Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ហេតុអ្វីបានជាទូរសព្ទដៃភាគច្រើន ចាក់ទឹកចូលផង ដាក់ត្រាំទឹកផងវានៅតែមិនខូច?
    ព័ត៌មានថ្មីៗ

    ហេតុអ្វីបានជាទូរសព្ទដៃភាគច្រើន ចាក់ទឹកចូលផង ដាក់ត្រាំទឹកផងវានៅតែមិនខូច?

    April 2, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ហេតុអ្វីបានជាទូរសព្ទដៃភាគច្រើន ខំចាក់ទឹកចូលផង ដាក់ត្រាំទឹកផងវានៅតែមិនខូច លើសពីនេះថែមទាំងដាក់់ចូលក្នុងស៊ុប Hot Pot ទៀតក៏វានៅតែមិនខូច តើវាពិតដូចជាការផ្សព្វផ្សាយដែលឬទេ?

    ពាណិជ្ជកម្ម

    ចំពោះចម្លើយនោះគឺ វាមានពិតខ្លះ និងមិនពិតខ្លះ ដោយសារតែស្មាតហ្វូនភាគច្រើននាពេលបច្ចុប្បន្ននេះត្រូវបានរចនាឡើងដោយប្រើបច្ចេកវិទ្យាការពារពីទឹក និងការប៉ះទង្គិច។ ជាឧទាហរណ៍ ដូចជា IP67 និង IP68 គឺវាអាចការពារស្មាតហ្វូនពីការចូលទឹកក្នុងជម្រៅ 1 ទៅ 2 ម៉ែត្រ ក្នុងរយៈពេល 30 នាទី ឯណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ប្រើប្រាស់នូវបច្ចេកវិទ្យា Gorilla Glass និង Ceramic Shield ផងដែរ ដែលជួយធ្វើឱ្យអេក្រង់ និងសម្បកខាងក្រៅរឹងមាំ ដែលអាចការពារពីការធ្លាក់ ឬការវាយ និងប៉ះញឹកញាប់។

    អ្វីដែលសំខាន់ទៀតនោះ គឺស្មាតហ្វូនមួយចំនួនថែមទាំងមានប្រព័ន្ធកាត់កម្តៅ ដែលអាចទ្រាំទ្រទឹកក្តៅក្នុងកម្រិតមួយទៀតផង តែវាមិនខ្ពស់ពេកនោះទេ (ប្រហែល 40 ទៅ 50°C) ដោយសារតែការរចនាដោយសម្ភារៈធន់នឹងសីតុណ្ហភាពខ្ពស់។

    ចុះអញ្ជឹងតើនៅពេលណាដែលស្មាតហ្វូនអាចខូច?

    • ចំណុចទី ១ នោះគឺ ធ្លាក់ចូលទឹកជម្រៅលើសពី 2 ទៅ 3 ម៉ែត្រ ឬធ្លាក់ចូលទឹកអស់ពេលយូរ នោះវានឹងធ្វើឲស្មាតហ្វូនអាចខូច​ទោះបីជាមានអាវការពារក៏ដោយ។
    • ចំណែកចំនុចទី​ ២ គឺទឹកក្តៅមានកម្តៅលើសពី 60°C , នៅពេលកម្តៅទឹកកាន់តែមានភាពក្តៅខ្លាំងនោះ វានឹងបំផ្លាញថ្ម និងគ្រឿងក្នុងរបស់ស្មាតហ្វូន។
    • ចំពោះចំនុចទី ៣ វិញនោះ ដែលជាចំនុចចុងក្រោយគឺរងការវាយ ឬប៉ះខ្លាំង ឬធ្លាក់ពីកម្ពស់ខ្ពស់ (ត្រង់នេះ Admin ចង់បញ្ជាក់ថា ទោះស្មាតហ្វូនធន់ប៉ុណ្ណា ក៏មិនអាចស៊ូនឹងការធ្លាក់រាល់ថ្ងៃបានដែល ទោះជារូបរាងផ្នែកខាងក្រៅវាមិនមានបញ្ហាអី ក៏ផ្នែក Hardware និង software របស់វាក៏អាចនឹងមានបញ្ហាដូចជាការគាំងមួយចំនួនផងដែរ៕

    Smartphone
    Share. Facebook Telegram WhatsApp
    Previous Articleគ្រាន់តែថតរូបសោះ អាចសាកថ្មបានដែរ!
    Next Article ត្រៀមលុយបងប្អូន! មេធំ Mark Zuckerberg របស់យើងគ្រោងចេញលក់វ៉ែនតាឆ្លាតវៃ Hypernova របស់ខ្លួនហើយ តម្លៃតែ ១ពាន់ដុល្លារ ប៉ុណ្ណោះ

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.