Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»កាន់តែកៀកថ្ងៃ Galaxy S24 Ultra លេចធ្លាយរូបរាងឌីហ្សាញមកកាន់តែច្រើន
    បច្ចេកវិទ្យា

    កាន់តែកៀកថ្ងៃ Galaxy S24 Ultra លេចធ្លាយរូបរាងឌីហ្សាញមកកាន់តែច្រើន

    October 2, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ខណៈលេចឮដំណឹងមកថា Galaxy S24 Ultra នឹងប្រកាសចេញជាផ្លូវការ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ពេលនេះ លេចចេញដំណឹងបន្ថែមទៀតពីស្មាតហ្វូនកំពូលមួយនេះ ពីប្រភពធំៗជាច្រើន។

    បើយោងទៅតាមរូបភាពលេចធ្លាយទាំងនោះ ម៉ូឌែលកំពូលរបស់ត្រកូល S បន្តរក្សាប្រើរូបរាងដូចជំនាន់មុនដែលជា Galaxy S23 Ultra ប៉ុន្ដែក៏មានប្លែកដែរ ត្បិតគេបានលើកឡើងថា វានឹងបំពាក់ស៊ុមការពារថ្មី ជាប្រភេទទីតានីញ៉ូម ជំនួសសារធាតុអាលុយមីញ៉ូម ដែលធ្លាប់ប្រើកន្លងមក។

    ពាណិជ្ជកម្ម

    ក៏ដដែលផងដែរចំពោះអេក្រង់គុណភាពខ្ពស់ WQHD+ ​ជាប្រភេទ Dynamic AMOLED LTPO ទំហំ ៦,៨អ៊ិញ ប៉ុន្ដែគេរំពឹងថាវានឹងអាចតម្លើងពន្លឺកាន់តែភ្លឺខ្លាំងទៅដល់ 2200 nits និងមានគែមអេក្រង់កាន់តែខ្លីជាមុនថែមទៀតផង។

    ចំពោះកម្លាំងម៉ាស៊ីន វានៅតែប្រើបន្ទះឈីបពិសេសសម្រាប់តែ​ Galaxy Phone ពី Qualcomm គឺឈីបថ្មី Snapdragon 8 Gen 3 For Galaxy និងមានបំពាក់ Ram ឡើងដល់ 16GB និងទំហំផ្ទុកលោតដល់ 2TB ឯណោះ។

    អ្វីដែលកាន់តែប្លែក និងហាក់ស្រឡាំងកាំងដល់អ្នកប្រើចំពោះដំណឹងចចាមអារ៉ាមនេះ គឺលេចឮមកថា Samsung នឹងរុះរើសប្រព័ន្ធកាមេរ៉ាក្រោយ ត្បិតនឹងផ្លាស់លែនពង្រីកចម្ងាយឆ្ងាយ គឺលែន Telephoto 10x មកបំពាក់លែនខ្លី ត្រឹម 3x និង 5x។ ដោយ 10MP មានកម្រិតពង្រីក 3x ជាលែន telephoto និងលែនមួយទៀត 50MP មានកម្រិតពង្រីក 5x ជា Telephoto ដូចគ្នាផងដែរ។ យ៉ាងណាទោះលែននេះ ថយប្រវែងតិចជាងមុនគុណនឹងពីរ​ពិតមែន ប៉ុន្ដែលែន Telephoto 50MP នេះទំនងជានឹងផ្តល់នូវការបង្កើនគុណភាពរូបភាពឱ្យខ្លាំងផងដែរ។

    យ៉ាងណា ចំពោះលក្ខណៈសម្បតិ្តពិតប្រាកដ និងរូបរាងយ៉ាងណា យើងនឹងរង់ចាំមើលទាំងអស់គ្នា នៅព្រឹត្តិការណ៍ Unpacked Event ពី Samsung ពេលមានដំណឹងជាក់លាក់ផ្ទាល់ពីក្រុមហ៊ុន៕

    Galaxy S24 Ultra Samsung
    Share. Facebook Telegram WhatsApp
    Previous Articleលក្ខណៈពិសេសរវាងរថយន្ត MG Marvel R និង Toyota BZ4X
    Next Article ឡានអគ្គិសនី Honda Prologue នឹងមានតម្លៃខ្ទង់ ៤ម៉ឺនដុល្លារ

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.