បន្ទាប់ពីប្រកាសចេញនូវរបកគំហើញ AI ថ្មីរបស់ខ្លួន ក្រុមហ៊ុន Alibaba Group បានទទួលបាននូវការកើនឡើងតម្លៃភាគហ៊ុននៅទីផ្សារហុងកុងប្រមាណជាង 8% កាលពីថ្ងៃព្រហស្បតិ៍។
ក្នុងនោះ ក្រុមហ៊ុនមួយនេះ បានបង្ហាញចេញនូវម៉ូដែល AI, QwQ-32B ដែលជាម៉ូដែល AI ថ្មីមួយដែលមានសមត្ថភាពខ្ពស់ ទោះបីប៉ារ៉ាម៉ែត្រមិនច្រើនដូច DeepSeek R1 ក៏ដោយ។ ជាក់ស្តែង QwQ-32B មាន 32 ពាន់លានប៉ារ៉ាម៉ែត្រ ប៉ុណ្ណោះ ខណៈ DeepSeek R1 វិញ មាន 671 ពាន់លានប៉ារ៉ាម៉ែត្រ ។
តាមការបញ្ជាក់របស់ Alibaba បាននិយាយថា ម៉ូដែល AI, QwQ-32B គឺមានសមត្ថភាពខ្លាំងក្នុងផ្នែកគណិតវិទ្យា, ការសរសេរកូដ និងការដោះស្រាយបញ្ហា។
គួរឲដឹងថា ការបង្ហាញម៉ូដែល AI ថ្មីនេះ ធ្វើឡើងក្នុងកាលៈទេសៈដែលប្រទេសចិនកំពុងជំរុញឲមានការរីកចម្រើននូវបច្ចេកវិទ្យា AI, មនុស្សយន្ត និងបច្ចេកវិទ្យា 6G ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាល។ ក្រៅពី Alibaba ក្រុមហ៊ុន AI ផ្សេងៗទៀតនៅក្នុងប្រទេសចិនក៏កំពុងអភិវឌ្ឈន៍ និងបង្ហើត AI ថ្មីៗផងដែរ៕