Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Aston Martin កំពុងសាកល្បងរថយន្ត Valhalla supercar ម៉ូដែល Plug-in Hybrid ផលិតតែចំនួន 999 គ្រឿង តម្លៃវិញល្មមប្រើប្រាស់
    យានយន្ត

    Aston Martin កំពុងសាកល្បងរថយន្ត Valhalla supercar ម៉ូដែល Plug-in Hybrid ផលិតតែចំនួន 999 គ្រឿង តម្លៃវិញល្មមប្រើប្រាស់

    April 1, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Aston Martin កំពុងសាកល្បងរថយន្ត Valhalla supercar ថ្មីរបស់ខ្លួនទាំងនៅលើផ្លូវក្នុងប្រទេសអង់គ្លេស និងលើទីលានសាកល្បងនៅប្រទេសអេស្ប៉ាញ។ ការផលិតនឹងចាប់ផ្តើមនៅត្រីមាសទី 2 នៃឆ្នាំនេះ ហើយមានគ្រោងផលិតតែចំនួន 999 គ្រឿងប៉ុណ្ណោះ។រថយន្ត Valhalla ប្រើម៉ាស៊ីន V8 twin-turbo ផ្គុំជាមួយម៉ូទ័រអគ្គិសនីចំនួន 3 ដែលបង្កើតថាមពលសរុបបានដល់ទៅ 1064 សេះ និងកមលាំងរមួល 1,100 ន្យូតុងម៉ែត្រ (Nm)។
    Aston Martin បានបង្ហាញម៉ូដែល Valhalla ជារូបរាងផ្លូវការជាចុងក្រោយនៅខែធ្នូឆ្នាំមុន បន្ទាប់ពីពន្យាពេលរយៈពេល 2 ឆ្នាំ និងធ្វើការកែប្រែយ៉ាងច្រើនពីគម្រោងដើមនៅឆ្នាំ 2019។ ឥឡូវនេះ ក្រុមហ៊ុនបានឈានដល់ជំហានជិតចុងក្រោយហើយ ដោយបង្ហាញការសាកល្បងរថយន្តនេះលើផ្លូវជាមួយនឹងរូបភាពថ្មីៗ។ ការសាកល្បងជាផ្លូវការនេះបានធ្វើឡើងនៅផ្លូវក្នុងប្រទេសអង់គ្លេស និងលើទីលាន IDIADA ជិតទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។ រថយន្តនេះមានលក្ខណៈរចនាដ៏គួរឱ្យចាប់អារម្មណ៍ជាមួយពណ៌បៃតងជាពិសេស ដូចជា Podium Green ជាមួយបន្ទះពណ៌ Lime Green និងពណ៌ Verdant Jade ប្រកបដោយ accents ពណ៌មាស Valkyrie Gold។
    ជាមួយនឹងវិស្វកររបស់ Aston Martin មានដាក់ឱ្យអ្នកបើកបរដែលឈ្នះពាន Le Mans 3 ដង គឺលោក Darren Turner ធ្វើការបញ្ចូលជាអ្នកអភិវឌ្ឍន៍ នឹងការសាកល្បងផ្តោតលើការបញ្ជារថយន្ត (steering) វិទ្យាសាស្ត្ររចនាផ្នែកជ្រែកខ្យល់ (active aerodynamics) ប្រសិទ្ធភាពហ្រ្វាំងក្នុងលក្ខខណ្ឌសីតុណ្ហភាពខ្តៅខ្លាំង។ Valhalla ជាជំហានធំមួយសម្រាប់ Aston Martin។ បើទោះបីជាពួកគេបានផលិតរថយន្ត hypercar ឈ្មោះ Valkyrie ចំនួន 275 គ្រឿងកន្លងមក Valhalla ជា​រថយន្ត mid-engined series production ជាលើកដំបូង (បើទោះបីមានតែ 999 គ្រឿង) និងជាម៉ូដែល Plug-in Hybrid ដំបូងរបស់ក្រុមហ៊ុនផងដែរ។ Aston Martin Valhalla ថ្មី គឺជារថយន្ត Hybrid ដែលមានប្រព័ន្ធបើកបរ (All-Wheel Drive) ដោយបំពាក់ម៉ាស៊ីន V8 Twin-Turbocharged ទំហំ 4.0 លីត្រពីក្រុមហ៊ុន Mercedes-AMG និងបន្ថែមម៉ូទ័រអគ្គិសនីចំនួន 3 គ្រឿង ម៉ូទ័រអគ្គិសនីពីរគ្រឿងស្ថិតនៅលើស្ពឺមុខ ហើយមួយទៀតបញ្ចូលនៅក្នុងប្រអប់លេខនៅស្ពឺខាងក្រោយ។ កម្លាំងសរុបនៃរថយន្តនេះគឺ 1,064 សេះ និងកម្លាំងទាញ 1,100 ន្យូតុងម៉ែត្រ (Nm)។ កម្លាំងត្រូវបានបញ្ជូនទៅគ្រប់កង់តាមប្រអប់លេខ Dual-Clutch 8 វគ្គ ដែលអាចបញ្ចេញល្បឿនពី 0 ដល់ 100 គីឡូម៉ែត្រក្នុងរយៈពេល 2.5 វិនាទី និងអាចឈានដល់ល្បឿនអតិបរមា 350 គីឡូម៉ែត្រ/ម៉ោង។

    រថយន្តមានបំពាក់ដោយ Front Splitter ចល័ត និង ស្លាបក្រោយ (Wing) ដោះចេញបាន ដែលអាចប្ដូរមុំក្នុងការប្រជ្រែកខ្យល់ ចាក៏អាចដំណើរការជា “air brake” នៅពេលដែលល្បឿនឡើងដល់ 240 km/h។ ស្លាបដែលបានបញ្ចេញមកនៅផ្នែកខាងក្រោយជា Aerodynamic ធ្វើអោយរថយន្តបង្កើតកម្លាំងសង្កត់ចុះ (Downforce) រហូតដល់ 600 គីឡូក្រាម សម្រាប់តួររបស់រថយន្តនេះផលិតពី Carbon Fiber ដើម្បីបង្កើនភាពរឹងមាំ និងបន្ថយទំងន់ឱ្យបានខ្ពស់បំផុតដែលទំងន់សរុបរបស់ Valhalla គឺតែ 1,655 គីឡូក្រាម ប៉ុណ្ណោះ។
    សម្រាប់តម្លៃមួយគ្រឿងតែ ១លានទេហើយក៏ផលិតតែ 999គ្រឿងទេលឿនឡើងបងប្អូនប្រយ័ត្នអស់ពីស្តុក។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous ArticleWWE បង្ហាញតួអង្គ Superstars របស់ខ្លួនចូលទៅក្នុងហ្គេម Clash of Clans​​ ជាផ្លូវការហើយ!
    Next Article គ្រាន់តែថតរូបសោះ អាចសាកថ្មបានដែរ!

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.