គណនី YouTube ដែលជំនាញខាងធ្វើតេស្តស្មាតហ្វូនឈ្មោះថា PhoneBuff បានធ្វើតេស្តសមត្ថភាពកាន់ថ្មរវាងស្មាតហ្វូនទើបចេញលក់លើទីផ្សារ Galaxy S24 Ultra ជាមួយនឹង iPhone 15 Pro Max។ គួរដឹងថា S24 Ultra មានថ្មទំហំ ៥០០០mAh និងប្រើអេក្រង់ ៦,៨អ៊ីញ…
Browsing: ព័ត៌មានថ្មីៗ
ផ្អែកតាមទិន្នន័យដែលរៀបចំដោយស្ថាប័ន Levels.fyi ជាស្ថាប័នដែលតែងតែប្រមូលផ្ដុំទិន្នន័យប្រាក់បៀរវត្ស៍សម្រាប់បុគ្គលិកបច្ចេកវិទ្យា បានបង្ហាញថា សហរដ្ឋអាមេរិកជាទីតាំងដែលមានក្រុមហ៊ុនផ្ដល់ប្រាក់បៀរវត្ស៍ដល់បុគ្គលិកផ្នែកវិស្វករ Software ច្រើនជាងគេ។ ក្នុងឆ្នាំ២០២៣ វិស្វករ Software ទទួលបានប្រាក់ប្រចាំឆ្នាំជាមធ្យម ៣០៨ ០០០ដុល្លារ កើនឡើង ២% ធៀបនឹងប្រាក់ ៣០១ ០០០ដុល្លារ កាលពីឆ្នាំ២០២២។ ក្នុងនោះដែរ…
iPhone 16 Pro Max អាចជា iPhone ដែលមានថាមពលថ្មប្រើប្រាស់បានយូរជាងគេបំផុត។ នេះបើផ្អែកតាមដំណឹងចចាមអារ៉ាម ដែលមានប្រភពចេញពីប្រទេសកូរ៉េខាងត្បូង។ ប្រភពពីក្រុមហ៊ុនផ្គត់ផ្គង់របស់ Apple បានឲ្យដឹងថាត្រកូល iPhone 16 Pro អាចនឹងមានថាមពលថ្មដែលប្រើប្រាស់បានកាន់តែយូរជាងមុនបើធៀបនឹង iPhone 15 Pro នាពេលបច្ចុប្បន្ន។…
ស្មាតហ្វូន OnePlus 12R ជាស្មាតហ្វូនលំដាប់ថវិកាដ៏ទាក់ទាញមួយជាមួយលក្ខណៈសម្បត្តិខ្ពស់ ប៉ុន្តែមានតម្លៃត្រឹម ៤៩៩ដុល្លារ។ យ៉ាងណាក្ដី មានចំណុចមួយពីស្មាតហ្វូននេះ ដែលមិនពិតដូចអ្វីដែល OnePlus បានលើកឡើងពេលប្រកាសចេញដំបូង។ តាមរយៈការប្រកាស និងពេលចាប់ផ្ដើមទទួលការកុម្ម៉ង់ទិញសម្រាប់ OnePlus 12R នេះ វិបសាយរបស់ OnePlus បានបញ្ជាក់ថាស្មាតហ្វូននេះមានមេម៉ូរីប្រភេទ UFS…
ក្រុមហ៊ុន Huawei កំពុងតែត្រៀមខ្លួនក្នុងការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ជាម៉ូដែល P70 ដែលរំពឹងថានឹងប្រកាសចេញនៅអំឡុងចុងខែមីនាខាងមុខនេះហើយ។ បើតាមដំណឹងបែកធ្លាយ បានឲ្យដឹងថាម៉ូដែល P70 អាចនឹងប្រើឈីប Kirin 9000 ដូចដែលមាននៅលើ Mate 60 Series។ យ៉ាងណាក្ដី ម៉ូដែល P70 Pro,…
ក្រុមហ៊ុនផ្ដល់សេវាកម្មវិបសាយ Yahoo បានអបអរសាទរពីខួបកំណើតទី ៣០ឆ្នាំរបស់ខ្លួន ប៉ុន្តែប្រហែលជាមានអ្នកប្រើប្រាស់មិនច្រើននោះទេដែលចងចាំ ដែលវាត្រូវបានចាត់ទុកថាជាខួបកំណើតដ៏សោកសៅជាងគេលើអ៊ីនធឺណិត។ ក្រុមហ៊ុន Yahoo បានចម្រើនវ័យចូល ៣០ឆ្នាំ កាលពីថ្ងៃទី៣០ ខែមករា។ យ៉ាងណាក្ដី ថ្ងៃកំណើតនេះបានឆ្លង ដោយមិនមានការអបអរសាទរពីអ្នកប្រើប្រាស់ច្រើននោះទេ។ បួនថ្ងៃក្រោមមក Facebook អបអរខួបកំណើតទី ២០ឆ្នាំរបស់ខ្លួន ហើយពេលនោះរូបភាពរបស់លោក…
អតីតវិស្វកររបស់ Apple ឈ្មោះថា Xiaolang Zhang ត្រូវបានតុលការសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែ សម្រាប់បទល្មើសលួចឯកសារសម្ងាត់អំពីបច្ចេកវិទ្យារថយន្តបើកបរស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Apple។ ដំណើររឿងរបស់ Xiaolang Zhang ពីបុគ្គលិកម្នាក់ដែល Apple ទុកចិត្ត ក្លាយជាជនជាប់ចោទ បានចាប់ផ្ដើមពេលដែលរូបគេត្រូវចាប់ខ្លួននៅព្រលានយន្តហោះ San Jose កាលពីឆ្នាំ២០១៨…
កំពូលមហាសេដ្ឋីបច្ចេកវិទ្យាលោក Elon Musk បាននិយាយថាលោកនឹងប្ដូរទៅប្រើប្រាស់បណ្ដាញសង្គម X សម្រាប់ការទំនាក់ទំនងទាំងអស់ដូចជាផ្ញើសារ ខលទូរសព្ទ ឬវីដេអូខលជាដើម។ លើគណនី X របស់ខ្លួន លោក Elon Musk បានសរសេរបែបនេះថា ៖ “ក្នុងពេលប៉ុន្មានខែទៀត ខ្ញុំនឹងឈប់ប្រើប្រាស់លេខទូរសព្ទ និងប្រើប្រាស់តែបណ្ដាញសង្គម X…
ដំណឹងចចាមអារ៉ាមថ្មីអំពី iPhone SE ជំនាន់ថ្មីបានឲ្យដឹងថា Apple នឹងបំពាក់អេក្រង់ឌីហ្សាញបែប Dynamic Island ជំនួសឲ្យក្បាលឆកទូទៅ ដែល Dynamic Island នេះមានប្រើជាលើកដំបូងលើ iPhone 14 Pro និង iPhone 14 Pro…
[ទីផ្សារបរទេស] ក្នុងខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន Tesla បានកត់ត្រាការលក់រថយន្តអគ្គិសនីបានត្រឹមតែមួយគ្រឿងប៉ុណ្ណោះក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង ដោយជារថយន្ត Model Y SUV។ ធៀបនឹងខែធ្នូឆ្នាំ២០២៣ ចំនួនលក់នេះមានការថយចុះ ៨០% ឯណោះ ហើយហេតុផលពីក្រោយនោះគឺថាដោយសារកត្តាជាច្រើនដូចជាកត្តាអត្រាការប្រាក់ឡើងខ្ពស់ វិបត្តិអតិផរណា ក៏ដូចជាការខ្វល់ខ្វាយរបស់អតិថិជនកូរ៉េខាងត្បូងអំពីគុណភាពរថយន្ត Tesla ដែលផលិតនៅប្រទេសចិនផងដែរ។ កត្តាចម្បងមួយទៀតគឺអតិថិជនកំពុងរង់ចាំការប្រកាសអំពីលក្ខខណ្ឌផ្ដល់ប្រាក់ឧបត្ថម្ភថ្មីសម្រាប់ឆ្នាំ២០២៤…