Browsing: ព័ត៌មានថ្មីៗ

ក្រុមហ៊ុនផលិតយានយន្តវៀតណាម VinFast បានរាយការណ៍ពីប្រាក់ចំណូល ៤៣៧លានដុល្លារ សម្រាប់ត្រីមាសទីបួន ឆ្នាំ២០២៣ ដែលធ្វើឲ្យចំណូលសរុបពេញមួយឆ្នាំ២០២៣ មានចំនួន ១,២ពាន់លានដុល្លារ កើនឡើង ៩១% ធៀបនឹងឆ្នាំ២០២២។ ការកើនឡើងប្រាក់ចំណូលនេះ ដោយសារតែការលក់រថយន្តមានការកើនឡើង ដោយក្រុមហ៊ុន VinFast អាចលក់រថយន្តអគ្គិសនីបាន ៣៤ ៨៥៥គ្រឿង កើនឡើងរហូតដល់…

ជនជាប់ចោទពីរនាក់បានរកឃើញថាជាប់ទោសនៅក្នុងករណីក្លែងបន្លំឆបោកប្រាក់ ធ្វើឲ្យ Apple អស់ទឹកប្រាក់ខ្ទង់លានដុល្លារ។ ការឆបោកនេះគឺទាក់ទងនឹងការយក iPhone ក្លែងក្លាយទៅឲ្យ Apple ធ្វើការជួសជុល ដែលក្រោយមក Apple ក៏បានប្ដូរដោយ iPhone ពិតប្រាកដជូន។ បុគ្គលទាំងពីរមានម្នាក់ឈ្មោះថា Haotian Sun វ័យ ៣៣ឆ្នាំ និងម្នាក់ទៀតឈ្មោះថា…

ផ្អែកតាមទិន្នន័យថ្មីចេញផ្សាយដោយស្ថាប័ន Counterpoint បានបង្ហាញថាស្មាតហ្វូនលក់ដាច់ជាងគេក្នុងតំណែងកំពូលទាំង៧ កាលពីឆ្នាំ២០២៣ គឺសុទ្ធតែជា iPhone ទាំងអស់ ដោយមានទាំង iPhone 14 Series, iPhone 15 Series និង iPhone 13 ផងដែរ។ កំពូលស្មាតហ្វូនដែលលក់ដាច់បានច្រើនជាងគេទាំង១០ មានចំណែក…

កន្លងមក Apple បាននិយាយថាថ្មរបស់ iPhone 15 Series អាចនឹងរក្សាសមត្ថភាពផ្ទុកថាមពលបាន ៨០% ក្រោយពីឆ្លងកាត់វដ្ដនៃការសាកថ្មចំនួន ៥០០ដង។ ប៉ុន្តែពេលនេះ Apple បានប្រាប់វិបសាយ 9to5Mac ថាថ្ម iPhone 15 អាចរក្សាសមត្ថភាពផ្ទុកថាមពលបាន ៨០% ក្រោយការសាកថ្មចំនួន…

ស្មាតហ្វូនបត់ ZTE Libero Flip ដែលចូលខ្លួនមកប្រកួតប្រជែង Galaxy Z Flip5 បានបង្ហាញវត្តមានលើទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់រាយត្រឹមតែប្រមាណ ៤២០ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការបញ្ជាទិញទុកមុន ទទួលបានការបញ្ចុះតម្លៃមកនៅត្រឹមប្រមាណ ២៦៥ដុល្លារ។ ស្មាតហ្វូនថ្មីរបស់ ZTE នេះមានបំពាក់អេក្រង់ OLED បត់បានដែលមានទំហំ…

[ក្នុងស្រុក] កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុន MG Cambodia បានបើកបង្ហាញនូវវត្តមានរថយន្ត MG HS Facelift ស៊េរីថ្មី ឆ្នាំ២០២៤ ដែលជាផលិតផលសំខាន់នៅក្នុងត្រកូល MG ដែលត្រូវបានគេស្គាល់ថាជាម៉ូឌែលរថយន្តដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនជាច្រើនដូចជាពាណិជ្ជករ និងសហគ្រិនវ័យក្មេង និងការប្រើប្រាស់ជាលក្ខណៈគ្រួសារ។ កម្មវិធីសម្ពោធជាផ្លូវការរថយន្ត MG…

ក្រុមហ៊ុនផលិតស្មាតហ្វូនចិន បានប្រកាសថាខ្លួននឹងលែងផលិតស្មាតហ្វូនតទៀតហើយ ដោយចាប់ពីពេលនេះទៅនឹងផ្ដោតលើឧបករណ៍អនាគតដែលដឹកនាំដោយបច្ចេកវិទ្យា AI។ ប្រធានក្រុមហ៊ុន ជាមួយនាយកប្រតិបត្តិរបស់ Meizu បានបកស្រាយថាការផ្លាស់ប្ដូររបត់អាជីវកម្មនេះ បានចាប់ផ្ដើមកាលពីឆ្នាំមុន ពេលដែលក្រុមហ៊ុនបានប្ដូរពីក្រុមហ៊ុនផលិតស្មាតហ្វូនមកជាក្រុមហ៊ុនអេកូឡូស៊ីវិញ។ ប្រធានក្រុមហ៊ុន Meizu បាននិយាយថាទីផ្សារស្មាតហ្វូនលែងយកភាពច្នៃប្រឌិតជាចំណុចនាំមុខទៀតហើយ ផ្ទុយទៅវិញក្រុមហ៊ុនធំៗបានផ្ដោតលើការបន្ថែមទំហំមេមូរី បំពាក់កាមេរ៉ាធំជាងមុន និងបង្កើនទំហំថ្មជាដើម។ ជាមួយការប្រកាសនេះ មានន័យថាការអភិវឌ្ឍនៃស្មាតហ្វូន Meizu 21 Pro,…

ការយកទូរសព្ទទៅកប់ចូលក្នុងអង្ករ គឺជាអ្វីដែលមនុស្សជាច្រើនបានគិតដល់ពេលដែលឧបករណ៍នោះមានចូលទឹក។ យ៉ាងណាទាក់ទងនឹងចំណុចនេះ Apple បានបញ្ជាក់យ៉ាងច្បាស់ថាគួរណាកុំយក iPhone ដែលចូលទឹកដាក់ចូលក្នុងអង្ករ។ ក្នុងឯកសាររបស់ Apple ដែលប្រទះឃើញដោយ Macworld បានលើកឡើងបែបនេះថា ៖ “កុំដាក់ iPhone របស់អ្នកក្នុងថង់អង្ករ។ ធ្វើបែបនេះអាចឲ្យបំណែកតូចៗនៃអង្ករ ប៉ះពាល់ដល់ iPhone របស់អ្នក។”…

ថ្ងៃសុក្រសប្ដាហ៍កន្លងទៅ គឺជាថ្ងៃកំណត់រយៈពេល ១៤ថ្ងៃ ដែលម្ចាស់ Vision Pro អាចយកឧបករណ៍នេះទៅដូរប្រាក់ពី Apple វិញ។ នៅថ្ងៃកំណត់នេះ គេបានឃើញម្ចាស់ Vision Pro មួយចំនួនបានយកឧបករណ៍នេះមកកាន់ហាង Apple ដោយនៅតាមសាខាខ្លះមានអ្នកដូរ ២នាក់ក្នុងមួយថ្ងៃ និងសាខាខ្លះទៀតមានច្រើនរហូតដល់ ៨នាក់។ បើតាមបុរស…

ក្នុងកិច្ចសន្ទនាជាមួយ Morning Brew នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានចែករំលែកអំពីហេតុផលនៅពីក្រោយការបញ្ឈប់បុគ្គលិកដែលកើតមាននៅតាមក្រុមហ៊ុនបច្ចេកវិទ្យាធំ រួមទាំងក្រុមហ៊ុនរបស់ខ្លួនផងដែរ។ លោក Mark Zuckerberg បានឲ្យដឹងថាហេតុផលចម្បងនៃការកាត់បន្ថយបុគ្គលិកគឺដោយសារតែជំងឺរាតត្បាតកូវីដ១៩ ព្រោះថាអំឡុងផ្ទុះជំងឺនេះ ក្រុមហ៊ុនជាច្រើនបានបង្កើនចំនួនបុគ្គលិកក្រោយពីប្រាក់ចំណូលមានការកើនឡើង។ ប៉ុន្តែក្រោយពីស្ថានភាពត្រឡប់មកដូចដើមវិញ ហើយសេដ្ឋកិច្ចពិភពលោកប្រែជាដុនដានផងនោះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរួមទាំង Meta…