Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»វៀតណាមបានបំបែកច្បាប់ប្រទេសជាលើកដំបូង អនុញ្ញាតឱ្យក្រុមហ៊ុនបរទេសចូលមកវិនិយោគក្នុងប្រព័ន្ធទូរគមនាគមន៍ផ្កាយរណបរបស់ខ្លួន!!!
    ព័ត៌មានថ្មីៗ

    វៀតណាមបានបំបែកច្បាប់ប្រទេសជាលើកដំបូង អនុញ្ញាតឱ្យក្រុមហ៊ុនបរទេសចូលមកវិនិយោគក្នុងប្រព័ន្ធទូរគមនាគមន៍ផ្កាយរណបរបស់ខ្លួន!!!

    March 6, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នៅក្នុងសន្និសីទជាមួយតំណាងធុរកិច្ចអាមេរិកនៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម, លោក Pham Minh Chinh បានប្រកាសផ្លូវការឲដឹងថា រដ្ឋាភិបាលវៀតណាមត្រៀមនឹងផ្តល់អាជ្ញាប័ណ្ណដល់ប្រព័ន្ធ Internet តាមផ្កាយរណប Starlink របស់លោក Elon Musk ជាលើកដំបូង។

    ក្នុងនោះ ក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនធំរបស់ Starlink បានស្នើសុំការវិនិយោគប្រមាណ 1.5 ពាន់លានដុល្លារ ដើម្បីនាំយកសេវាអ៊ីនធឺណិតផ្កាយរណប Starlink ទៅកាន់ប្រទេសវៀតណាមក្នុងលក្ខខណ្ឌសាកល្បងរហូតដល់ឆ្នាំ 2030។

    ពាណិជ្ជកម្ម

    គួរគូសបញ្ជាក់ថា ការលែងដៃពីសិទ្ធិផ្តាច់មុខរបស់រដ្ឋវៀតណាមលើប្រព័ន្ធទូរគមនាគមន៍ផ្កាយរណបនេះ មានគោលបំណងដើម្បីទាក់ទាញការវិនិយោគពីបរទេស និងអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសដូចជា Starlink ចូលវិនិយោគក្នុងទីផ្សារវៀតណាមបានស្រួលជាងមុន។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការប្រតិបត្ដិការទាំងស្រុងនឹងត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីសំណាក់មន្ត្រីពាក់ពន្ធ និងរាជរដ្ឋាភិបាល។

    គួរឲដឹងថា កាលពីមុន អង្គភាពបរទេសមិនត្រូវបានអនុញ្ញាតឱ្យកាន់កាប់ទាំងស្រុង ឬដំណើរការសេវាអ៊ីនធឺណិតតាមផ្កាយរណបនៅក្នុងប្រទេសវៀតណាមឡើយ។ ប្រសិនបើពួកគេចង់វិនិយោគត្រូវបង្កើតការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក ដែលជារឿយៗទាមទារឱ្យដៃគូក្នុងស្រុកកាន់កាប់ភាគហ៊ុនភាគច្រើន បន្ថែមពីលើការទទួលការយល់ព្រមពីសំណាក់ដ្ឋាភិបាលដើម្បីដំណើរការ ខណៈទិន្នន័យរបស់អ្នកប្រើប្រាស់វៀតណាមនឹងត្រូវរក្សាទុកក្នុងប្រទេស។

    ខណៈកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន SpaceX របស់លោក Elon Musk ក៏កំពុងស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជាយើងផងដែរ៕

    ប្រភពៈ Digital Watch Observatory

    Elon Musk SpaceX Starlink Vietnam
    Share. Facebook Telegram WhatsApp
    Previous ArticleApple ​ប្រកាសចេញ MacBook Air M4 តម្លៃទាបជាងមុន ១០០ដុល្លារ មានពណ៌ខៀវថ្មី
    Next Article Tank 300 2025 បើកអោយកក់ដោយចាយលុយតែ 412 ដុល្លារទេ មានជាមួយនិង ម៉ាស៊ីនសាំង, ម៉ាស៊ីនម៉ាស៊ូត, និង PHEV

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.