ស្មាតហ្វូនជំនាន់ថ្មីរបស់់ក្រុមហ៊ុន Oppo គឺ Find X8 Ultra នឹងបង្ហាញចេញនៅក្នុងពេលឆាប់ៗនេះនៅក្នុងប្រទេសចិន ជាមួយនឹងផលិតផលផ្សេងៗដូចជា Find X8s, Pad 4 Pro, Watch X2 Mini និង Enco Free 4 earbuds ។
ក្នុងនោះ Find X8 Ultra នឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាចំនួន ៤ គ្រាប់ ដែលរួមមាន 50MP LYT900 ជាកាមេរ៉ាមេ, លេនអ៊ុលត្រាវាយ JN5 និងលេន periscope telephoto 50MP LYT700 និង LYT600 គាំទ្រការថត 3x និង 6x និងកាមេរ៉ាខាងមុខ 32MP ដែលអាចថតរូបឲ្យបានច្បាស់ល្អ។ លើសពីនេះ Oppo ក៏បានប្រើកញ្ចក់ “super crystalline blue glass” ដែលជួយបង្កើនប្រសិទ្ធភាពកាត់ពន្លឺ infrared ដល់ 81% បង្កើនភាពច្បាស់នៃរូបភាពផងដែរ។
ស្មាតហ្វូននេះ ដំណើរការដោយបន្ទះឈីប Snapdragon 8 Elite ជាមួយ RAM រហូតដល់ 16GB និងអង្គផ្ទុកទិន្នន័យ 1TB ដែលធ្វើឲ្យប្រតិបត្តិការរលូន និងមានល្បឿនខ្ពស់។ វាមានអេក្រង់ LTPO AMOLED ទំហំ 6.82 អ៊ីញ ជាមួយអាចធ្វើឲ្យការប្រើប្រាស់កាន់តែរលូនដោយសារ refresh rate 120Hz។ បន្ថែមពីនេះ Find X8 Ultra មានថាមពលថ្ម 6,100mAh និងគាំទ្រការសាកលឿន 100W និងការសាកឥតខ្សែ 50W។
លើសពីនេះ Find X8 Ultra ក៏មានលក្ខណៈពិសេសផ្សេងៗដូចជា ភាពធន់ទ្រាំទឹក និងធូលី IP68/IP69, ការគាំទ្រទំនាក់ទំនងផ្កាយរណប និងឧបករណ៍ស្កេនម្រាមដៃ ultrasonic ផងដែរ ជាមួយរចនាបទស្អាតប្លែក និងបំពាក់នូវបច្ចេកវិទ្យាថ្មីៗ ដោយសន្យាថានឹងផ្តល់បទពិសោធន៍ប្រើប្រាស់ដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់ ហើយគ្រោងប្រកាសចេញជាផ្លូវការនៅក្នុងថ្ងៃទី ១០ ខែមេសា ខាងមុននេះ នៅក្នុងទីផ្សារប្រទេសចិន៕