សម្រាប់ផ្នែកអេក្រង់ វាទទួលបានអេក្រង់ 2K 12-bit AMOLED ទំហំ ៦,៦៧ អ៊ីញ 120Hz ខ្នាត 20:9 មានពន្លឺដល់ 3,200 nits ។
ទៅលើប្រព័ន្ធប្រតិបត្តិការ POCO F7 Ultra និង F7 Pro ដំណើរការដោយឈីប Snapdragon 8 Elite បូករួមជាមួយឈីប VisionBoost D7 សម្រាប់ការលេងហ្គេម និង Snapdragon 8 Gen 3 សម្រាប់ម៉ូឌែល Pro ជាមួយ Android 15 និង Xiaomi HyperOS 2.0 ចេញពីប្រអប់, មាន RAM និងអង្គផ្ទុកដល់ 16GB+512GB ។ លើសពីនេះ វាក៏ទទួលបានម៉ាសុីនស្កេន 3D Ultrasonic ផងដែរ។
ចំពោះផ្នែកកាមេរ៉ាវិញ គឺមិនខុសពី Redmi K80 និង K80 Pro ទេ, មានលេនគោល 50MP, លេនទូលាយ Ultra-Wide 32MP និងលេន Telephoto ទំហំ 50MP តែ POCO F7 Pro មិនមានលេន Telephoto ទេ ហើយលេនទូលាយវិញក៏តូចជាង F7 Ultra ដែរ ត្រឹមតែ 8MP ប៉ុណ្ណោះ ។

ចំណែកផ្នែកថាមពលថ្ម, ទទួលបានកញ្ជប់ថ្មទំហំ 6,000mAh សម្រាប់ម៉ូឌែល Pro និង 5300mAh សម្រាប់ម៉ូឌែល Ultra គាំទ្រការសាកតាមខ្សែកម្លាំង 90W សម្រាប់ម៉ូឌែល Pro និងការសាកតាមខ្សែកម្លាំង 120W សម្រាប់ម៉ូឌែល Ultra ជាមួយនឹងការសាកកម្លាំង 50W ឥតខ្សែ ។

មកដល់ចំនុចសំខាន់គឺជម្រើសពណ៌ និងតម្លៃ, សម្រាប់ម៉ូឌែល Pro គឺទទួលបានជម្រើសពណ៌ប្រាក់ ខៀវ និងខ្មៅ ជាមួយតម្លៃលក់ចាប់ពី ៤៩៩ដុល្លារ ចំណែក POCO F7 Ultra វិញ មានពណ៌លឿង និងខ្មៅ ជាមួយតម្លៃលក់ចាប់ពី ៦៤៩ដុល្លារ៕