Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ម៉ូតូ»Harley-Davidson CVO Road Glide RR 2025 តម្លៃដល់ទៅ ១១ម៉ឺនដុល្លារមានអ្វីពិសេស
    ម៉ូតូ

    Harley-Davidson CVO Road Glide RR 2025 តម្លៃដល់ទៅ ១១ម៉ឺនដុល្លារមានអ្វីពិសេស

    March 6, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email
    ជាង 25 ឆ្នាំកន្លងមក, Harley-Davidson បានផលិតម៉ូតូ CVO (Custom Vehicle Operations) ដែលជាម៉ូដែលប្រណីតបំផុតរបស់ខ្លួន។ អស់ពីសម័យឆ្នាំ 1999 ជាមួយ CVO FXR2, ម៉ូតូ CVO តែងតែមានលក្ខណៈពិសេសផ្នែករចនា, ពណ៌ផ្ទាល់ខ្លួន, និងម៉ាស៊ីនដែលធំពីស្តង់ដារ។ ប៉ុន្តែថ្មីៗនេះ Harley បាននាំបញ្ចូលឈ្មោះ CVO ទៅលើម៉ូតូ Performance Bagger ដែលមានលក្ខណៈប្រណាំង និងអាចបើកបរ Trackday, បង្ហាញពីបទពិសោធន៍នៃការប្រកួត MotoAmerica King of the Baggers។

    ម៉ូដែល CVO Road Glide ST ដែលឈ្នះពាន Ten Best Awards កាលឆ្នាំមុន គឺជាជំហានដំបូងនៃទិសដៅនេះ តែ CVO Road Glide RR ឆ្នាំ 2025 កាន់តែរបស់លេងពិសេសនៃក្រុមហ៊ុន។
    Harley-Davidson CVO Road Glide RR 2025 គឺជាម៉ូដែលផលិតចេញពីរោងចក្រដែលមានម៉ាស៊ីនធំជាងគេបំផុត។ វាគឺជា Harley-Davidson រោងចក្រដំបូងដែលមានម៉ាស៊ីន 131ci ដែលអាចបង្កើតថាមពល 153 hp នៅ 5750 rpm និង 150 lb-ft (203 Nm) នៅ 4750 rpm។
    មិនត្រឹមតែប៉ុណ្ណោះម៉ូតូនេះអាចទាក់ទាញអ្នកដែលចូលចិត្តការបើកបរល្បឿនលឿន ហើយអាចប្រើប្រាស់ប្រចាំថ្ងៃ វាបានរចនាបែប Baggers Race Bike  លើសពីនេះទៀត CVO Road Glide RR 2025 គឺជាម៉ូតូដែលមានត្រឹមតែ131គ្រឿងប៉ុណ្ណោះ។
    CVO Road Glide RR 2025 ប្រើម៉ាស៊ីនថ្មី 131ci Milwaukee-Eight ដែលធំជាងម៉ាស៊ីន 121ci ដែលមានលក់លើ CVO Road Glide ST។
    ហើយនេះជាលក្ខណៈបច្ចេកទេស (Specs) របស់ Harley-Davidson CVO Road Glide RR 2025
    ម៉ាស៊ីន៖ ប្រព័ន្ធ Liquid-cooled, 45-degree V-twin; 4 valves/cyl.
    ទំហំម៉ាស៊ីន៖ 131ci (2153cc) Bore x Stroke)៖ 109.5 x 114.3mm
    ប្រព័ន្ធបញ្ជូលេខ (Transmission/Final Drive)៖ Screamin’ Eagle Racing King 6, ប្រាំងប្រាំមួយច្រេះ/ខ្សែរ៉ែប
    កម្លាំងម៉ាស៊ីនដែលបានប្រកាស៖ 153 hp @ 5750 rpm និងកម្លាំងរមួល៖ 150 lb.-ft. @ 4750 rpm
    ប្រព័ន្ធប្រេងឥន្ធនៈ (Fuel System)៖ ប្រព័ន្ធបាញ់ប្រេងអេឡិចត្រូនិក Sequential Port Fuel Injection ជាមួយ 68mm throttle body
    តួររបស់ម៉ូតូ (Frame)៖ បំពាក់ដែកថែបជាមួយ Backbone 2 ផ្នែក និង Subframe ខាងក្រោយ ប្រព័ន្ធប៊ូមមុខ (Front Suspension)៖ Öhlins 43mm FGR 253 Hypersport Superbike, កែតម្រូវបានពេញលេញគឺ 5.1 អ៊ីញនៃការធ្វើដំណើរ
    ប្រព័ន្ធប៊ូមខាងក្រោយ (Rear Suspension)៖ Screamin’ Eagle Öhlins Remote Reservoir Shocks 2, កែតម្រូវបានពេញលេញគឺ 3.5 អ៊ីញនៃការធ្វើដំណើរ
    ហ្វ្រាំងមុខ (Front Brake)៖ បំពាក់ Brembo GP4-RX 4 piston, Radial-Mount Calipers, ដែកឆ្លាក់ 320mm T-Drive w/ ABS
    ហ្វ្រាំងក្រោយ (Rear Brake)៖ Brembo 4-piston, Radial-Mount Caliper, ដែកឆ្លាក់ 300mm w/ ABS កង់ (Wheels, Front/Rear)៖ អាលុយមីញ៉ូម 7-ចង្កៀង; 19 x 3.5 អ៊ីញ / 18 x 5.0 អ៊ីញ សំបកកង់ (Tires, Front/Rear)៖ Dunlop D408F, 130/60-19 / Dunlop D407T, 180/55-18
    អេក្រង់បញ្ជាកណ្តាល 12.3-inch Skyline OS Infotainment System
    Apple CarPlay, Navigation និង Cardo Packtalk Edge Wireless Headset ប្រព័ន្ធសំឡេង Rockford Fosgate Stage III (6.5-inch speakers, 500-watt amplifier) មានកន្លែងទុកដាក់សម្ភារៈ 2.4 cubic feet ភ្លើង LED ទាំងអស់ USB-C Charging Port 15W
    សម្រាប់តម្លៃរបស់វាគឺ $110,000 និង ចំនួនមានកំណត់ត្រឹមតែ 131 គ្រឿងដែលធ្វើឲ្យ CVO Road Glide RR 2025 ជាម៉ូតូសម្រាប់អ្នកមាននិងអ្នកចូលចិត្ត MotoAmerica King of the Baggers។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous ArticleTank 300 2025 បើកអោយកក់ដោយចាយលុយតែ 412 ដុល្លារទេ មានជាមួយនិង ម៉ាស៊ីនសាំង, ម៉ាស៊ីនម៉ាស៊ូត, និង PHEV
    Next Article ត្រឹមពេល ៣ខែ ប៉ុណ្ណោះ!!! Xiaomi លក់ស្មាតហ្វូនសេរ៊ីថ្មីរបស់ខ្លួនបានជិត ៤លានគ្រឿង

    Related Posts

    Honda Monkey 125 Chrome Legacy ផលិតជាដើម្បីអបអរសាទរខួបទី ៦០ របស់ Honda នៅប្រទេសថៃតម្លៃ 117,000

    March 27, 20251 Min Read

    លទ្ធផលក្នុងការប្រណាំង Grand Prix of Thailand អ្នកឈ្នះការប្រកួតដ៏តានតឹងដោយសារមានបញ្ហាសម្ពាធសំបកកង់

    March 11, 20252 Mins Read

    ម៉ូតូស៊េរីទំនើបបំផុត ROYAL ENFIELD GUERRILLA 450 ត្រូវបានដាក់លក់ជាផ្លូវការនៅកម្ពុជាហើយ!

    Sponsor: អត្ថបទក្រុមហ៊ុនFebruary 3, 2025
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.