Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Tank 300 2025 បើកអោយកក់ដោយចាយលុយតែ 412 ដុល្លារទេ មានជាមួយនិង ម៉ាស៊ីនសាំង, ម៉ាស៊ីនម៉ាស៊ូត, និង PHEV
    យានយន្ត

    Tank 300 2025 បើកអោយកក់ដោយចាយលុយតែ 412 ដុល្លារទេ មានជាមួយនិង ម៉ាស៊ីនសាំង, ម៉ាស៊ីនម៉ាស៊ូត, និង PHEV

    March 6, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Great Wall Motor (GWM) បានបើកឱ្យកក់ Tank 300 ឆ្នាំ 2025 ជាមួយប្រាក់កក់ត្រឹមតែចំនួន 412 ដុល្លារ សហរដ្ឋអាមេរិកប៉ុណ្ណោះ ការអាប់ដេតដ៏សំខាន់គឺផ្នែកម៉ាស៊ីន និងការរៀបចំប្រព័ន្ធបញ្ជាទាំងស្រុង អតិថិជនអាចជ្រើសរើសបានពីម៉ាស៊ីនសាំង, ម៉ាស៊ីនម៉ាស៊ូត, និងប្រភេទ Hi4-T Plug-in Hybrid សម្រាប់ Tank 300 ដែលមានលក់បច្ចុប្បន្ន ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំង 2.0T, ម៉ាស៊ីនសាំង 2.0T + ប្រព័ន្ធ Hybrid  48V, ម៉ាស៊ីន 3.0T V6 + ប្រព័ន្ធ Hybrid  48V, ឬប្រព័ន្ធ Hi4-T Plug-in Hybrid ដែលមានតម្លៃចាប់ពី 27,400 ដុល្លារ។
    Tank 300 ឆ្នាំ 2025 បន្តរចនាប័ទ្មខាងក្រៅដដែល ប៉ុន្តែបន្ថែមពណ៌ខាងក្រៅថ្មី បំពាក់ជាមួយកាងខាងមុខទំហំធំ និងអំពូលមុខរាងមូល។ កាន់តែទំនើបឡើង ប៉ុន្តែបន្តរការប្រើដៃទ្វាដូចទៅនិងឆ្នាំមុនៗដែរ ដំបូលមានកាងខាងលើ និងមានសំបកកង់សារគួរនៅខាងក្រោយ។ សម្រាប់ម៉ូដែលម៉ាស៊ីនសាំង និងម៉ាស៊ីនម៉ាស៊ូត ក៏មានបំពាក់ Winch នៅខាងមុខផងដែរ។
    ម៉ូដែលម៉ាស៊ីនសាំងប្រើម៉ាស៊ីន 2.0T ប្រភេទ E20CB ដែលផលិតថាមពលអតិបរមា 167 kW (224 hp) និងកម្លាំងរមួល 387 Nm។

    ចំណែកម៉ាស៊ីនម៉ាស៊ូត ប្រើម៉ាស៊ីន 2.4T ប្រភេទ E24D ដែលផលិតថាមពលអតិបរមា 137 kW (184 hp) និងកម្លាំងរមួល 480 Nm។
    ចំណែកម៉ូដែល Hi4-T Plug-in Hybrid ក៏ប្រើម៉ាស៊ីន 2.0T ដូចគ្នា និងមានចម្ងាយដំណើរតែដោយអគ្គិសនី 105 គ.ម។ អ្វីដែលពិសេសទៀត គឺប្រព័ន្ធបញ្ជាផ្លាស់ប្តូរខ្នាតថ្មី ដែលជាកំពូលបច្ចេកវិទ្យា 9AT ដែលបង្កើតដោយចិនផ្ទាល់ និងមានរបៀបបើកបរចំនួន 10 ហើយសម្រាប់បច្ចុប្បន្ននេះ ព័ត៌មានបន្ថែមអំពីប្រព័ន្ធបញ្ជានៅតែរងការប្រកាសផ្លូវការបន្ថែម។
    ផ្នែកខាងក្នុងកាប៊ីនត្រូវបានបំពាក់ដោយដៃចង្កូតរាងអក្សរ D, អេក្រង់បង្ហាញព័ត៌មានទំហំ 12.3 អ៊ីង, អេក្រង់បញ្ជាកណ្តាលទំហំ 14.6 អ៊ីង (បណ្តោយ) ដែលដំណើរការដោយឈីប Qualcomm Snapdragon 8155, និងឆាកសាកថ្មទូរស័ព្ទឥតខ្សែពីរ (50W)។ ប្រព័ន្ធសំឡេងលឺល្អដោយប្រើជាមួយ Speaker ចំនួន 12គ្រាប់ និងប្រព័ន្ធបន្ថយសំលេងរំខាន (Active Noise Cancellation)។
    ប្រព័ន្ធប្រតិបត្តិការប្រើប្រាស់ Coffee OS 3 ជំនាន់ទី 3 ហើយកៅអីក៏ប្រើស្បែក Nappa ផងដែរ។ ទោះបីមានការរចនាទំនើប តែមុខងារប៊ូតុងចាស់នៅតែត្រូវរក្សាទុក ហើយមានការកែប្រែទៅជា Column Shift Design ជាមួយនឹងមុខងារ Voice Control  ដែលមានប្រសិទ្ធភាពខ្លាំងជាងមុន។

    ពាណិជ្ជកម្ម
    Great Wall Motor (GWM) Tank 300
    Share. Facebook Telegram WhatsApp
    Previous Articleវៀតណាមបានបំបែកច្បាប់ប្រទេសជាលើកដំបូង អនុញ្ញាតឱ្យក្រុមហ៊ុនបរទេសចូលមកវិនិយោគក្នុងប្រព័ន្ធទូរគមនាគមន៍ផ្កាយរណបរបស់ខ្លួន!!!
    Next Article Harley-Davidson CVO Road Glide RR 2025 តម្លៃដល់ទៅ ១១ម៉ឺនដុល្លារមានអ្វីពិសេស

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.