បន្ទាប់ពីការបញ្ចេញម៉ូដែល SUV ឈានមុខគេរបស់ខ្លួនបានប៉ុន្មានថ្ងៃប៉ុណ្ណោះ, យីហោរប្រណីតរបស់ BYD បានបង្ហាញម៉ូដែលថ្មីពណ៌ខ្មៅរលើបរលោងឈ្មោះថា Denza N9 Black Warrior Edition នៅក្នុងប្រទេសចិន ការបញ្ចេញថ្លៃរបស់វាគឺដូចគ្នាជាមួយម៉ូដែល N9 ធម្មតា ដែលមានចន្លោះពី 389,800 ដល់ 449,800 យ័ន (ប្រហែល 54,000 ដល់ 62,000 ដុល្លារ។ Denza N9 ជំនាន់ Black Warrior មានរចនាបទខ្មៅទាំងអស់ ដោយរួមមានយ៉ាន់កង់ខ្មៅជំនួសម៉ូដែលមុនដែលមានកង់ពណ៌ប្រាក់នៅលើម៉ូដែលធម្មតា ហើយវាបន្ថែមភាពធ្ងន់ និងមានអំណាចទៅលើរូបរាងរថយន្តនេះ។
ប្រព័ន្ធដំណើរការ និងសមត្ថភាពរបស់ Denza N9 ជា SUV ឈានមុខគេរបស់ម៉ាក Denza ដូច្នេះវាត្រូវបានបំពាក់ដោយបច្ចេកវិទ្យាឈានមុខ និងសមត្ថភាពខ្ពស់។ វាផ្តល់ថាមពលដោយប្រព័ន្ធម៉ូទ័របី (e3 three-motor system) របស់ BYD ដែលរួមមាន៖
ម៉ូទ័រខាងមុខអាចផលិតកម្លាំងបាន 200 kW (268 hp) កម្លាំងរមួល 315 Nm ម៉ូទ័រខាងក្រោយពីរគ្រឿងអាចផលិតកម្លាំងបាន 240 kW (322 hp) កម្លាំងរមួល 360 Nm ក្នុងម៉ូទ័រនិមួយៗ ហើយក៏មានជាមួយនិងម៉ាស៊ីនសាំង turbocharged 2.0L បន្ថែមកម្លាំងបាន 152 kW (204 hp) កម្លាំងរមួល 325 Nm សម្រាប់ម៉ាស៊ីនសាំងក្នុង 100km វាស៊ី 6.3 លីត្រក្នុង។ Denza N9ក៏បានភ្ជាប់ជាមួយថ្ម Blade battery 46.9 kWh ដែលផ្តល់ថាមពលសរុប 680 kW (925 hp)។ វាអាចរត់ពី 0-100 km/h ក្នុងរយៈពេលត្រឹមតែ 3.9 វិនាទីប៉ុណ្ណោះ។ Denza N9 ក៏អាចបើកបរដោយប្រើប្រាស់ថាពលអគ្គិសនីសុទ្ធ 202 km (ដោយវាស់តាមស្តង់ដារ CLTC) ខណៈពេលការបញ្ចូលគ្នារវាងថ្ម និងម៉ាស៊ីនសាំងអាចឲ្យរថយន្តធ្វើដំណើរបានដល់ 1,302 km ។ វាគាំទ្រដោយ DC fast charging 100 kW ដែលអាចសាកថ្មពី 30% ទៅ 80% ក្នុងរយៈពេល 19 នាទីប៉ុណ្ណោះ។
សម្រាប់អ្នកចូលចិត្ត Drone រថយន្តនេះអាចបំពាក់ជាជម្រើសបន្ថែមជាមួយប្រព័ន្ធ Lingyuan Intelligent Drone System ដែលអភិវឌ្ឍរួមដោយ BYD និង DJI។ ប្រព័ន្ធ Lingyuan Intelligent Drone System គឺជាបច្ចេកវិទ្យាថ្មីដែលបង្កើតឡើងដោយក្រុមហ៊ុន BYD និង DJI ដើម្បីបញ្ចូលប្រព័ន្ធដ្រូនទៅក្នុងរថយន្ត។ ប្រព័ន្ធនេះអាចអនុញ្ញាតឲ្យដ្រូនធ្វើការហោះហើរ ចុះចត និងតាមដានរថយន្តបានដោយស្វ័យប្រវត្តិ។ លក្ខណៈសម្បត្តិចម្បងរបស់ប្រព័ន្ធនេះរួមមាន៖ ការបញ្ចូលដ្រូនដោយផ្ទាល់ក្នុងរថយន្តដោយដ្រូនអាចចាប់ផ្តើមហោះហើរ និងចុះចតនៅលើរថយន្តដោយផ្ទាល់ ដោយប្រើប្រព័ន្ធបញ្ជាឆ្លាតវៃ ការតាមដានដោយស្វ័យប្រវត្តិ ដ្រូនអាចតាមដានរថយន្ត ឬវត្ថុផ្សេងៗបានដោយស្វ័យប្រវត្តិ ដោយប្រើបច្ចេកវិទ្យាបច្ចុប្បន្នរបស់ DJI ការប្រើប្រាស់ពហុមុខងារ ប្រព័ន្ធនេះអាចប្រើសម្រាប់គោលបំណងផ្សេងៗ ដូចជា ការថតរូបឬ Video ពីលើអាកាស ការត្រួតពិនិត្យផ្លូវ និងការបង្កើតទស្សនីយភាពបន្ថែមសម្រាប់អ្នកបើកបរ ចឹងបើចង់បន្ថែមប្រព័ន្ធ Lingyuan នៅលើរថយន្តនេះត្រូវចាយលុយថែម 2,200 ដុល្លារហើយបច្ចុប្បន្នក៏មានលក់ជាពិសេសនៅប្រទេសចិន។
ផ្នែកខាងក្នុងរថយន្ត មាន 2 ពណ៌: ប្រផេះ និងស។ រចនាបែប 6 កៅអី (2+2+2) ដែលអាចដាក់មនុស្សបាន 6 នាក់ កៅអីបត់បាន 14 មុខងារ មានតុតូច កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ 50W កៅអីម៉ាស្សា ជួរខាងក្រោយមានកៅអីក្តៅត្រជាក់ ទូទឹកកកខ្នាតតូច 11L ដែលអាចកំដៅ និងត្រជាក់បាន។
សម្រាប់ផ្នែកមុខ និងបច្ចេកវិទ្យាមានប្រព័ន្ធ DiLink 150 របស់ BYD រួមមានអេក្រង់កម្សាន្តផ្នែកកណ្តាលទំហំ 17.3-inch 2.5K អេក្រង់សម្រាប់អ្នករួមដំណើរ 13.2-inch 2.5K អេក្រង់ AR-HUD 50-inch ប្រព័ន្ធសម្លេង Speaker Devialet 26 គ្រាប់ អេក្រង់សម្រាប់អ្នកខាងក្រោយ 17.3-inch អាចភ្ជាប់ពីទូរស័ព្ទ ប្រព័ន្ធជំនួយសម្លេង AI ហើយក៏មានជាមួយនិងអ្វីដែលបងបងប្រុសៗត្រូវការគឺមាន Karaoke នៅក្នុងរថយន្តនេះស្រាប់ ចឹងរថយន្តនេះជាការរួមបញ្ចូល ភាពប្រណិត សមត្ថភាពខ្ពស់ និងបច្ចេកវិទ្យាឆ្លាតវៃ ដែលបំពេញតម្រូវការរថយន្តទំនើបសព្វថ្ងៃ។
Denza N9 បំពាក់ជាមួយមុខងារសុវត្ថិភាពខ្ពស់ដោយបំពាក់ជាមួយប្រព័ន្ធ ADAS ឈ្មោះ “God’s Eye B (DiPilot 300)” របស់ BYD ដែលរួមមាន៖ LiDAR 128 បន្ទាត់ ពាក្យពេញរបស់ LiDAR គឺ (Light Detection and Ranging) ដែលមានសមត្ថភាពស្កេនបាន 128 “បន្ទាត់” ឬជួរ (scan lines) នៅពេលវាប្រើពន្លឺឡាស៊ែរ ដើម្បីវាស់ចម្ងាយពីវត្ថុនៅជុំវិញរថយន្ត, គេក៏បានបន្ថែម Radar ដែលមានរយៈចំងាយម៉ែត្រ 5, Radar អុលត្រាសោនិច 12, នឹងកាមេរ៉ា 14 ប្រព័ន្ធនេះជួយបង្កើនសុវត្ថិភាព និងការយល់ដឹងពីស្ថានភាពនៅជុំវិញរថយន្ត។
រថយន្តនេះបង្កើតឡើងលើ គម្រោង BYD e-Platform 3.0 ដែលមានទំហំទាំង3 គឺ បណ្តោយ 5258 មម/ទទឹង 2030 មម/ កម្ពស់1830 មម ជាមួយគន្លងកង់ 3125 mm សម្រាប់ប្រវែងនៃការបត់ត្រឡប់ក្រោយល្អមែនទែនគឺត្រឹមតែចម្ងាយអប្បបរមា: 4.65 ម៉ែត្រ ប៉ុណ្ណោះ ហើយក្នុងបំណងជំរុញការចេញទៅទីផ្សារអន្តរជាតិ Denza នឹងចាប់ផ្តើមចូលទៅទីផ្សារអឺរ៉ុប ចាប់ពីខែមេសា ឆ្នាំ 2025។
Denza N9 ជារថយន្តពោពេញទៅដោយអេក្រង់កម្សាន្ត បច្ចេកវិទ្យាឆ្លាតវៃ នឹងចាប់ផ្តើមចូលទៅទីផ្សារអឺរ៉ុប ចាប់ពីខែមេសា ឆ្នាំ 2025
2 Mins Read