Browsing: ព័ត៌មានថ្មីៗ

បន្ទាប់ពីប្រកាសចេញនូវឈីប Dimensity 9400 របស់ខ្លួនកាលពីចុងឆ្នាំមុន ពេលនេះ ក្រុមហ៊ុន MediaTek បានប្រកាសគ្រោងនឹងបញ្ចេញនូវឈីបជំនាន់ថ្មី Dimensity 9500 របស់ខ្លួនហើយ ដោយអាចនឹងធ្វើឡើងនៅក្នុងខែកញ្ញា ឬខែតុលា ខាងមុខនេះ។ ក្នុងនោះ សម្រាប់ឈីបជំនាន់ថ្មី Dimensity 9500 នេះ ក៏នឹងទទួលបាននូវការអាប់ឌែតថ្មីៗជាច្រើនផងដែរ ដោយទៅលើផ្នែក GPU…

ដើម្បីបន្តការប្រកួតប្រជែងនៅក្នុងសម័យបច្ចេកវិទ្យា AI និងបន្តការប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើននៅទូទាំងពិភពលោក ពេលនេះ ក្រុមហ៊ុន Apple គឺត្រូវបានគេរាយការណ៍ហើយថា បាន និងកំពុងធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្រផ្ទៃក្នុងរបស់ខ្លួនហើយ ដោយក្នុងនោះ ពួកគេនឹងបង្កើតនូវប្រព័ន្ធ AI-powered search tool ថ្មីមួយ ដែលមានសមត្ថភាព និងលក្ខណៈដូច ChatGPT ដែរ ហើយអាចនឹងបញ្ចេញឲប្រើប្រាស់នៅក្នុងរយៈពេលឆាប់ៗខាងមុខនេះ។…

ថ្ងៃទី ៣១ ខែកក្កដា ក្រុមហ៊ុន Chery មានមូលដ្ឋានអ្នកប្រើប្រាស់នៅទូទាំងពិភពលោកលើស 17.18 លាននាក់ ដែលក្នុងចំណោមនោះមានអ្នកប្រើប្រាស់នៅបរទេសជាង 5.17 លាននាក់។ ក្នុងខែកក្កដា ក្រុមហ៊ុន Chery បានលក់បានសរុប 224,439 គ្រឿង ដែលកើនឡើង 14.7% ប្រៀបធៀបឆ្នាំមុន។…

ពិតប្រាកដណាស់ នៅក្នុងជីវិតប្រចាំថ្ងៃគឺតែងតែមាននូវបញ្ហាជាច្រើនដែលធ្វើឲមនុស្សមានកង្វល់ជាច្រើន មិនថាការងារក្នុងផ្ទះ ឬការងារក្រៅផ្ទះនោះឡើយ ជាក់ស្តែងដូចជាបញ្ហាធូលីជាដើម គឺវាតម្រូវឲមាននូវការសម្អាតជាប្រចាំ ដែលទាមទារទាំងពេលវេលា កម្លាំង និងថវិកា ប៉ុន្តែដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ក្រុមអ្នកវិទ្យាសាស្ត្ររបស់ប្រទេសចិនដែលមកពីសាកលវិទ្យាល័យ Zhejiang គឺបានបង្កើតនូវបច្ចេកវិទ្យាថ្មីដើម្បីដោះស្រាយនូវបញ្ហានេះហើយ ដោយក្នុងនោះគឺវាមានឈ្មោះថា self-cleaning glass ។ ក្នុងនោះ សម្រាប់បច្ចេកវិទ្យាថ្មីមួយនេះ គឺអាចលាងសម្អាតធូលីនៅលើកញ្ចក់បានដោយខ្លួនឯង…

ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារស្មាតហ្វូននាពេលបច្ចុប្បន្ននេះ និងដើម្បីបន្ថែមទីផ្សារស្មាតហ្វូនថ្មីៗសម្រាប់ប្រកួតប្រជែងគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក និងបរទេស ពេលនេះ បើយោងតាមរាយការណ៏ពីសារព័ត៌មានរបស់ប្រទេសកូរ៉េខាងត្បូងគឺបានឲដឹងថា ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេរបស់ខ្លួន គឺអាចនឹងមិនបញ្ចេញនូវម៉ូឌែល Galaxy S26 ធម្មតាទៀតនោះឡើយ តែនឹងជំនួសដោយម៉ូឌែលថ្មីវិញ។ ក្នុងនោះ ដើម្បីជំនួសស្មាតហ្វូនមួយម៉ូឌែលនេះ ក្រុមហ៊ុន Samsung គឺអាចនឹងបញ្ចេញនូវស្មាតហ្វូនថ្មីមួយដែលមានឈ្មោះថា Galaxy S26…

ថ្ងៃនេះជាថ្ងៃដ៏សំខាន់សម្រាប់ក្រុមហ៊ុនផលិតរថយន្តដឹកទំនិញអគ្គិសនីជំនាន់ថ្មី Windrose។ ក្រុមហ៊ុនបានបង្ហាញពីកិច្ចព្រមព្រៀងអាចបង្កើតកំណត់ត្រាថ្មីមួយ មានតម្លៃ 60 លានដុល្លារ ដើម្បីផ្គត់ផ្គង់រថយន្តដឹកទំនិញអគ្គិសនីមានសមត្ថភាពខ្ពស់ និងបានប្រកាសផែនការដឹកជញ្ជូនរថយន្ត HDEV ទៅអាមេរិកខាងត្បូងជាដំណាក់កាលបើកដំបូង។ គេហទំព័រ ChinaTrucks រាយការណ៍ថា Windrose បានចុះពាណិជ្ជកម្មជាមួយក្រុមហ៊ុន Nevoya ដែលជាក្រុមហ៊ុនដឹកជញ្ជូនគ្មានការបញ្ចេញឧស្ម័នក្នុងសហរដ្ឋអាមេរិក ដើម្បីផ្គត់ផ្គង់រថយន្តជាច្រើន កិច្ចព្រមព្រៀងនេះមានតម្លៃលើស 430…

បើយោងតាមព័ត៌មានផ្លូវការពីខាងក្រុមហ៊ុន OpenAI ផ្ទាល់ គឺបានឲដឹងថា ពួកគេនឹងបញ្ចេញជាផ្លូវការនូវ ChatGPT-5 នៅដើមខែសីហាខាងមុខនេះហើយ ដោយក្នុងនោះ AI ថ្មីនេះ គឺត្រូវ​បាន​គេ​រំពឹង​ថា​នឹងបញ្ចូលនូវមុខងារថ្មីៗជាច្រើនសម្រាប់បង្កើននូវភាពងាយស្រួលជាច្រើនទៅដល់អ្នកប្រើប្រាស់។ លើសពីនេះ បើយោងតាមលោក Sam Altman ដែលជានាយកប្រតិបត្តិរបស់ OpenAI ផ្ទាល់បានបញ្ជាក់កាលពីខែកុម្ភៈថា ChatGPT-5 នេះ…

កាលពីមុនបងប្អូនប្រាកដជាដឹងថា គេអាចតាមដាន ឬឃ្លាំមើលសកម្មភាពរបស់នរណាម្នាក់បានដោយគ្រាន់តែប្រើប្រាស់នូវឧបករណ៍៍តាមដាន, GPS និងកាមេរ៉ាតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះ ការតាមដាន និងការឃ្លាំទាំងនេះ គឺមិនត្រូវការរបស់ទាំងនេះទៀតនោះឡើយ ពោលគឺគ្រាន់តែប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីមួយដែលឈ្មោះថា WhoFi តែប៉ុណ្ណោះ។ ក្នុងនោះ បច្ចេកវិទ្យាថ្មីមួយនេះ គឺត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសអ៊ីតាលី ហើយវាគឺអាចតាមដាន ឬឃ្លាំមើលសកម្មភាពរបស់នរណាម្នាក់ដោយគ្រាន់តែប្រើប្រាស់នូវរលកសញ្ញា ឬសញ្ញា Wi-Fi តែប៉ុណ្ណោះ។…

ទីបំផុត! Galaxy S26 Ultra របស់ក្រុមហ៊ុន Samsung អាចនឹងទទួលបាននូវការអាប់ដេតថ្មីហើយ ដោយក្នុងនោះ បើយោងតាម UniverseIce គឺបានឲដឹងថា ស្មាតហ្វូនខ្នាតកំពូលមួយម៉ូឌែលនេះគឺនឹងទទួលបាននូវការអាប់ឌែតថ្មីដែលគាំទ្រនូវការសាកល្បឿនលឿនដែលមានកម្លាំងខ្លាំងជាងមុនដល់ទៅ 65W ឯណ្ណោះ។ ជាមួយគ្នានេះ សម្រាប់ផ្នែកថាមពលថ្ម និងឈីបវិញ ក៏អាចនឹងទទួលបាននូវការអាប់ឌែតថ្មីដែលទំហំធំជាងមុនដល់ទៅ 5,500 mAh…

ទីបំផុត! ក្រុមហ៊ុន Microsoft បានប្រកាសបញ្ចេញនូវ Laptop ថ្មីរបស់ខ្លួនមួយទៀតហើយ ដោយមានឈ្មោះថា Surface Laptop 5G ។ ក្នុងនោះ Laptop នេះ គឺដំណើរការដោយ Intel Core Ultra (Series 2)…