ក្រុមហ៊ុន និងអ្នកវិភាគបរទេសជាច្រើនបាននិយាយថា ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាម ដែលបច្ចុប្បន្នធំជាងគេលំដាប់ទី ៤ នៅអាស៊ីអាគ្នេយ៍ ទំនងជាអាចវ៉ាដាច់ម៉ាឡេស៊ី និងថៃ ហើយឡើងឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។
Browsing: ព័ត៌មានថ្មីៗ
អភិបាលក្រុងបាងកក បាននិយាយកាលពីថ្ងៃចន្ទថា ភោជនីយដ្ឋានដែលបំពេញតាមស្តង់ដារគ្រប់គ្រងជំងឺ អាចបម្រើគ្រឿងស្រវឹងរហូតដល់ម៉ោង ១១ យប់ ចាប់ពីថ្ងៃពុធសប្តាហ៍នេះតទៅ ហើយម្ចាស់ហាងស្រាអាចប្តូរទីតាំងរបស់ពួកគេទៅជាភោជនីយដ្ឋាន ប្រសិនបើពួកគេចង់បើកឡើងវិញ។
តម្លៃនៃខ្នុរថៃលេខ ១ មានតម្លៃចាប់ពី ០,៥៧ដុល្លារ ខណៈលេខ ២,៣ មានការចុះពី ០,១៣ដុល្លារ-០,២៦ដុល្លារ ដែលមានការធ្លាក់ចុះ ៥០ភាគរយ កាលពីសប្តាហ៍មុនក្នុងប្រទេសវៀតណាម។ ជាមួយហេតុផលនៃការធ្លាក់ចុះនេះ វាបណ្តាលមកពីនេះពេលនេះជារដូវខ្នុរ ដែលនាំអោយចំនួនវាមានច្រើន ហើយការផ្គត់ផ្គង់ក៏កើនឡើងខ្លាំង។ ទន្ទឹមនឹងនេះបរិមាណផ្លែខ្នុរដែលនាំចេញទៅប្រទេសចិនមានភាពមិនប្រក្រតី ខណៈទីផ្សារក្នុងស្រុកនៅហូជីមិញ និងហាណូយ មានការរងប៉ះពាល់ពីជំងឺកូវីដ ដូច្នេះវាធ្វើអោយតម្លៃធ្លាក់ចុះថែមទៀត។…
ជំនួសឲ្យការបញ្ចុះតម្លៃ Black Friday អ្នកប្រើប្រាស់នៅក្នុងប្រទេសតួកគី ត្រូវប្រឈមមុខនឹងការឡើងថ្លៃយ៉ាងសន្ធឹកសន្ធាប់សម្រាប់ផលិតផល Apple បន្ទាប់ពីតម្លៃលុយ Lira ធ្លាក់ដល់កម្រិតទាបបំផុតក្នុងសប្តាហ៍នេះ។
ក្រុមហ៊ុនស្មាតហ្វូនយក្សរបស់ចិន Xiaomi នឹងសាងសង់រោងចក្រមួយកន្លែង ដែលអាចផលិតរថយន្តបាន ៣០០ ០០០ គ្រឿងក្នុងមួយឆ្នាំ នៅទីក្រុងប៉េកាំង សម្រាប់ផ្នែករថយន្តអគ្គិសនីរបស់ខ្លួន។
ក្រុមហ៊ុនប្រេងដែលកាន់កាប់ដោយរដ្ឋរបស់ប្រទេសថៃ PTT គ្រោងនឹងពង្រីកខ្លួនន្ថែមទៀតទៅក្នុងផ្នែកឱសថ ជាមួយនឹងកិច្ចព្រមព្រៀងតម្លៃ ៤៧៥លានដុល្លារ ជាមួយក្រុមហ៊ុនផលិតថ្នាំ Alvogen ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Lotus Pharmaceutical របស់តៃវ៉ាន់។
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសវៀតណាម គ្រោងនឹងកាត់បន្ថយពន្ធពាក់កណ្តាលលើប្រេងឥន្ធនៈយន្តហោះ សម្រាប់រយៈពេលពេញមួយឆ្នាំក្រោយ ដើម្បីជួយឧស្សាហកម្មអាកាសចរណ៍ ដែលរងគ្រោះយ៉ាងខ្លាំងដោយសារតែកូវីដ១៩។
ក្រុមហ៊ុន IKEA បានបើកហាងធំបំផុតរបស់ខ្លួន ក្នុងប្រទេសហ្វីលីពីន ដោយមានទំហំប្រហែល ៦៧ ៨០០ម៉ែត្រការ៉េ នៅទីក្រុងម៉ានីល ដែលជាមូលដ្ឋានគ្រឹះនៃផែនការពង្រីកក្រុមហ៊ុននៅអាស៊ី។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសឥណ្ឌា គ្រោងនឹងបន្តផែនការរបស់ខ្លួន ក្នុងការហាមឃាត់រូបិយប័ណ្ណគ្រីបតូភាគច្រើន នៅក្នុងប្រទេសរបស់ខ្លួន។
មានវត្តមានក្នុងប្រទេសកម្ពុជាជិតពីរឆ្នាំ ក្រុមហ៊ុន foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដ៏ពេញនិយមសម្រាប់ប្រជាជនគ្រប់វ័យ។ ជាក្រុមហ៊ុនឈានលើវិស័យដឹកជញ្ជូនម្ហូបអាហារ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ foodpanda មិនត្រឹមតែបានរួមចំណែកក្នុងកិច្ចការសង្គម និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជានោះទេ យើងសង្កេតឃើញថា foodpanda ក៏បាន អនុលោមតាមច្បាប់ ជាធរមាននៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងការចូលរួមលុបបំបាត់អំពើពុករលួយ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះក្រុមហ៊ុន foodpanda បានចុះ អនុស្សរណៈ…