ក្រុមហ៊ុន iQOO បានបង្ហាញស្មាតហ្វូនថ្មី iQOO Z10 ជាផ្លូវការក្នុងទីផ្សារឥណ្ឌា ដែលគ្រោងនឹងចេញលក់នៅថ្ងៃទី ១១ ខែមេសា។iQOO Z10 មានថាមពលថ្ម 7,300mAh ដែលធំជាងគេក្នុងប្រវត្តិសាស្រ្តស្មាតហ្វូនរបស់ iQOO។ ជាពិសេស វាគាំទ្រការសាកលឿន 90W FlashCharge ដែលអាចបំពេញថ្មបានពេញក្នុងរយៈពេលត្រឹមតែ ៣៣ នាទីប៉ុណ្ណោះ។ ទោះមានថ្មធំក៏ដោយ ការរចនារបស់វានៅតែស្តើង ដោយមានកម្រាស់ត្រឹមតែ 7.89mm ប៉ុណ្ណោះ។
អេក្រង់នៃ Z10 ប្រើបន្ទះ AMOLED ដែលផ្តល់នូវគុណភាពយ៉ាងល្អប្រសើរ។ វាមានជម្រើសពណ៌ចំនួន ២ គឺ Glacier Silver និង Stellar Black។ លើសពីនេះ វាក៏ប្រើប្រាស់នូវបន្ទះឈីប Snapdragon 7s Gen 3 ដែលមានសមត្ថភាពខ្លាំងក្នុងការធ្វើប្រតិបត្តិការ និងលេងហ្គេមផងដែរ ដោយទទួលបានពិន្ទុ 765,234 ក្នុងការធ្វើតេស្ត AnTuTu។
iQOO Z10 អាចមាន RAM ដល់ទៅ 12GB និងអង្គផ្ទុកទិន្នន័យរហូតដល់ 256GB ។ តម្លៃនៃ Z10 ត្រូវបានប៉ាន់ស្មានថានៅចន្លោះពី 20,000 ទៅ 25,000 Rs ឫក្រោម ៣០០ដុល្លារ នៅក្នុងទីផ្សារឥណ្ឌា។ ក្រៅពីនេះ iQOO Z10x ដែលអាចជាកំណែថ្មីនៃ Vivo T4x 5G ក៏នឹងចេញជាមួយនឹង Z10 នៅក្នុងថ្ងៃទី ១១ ខែមេសា ផងដែរ៕