កាលពីថ្ងៃអង្គារ ទី 25 ខែមីនា ឆ្នាំ 2025 លោក Han Jong-hee ដែលជាសហនាយកប្រតិបត្តិ និងប្រធានផ្នែក Device eXperience (DX) Division របស់ក្រុមហ៊ុន Samsung Electronics បានទទួលមរណភាពនៅមន្ទីរពេទ្យនៅក្នុងអាយុ 63 ឆ្នាំ ដោយសារតែជំងឺគាំងបេះដូង។
គួរឲដឹងថា លោក Han Jong-hee គឺជាមេដឹកនាំដ៏សំខាន់ដែលបានចូលរួមជាមួយ Samsung Electronics អស់រយៈពេលជាង 40 ឆ្នាំ។ លោកមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការរីកចម្រើនរបស់ Samsung ជាពិសេសក្នុងផ្នែកទូរទស្សន៍ និងឧបករណ៍អេឡិចត្រូនិកប្រើប្រាស់។ ក្នុងអំឡុងពេលដឹកនាំផ្នែក TV & Display, លោកបានជំរុញឲ្យ Samsung TV ទទួលបានជោគជ័យលេខ 1 លើពិភពលោក ជាច្រើនទសវត្សរ៍។
បច្ចុប្បន្ន ក្រុមហ៊ុន Samsung Electronics បានតែងតាំងលោក Jun Young-hyun ជាសហនាយកប្រតិបត្តិថ្មី ដើម្បីបន្តដឹកនាំក្រុមហ៊ុន។ ទោះបីជាយ៉ាងណា អ្នកវិភាគបានលើកឡើងថា អវត្តមានរបស់ Han Jong-hee អាចប៉ះពាល់ដល់អាជីវកម្ម Samsung ជាពិសេសក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនដទៃក្នុងវិស័យឧបករណ៍អេឡិចត្រូនិក៕