Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Toyota ចេញ Highlander ថ្មី ឆ្នាំ២០២៥ មានត្រឹមតែ ២​ ៥០០គ្រឿងប៉ុណ្ណោះ
    ព័ត៌មានថ្មីៗ

    Toyota ចេញ Highlander ថ្មី ឆ្នាំ២០២៥ មានត្រឹមតែ ២​ ៥០០គ្រឿងប៉ុណ្ណោះ

    September 18, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Toyota Highlander សេរ៊ីឆ្នាំ២០២៥ ប្រភេទ Special Edition ត្រឹមតែ ២​ ៥០០គ្រឿងប៉ុណ្ណោះ ប៉ុន្តែតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ ប៉ុន្តែសម្រាប់រថយន្ត Toyota Highlander សេរ៊ីឆ្នាំ២០២៥ វិញក៏ទទួលបានការអាប់ឌែតថ្មីតិចតួចផងដែរ ជាមួយតម្លៃលក់ចាប់ពី ៣៩​ ៥២០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

    ពាណិជ្ជកម្ម

    សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្ត Toyota Highlander សេរ៊ីឆ្នាំ២០២៥ ត្រូវបានតុបតែងជាមួយនឹងងប៉ាណាមុខទំហំធំ អបសងខាងដោយចង្កៀង LED ថាសកង់ស្ព័រទំហំ ២០អ៊ីញ និងចង្កៀងក្រោយប្រភេទ LED។

    ចំពោះនៅខាងផ្នែកក្នុងកាប៊ីនបំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ក៏ដូចជាឧបករណ៍បំពងសំលេងម៉ាក JBL ចំនួន ១១ ចំនុច និងម៉ាសុីនត្រជាក់ចំនួន ៣ចំនុច។ បន្ថែមពីនេះ ក៏បានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 2.5+ ផងដែរ។

    ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយ៖

    • ប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន៣ អាចផលិតកម្លាំងបាន ២៤៣ សេះ និងមានកម្រិតសុីប្រេង ៦,៧លីត្រ ក្នុងចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។
    • ម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ២៦៥ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ៕
    ប្រភពៈ Carscoops

    Toyota Toyota Highlander
    Share. Facebook Telegram WhatsApp
    Previous Articleចេញហើយ! ឡាន MPV អគ្គិសនី MG Windsor សាកម្តងរត់បាន ៣៣១គ.ម ឯតម្លៃខ្ទង់ ១មុឺនដុល្លារ
    Next Article រូបរាងរបស់ទូរស័ព្ទដៃ Samsung Galaxy S25 Plus អាចមាននឹងទទួលបានការរចនាបែបនេះ

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.