Vivo បានប្រកាសគ្រោងដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី Vivo X200 និង Vivo X200 Pro ក្នុងទីផ្សារប្រទេសចិន ក្នុងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ៥៥០ ដុល្លារ សម្រាប់ X200 និង ៨៣០ដុល្លារ សម្រាប់ X200 Pro។
សម្រាប់ទូរស័ព្ទដៃ Vivo X200 ត្រូវបានរំពឹងថានឹងទទួលបានអេក្រង់ OLED LTPO ទំហំ ៦,៣ អ៊ីញ 120Hz មានកម្រិតបង្ហាញ 1.5K ចំណែក Vivo X200 Pro នឹងទទួលបានអេក្រង់ទំហំ ៦,៧ ឫ ៦,៨ អ៊ីញ 120Hz មានកម្រិតបង្ហាញ 1.5K ដំណើរការដោយបន្ទះឈីប MediaTek Dimensity 9300 SoC ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ Origin OS 5 និងទទួលបាន RAM 8GB |12GB និងអង្គផ្ទុកចាប់ពី 256GB រួមជាមួយថាមពលថ្ម 5,600mAh គាំទ្រការសាកតាមខ្សែ 90W សម្រាប់ X200 និងថាមពលថ្ម 6,000mAh សម្រាប់ X200 Pro។
សម្រាប់ផ្នែកកាមេរ៉ាទូរស័ព្ទដៃ Vivo X200 ត្រូវបានរំពឹងថានឹងទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP ជំនួយដោយមុខងារគ្រប់គ្រងលំនឹង OIS បូករួមជាមួយលេន Ultra-Wide និងលេន Telephoto ទំហំ 70mm 3x ខណៈVivo X200 Pro នឹងទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP ជំនួយដោយមុខងារគ្រប់គ្រងលំនឹង OIS បូករួមជាមួយលេន Ultra-Wide ទំហំ 50MP និងលេន Telephoto ទំហំ 200MP ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ នឹងមានបំពាក់ជាមួយអាវការពារធូលី និងទឹក IP68/69 ផងដែរ។