Honda បានបើកឲ្យមើលម៉ូតូ Honda Monkey 125 Chrome Legacy ជាថ្មី ដែលជាម៉ូតូអនុស្សាវរីយ៍ពិសេស ម៉ូតូនេះមកជាមួយមួកសុវត្ថិភាពដែលមានរចនាសណ្ឋានដូចគ្នាទោះបីជាយ៉ាងណា ការលក់មានតែអតិថិជននៅប្រទេសថៃប៉ុណ្ណោះ។
សម្រាប់អ្នកគាំទ្រម៉ូតូនេះនៅចក្រភពអង់គ្លេសបាននិយាយថាយើងក៏ចង់បានដែរ ប៉ុន្តែអត់មានសិទ្ធិ ពីព្រោះម៉ូតូនេះផលិតជាដើម្បីអបអរសាទរខួបទី ៦០ របស់ Honda នៅប្រទេសថៃ និងមិនអាចទិញបានក្រៅប្រទេសនោះទេ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍នឹងម៉ូតូនេះនោះគឺ ម៉ូតូជំនាន់ពិសេសនេះមានលេខរៀងនីមួយៗ បំពាក់ដោយអ៊ីណុកស្ដើងស្អាតលើធុងសាំង និងផ្នែកខាងក្រៅ។ រចនាបទរបស់វាបង្ហាញពីបច្ចេកវិទ្យា និងប្រវត្តិសាស្ត្ររបស់ម៉ូតូ Monkey របស់ Honda។
ម៉ូតូនេះមានឡូហ្គោថ្មីដែលរួមមានស្លាកសញ្ញាប្រវត្តិសាស្ត្រ Honda wing និងរូបសត្វស្វាពណ៌ប្រាក់ពីរ ដែលជាការបង្ហាញអំពីស៊េរីដំបូងរបស់ម៉ូតូ Monkey នៅឆ្នាំ 1961។ កែបរបស់វាបំពាក់ដោយស្បែកខ្មៅបុរាណ ជាពិសេស អ្នកទិញម៉ូតូនេះនៅប្រទេសថៃអាចទទួលបានមួកសុវត្ថិភាពដែលមានរចនាដូចគ្នាជាមួយម៉ូតូ Chrome Legacy រួមមានស្លាកសញ្ញាស្វាពីររួមជាមួយអក្សរប្រាប់អំពីខួបទី ៦០ ផងដែរ។
ម៉ូតូនេះត្រូវបានបង្ហាញជាផ្លូវការនៅពិព័រណ៍ម៉ូតូអន្តរជាតិ Bangkok International Motor Show ឆ្នាំ 2025 ដែលនឹងបញ្ចប់នៅថ្ងៃទី 6 ខែមេសា។ នេះជាពេលសំខាន់សម្រាប់អ្នកចង់ទិញម៉ូតូនេះ ព្រោះវានឹងមិនមានលក់បន្ទាប់ពីកាលបរិច្ឆេទនោះទៀតទេ។ អ្នកត្រូវទៅកាន់សាខា Cub House នៅប្រទេសថៃដើម្បីដាក់បញ្ជាទិញមុនថ្ងៃផុតកំណត់។
ម៉ូតូខួបទី 60 នេះ ត្រូវបានដាក់លក់ក្នុងតម្លៃ 117,000 បាតលុយថៃ បើគិតលុយដុល្លារគឺ 3,445 ដុល្លារអាមេរិក ហើយវាត្រូវបានដាក់ឲ្យដំណើរការបន្តពីការបង្ហាញពណ៌ថ្មីៗនៃម៉ូតូ Honda Monkey ស្តង់ដារឆ្នាំ 2025 ដែលក៏បានបំពេញស្តង់ដារ Euro5+ សម្រាប់ការបំពុលអាកាសដូចជាម៉ូតូ Dax និង Super Cub ផងដែរ។