កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន WWE ដែលជាផ្នែកមួយនៃ TKO Group Holdings និងហ្គេមទូរស័ព្ទដ៏ល្បីរបស់ Supercell បានប្រកាសពីកិច្ចសហការពិសេសជាមួយដើម្បីណែនាំតួអង្គ Superstars របស់ខ្លួនចូលទៅក្នុងហ្គេម Clash of Clans ដែលជា mobile Game ដ៏ល្បីមួយនៅទូទាំងពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។
ក្នុងនោះ ការចូលរួមរបស់ WWE ក្នុងហ្គេម Clash of Clans មានបង្ហាញចេញនូវតួអង្គល្បីៗជាច្រើនដូចជា Cody Rhodes, Rhea Ripley, The Undertaker និង Bianca Belair ។
សម្រាប់តួរអង្គទាំងនេះ នឹងដើរតួរទៅតាម Role Play នីមួយៗដែលបានកំណត់ តួយ៉ាងដូចជា Rhea Ripley ដែលជាអ្នកលេង Clash of Clans ជិតមួយទសវត្សរ៍ ហើយជាប់ចំណាត់ថ្នាក់កំពូល 10% នៃអ្នកលេងទូទាំងពិភពលោកនឹងដើរតួជា “Archer Queen” ចំណែក The Undertaker វិញ នឹងដើរតួជា “Grand Warden” ហើយ Bianca Belair នឹងដើរតួជា “Royal Champion” Rey Mysterio នឹងដើរតួជា “Minion Prince”, Kane នឹងដើរតួជា “P.E.K.K.A”, Becky Lynch នឹងដើរតួជា “Valkyrie” ចំណែក Jey Uso ដែលជាតួរអង្គចុងក្រោយនឹងដើរតួជា “Thrower” ។ គួរឲដឹងថា តួរអង្គទាំងនេះ នឹងដាក់ឲដំណើរការជាផ្លូវការចាប់ពីខែមេសានេះតទៅ នៅក្នុងហ្គេម Clash of Clans ៕