កាមេរ៉ាម៉ាស៊ីនថតថ្មីនេះមានចំនួន ២ ម៉ូឌែលគឺ PowerShot V1 និង Mirrorless EOS R50 V ។
សម្រាប់ PowerShot V1 គឺទទួលបាននូវការរចនាថ្មីដែលធ្វើឱ្យប្រសើរឡើងសម្រាប់ការថតរូប Selfie ធម្មតា។ វារួមបញ្ចូលនូវកែវពង្រីក 16 ទៅ 50mm មាន aperture ពី 2.8 ទៅ 4.5, អាចពង្រីកបាន 17 ទៅ 52mm ក្នុងវីដេអូ។ កាមេរ៉ានេះ ប្រើប្រាស់នូវសេនស័រប្រភេទ 22.3MP 1.4-type sensor ជាមួយនឹង Dual Pixel CMOS AF II សម្រាប់ PowerShot និងកង្ហារត្រជាក់នៅខាងក្នុង ដើម្បីឲការថតវីដេអូបានយូរ។ ជាមួយគ្នានេះ វាក៏អាចប្រើសម្រាប់ការ Call និងការ Live ផ្ទាល់ជាមួយកុំព្យូទ័របានផងដែរ ដោយប្រើប្រាស់តាមរយៈការតភ្ជាប់ជាមួយរន្ធ USB ហើយក៏អាចដំណើរការដោយខ្សែ ឬឥតខ្សែជាមួយស្មាតហ្វូនបានទៀតផង ដោយប្រើកម្មវិធី Canon Camera Connect ។
ចំណែក EOS R50V វិញ ក៏មានការរចនាថ្មីដូចគ្នាដែរ និងធ្វើឱ្យប្រសើរឡើងសម្រាប់ការថតវីដេអូជាមួយនឹងប៊ូតុងផ្សាយបន្តផ្ទាល់ ប៊ូតុងថតនៅផ្នែកខាងមុខកាមេរ៉ា និងរន្ធវីសជើងកាមេរ៉ានៅផ្នែកចំហៀងសម្រាប់ការថតរូបបញ្ឈរ។ R50V ប្រើប្រាស់នូវ RF-mount និងអាចប្រើជាមួយកែវថត Canon RF ទាំងអស់ រួមទាំង RF-S14-30mm, F4-6.3 IS STM PZ ដែលទើបនឹងចេញ ដែលជាលេន RF-S ដំបូងបង្អស់ដែលមានមុខងារ power zoom functionality ។ កាមេរ៉ានេះប្រើប្រាស់នូវសេនស័រ APS-C ទំហំ 24MP ជាមួយនឹងប្រព័ន្ធដំណើរការ Dual Pixel CMOS AF II និង DIGIC X processor។ វាអាចថតវីដេអូបានរហូតដល់ 4K ក្នុង 60fps ជាមួយនឹងការ Crop និងខ្នាត YCC 4:2:2 10-bit។ លើសពីនេះ វាក៏គាំទ្រ Canon Log 3 ផងដែរ ដូច្នេះអ្នកប្រើប្រាស់អាចផ្គូផ្គងវាជាមួយនឹងខ្សែ Cinema EOS របស់ Canon បាន។
ចំពោះតម្លៃ, Canon PowerShot V1 មានតម្លៃ ៩០០ ដុល្លារ ចំណែក EOS R50 V មានតម្លៃ $650 ប៉ុន្តែតម្លៃនេះគឺសម្រាប់តែកាមេរ៉ាប៉ុណ្ណោះ តែបើចង់បានលេន RF-S14-30mm F4-6.3 IS STM PZ បន្ថែម គឺត្រូវបន្ថែម $850 ពីលើទៀត ខណៈការចេញលក់នឹងធ្វើឡើងនៅខែមេសា៕