- ចំនុនទី ១ នោះ គឺ Apple នឹងដាក់បង្ហាញចេញនូវ iPhone 17 Air ដែលជាស្មាតហ្វូនស្តើងជាងគេរបស់ខ្លួនដើម្បីជំនួស iPhone 17 Prus ។
- ចំនុចទី ២ គឺ iPhone 17 Pro និង iPhone 17 Pro Max នឹងទទួលបានការរចនាផ្នែកកាមេរ៉ាថ្មី ដែលមានកម្រិត Premuim ខ្ពស់ជាងមុន។
- ចំណែកចំនុចទី ៣ នោះគឺ Apple នឹងផ្លាស់ឈ្មោះ iPhone 17 Pro Max របស់ខ្លួន ទៅជា iPhone 17 Ultra វិញ ដើម្បីបង្កើនការលក់ផលិតផល Ultra របស់ខ្លួន រួមជាមួយនឹងការបង្កើនតម្លៃលក់របស់ស្មាតហ្វូន និងសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។
- ចំនុចទី ៤, iPhone 17 គ្រប់ម៉ូឌែលទាំងអស់នឹងទទួលបានអេក្រង់ ProMotion 120Hz ។
- សម្រាប់ចំនុចទី ៥ គឺ iPhone 17 Pro និង iPhone 17 Pro Max នឹងទទួលបានការ Upgrade លេន telephoto ថ្មី ដែលមានទំហំ 48MP ។
- ចំណែកចំនុចទី ៦ គឺ iPhone 17 គ្រប់ម៉ូឌែលទាំងអស់នឹងគាំទ្រការថតវិដេអូក្នុងកម្រិត 8K ជាលើកដំបូង។
- ចំនុចទី ៧ នោះគឺ iPhone 17 គ្រប់ម៉ូឌែលទាំងអស់នឹងប្រើប្រាស់នូវឈីបថ្មី A19 ដែលមានប្រសិទ្ធភាពជាងជំនាន់មុន រួមជាមួយប្រព័ន្ធ IOS ថ្មី ដែល Apple កំពុងដែលធ្វើការលើ។
- ចំនុចទី ៨ គឺ iPhone 17 គ្រប់ម៉ូឌែលទាំងអស់នឹងគាំទ្រ AI ចម្រុះ។
- ចំនុចទី ៩ គឺ iPhone 17 គ្រប់ម៉ូឌែលទាំងអស់អាចនឹងប្រើប្រាស់នូវម៉ូឌឹមផ្ទាល់ខ្លួនជាលើកដំបូង។
- ចំនុនទី ១០ គឺ iPhone 17 គ្រប់ម៉ូឌែលទាំងអស់នឹងទទួលបានការ Upgrade កាមេរ៉ាមុខថ្មី ដែលមានទំហំ 24MP ។
- ចំនុនទី ១១ នោះគឺ iPhone 17 Pro និង iPhone 17 Pro Max នឹងទទួលបានការ Upgrade RAM ថ្មី ដល់ 12GB ។
- ចំនុចទី ១២ គឺ iPhone 17 Pro Max នឹងទទួលបានប្រព័ន្ធបន្សាបកម្តៅថ្មីប្រភេទ vapor chamber cooling system ។
- ចំនុចទី ១៣ គឺ iPhone 17 គ្រប់ម៉ូឌែលទាំងអស់នឹងទទួលកម្លាំងសាកថ្មថ្មីដែលមានទំហំវ៉ាត់ធំជាងមុន។
- ចំនុចទី ១៤ នោះគឺ iPhone 17 Pro នឹងប្តូរទៅប្រើស៊ុមអាលុយមីញ៉ូមវិញ។
- ចំណែកចំណុចទី ១៥ ដែលជាចំនុចចុងក្រោយនោះគឺ Apple នឹងកែការរចនា Dynamic Island ថ្មីដែលមានទំហំតូច និងប្រសិទ្ធភាពជាមុន។
គួរបញ្ជាក់ថា ព៌ត័មានទាំងនេះគ្រាន់ជាពាក្យចរចាមអារាមដែលសារព៌ត័មានបរទេសបានផ្សព្វផ្សាយតែប៉ុណ្ណោះ ខណៈព៌ត័មានលម្អិតមានតែរង់ចាំការប្រកាសចេញជាផ្លូវការពី Apple តែប៉ុណ្ណោះ នៅក្នុងខែកញ្ញា ប៉ុន្តែប្រសិនបើព៌ត័មានទាំងនេះសុទ្ធតែជាការពិតនោះ វាពិតជាល្អខ្លាំងមែនទែន ខណៈបងប្អូនទើបតែជីក iPhone 16 អី អាចវៃដូរ និងសន្សំលុយជីកថែម ១ ទៀតទៅ ព្រោះអា 16 ដែលចេញថ្ងៃមុននឹងសុីមិនដាច់អា 17 ក្នុងឆ្នាំនេះទេ ។ ប្រសិនបើបងប្អូនចង់បានវិដេអូបែបនេះទៀតកុំភ្លេចចុច like comment និង follow page Cambobiz ណា៕