Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Apple ប្រកាសចេញរបស់លេងថ្មី តម្លៃត្រឹមតែ ១ មុឺន ៤ពាន់ដុល្លារ ប៉ុណ្ណោះ មិនបាច់ប៉ះ ក៏ដឹងថាជាតិដែរ
    ព័ត៌មានថ្មីៗ

    Apple ប្រកាសចេញរបស់លេងថ្មី តម្លៃត្រឹមតែ ១ មុឺន ៤ពាន់ដុល្លារ ប៉ុណ្ណោះ មិនបាច់ប៉ះ ក៏ដឹងថាជាតិដែរ

    March 7, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសចេញនូវ Apple Mac Studio ថ្មី ប្រើប្រាស់នូវឈីប 3nm ខ្នាតកំពូលរបស់ខ្លួនគឺ M3 Ultra ដែលមាន CPU សរុបដល់ទៅ 32-core អាចដំណើរការបានលឿនជាង M2 Ultra ដល់ទៅ 1.5 ដង និងលឿនជាង M1 Ultra ចំនួន 1.8 ដង រួមជាមួយ GPU 80-core ផ្តល់ក្រាហ្វិកលឿនជាង M2 Ultra ចំនួន 2 ដង និងលឿនជាង M1 Ultra ចំនួន 2.6 ដង គាំទ្រការដាក់អង្គចងចាំដល់ 512GB មានល្បឿន 800GB/s និង SSD 16TB ​។ លើសពីនេះ វាក៏ទទួលបាននូវ 32-core Neural Engine ផងដែរ ដែលអាចដំណើរការមុខងារជាច្រើនរបស់ Apple Intelligence បានយ៉ាងរលូន។

    ពាណិជ្ជកម្ម

    មិនត្រឹមតែមាន Specs កប់ប៉ុណ្ណោះទេ ថែមទាំងអាចចាក់វីដេអូ 8K ProRes រហូតដល់ 24 streams និងភ្ជាប់ម៉ូនីទ័ររហូតដល់ 8 ក្នុងពេលតែមួយទៀតផង។

    គួរឲដឹងថា Apple Mac Studio ថ្មី គឺទទួលបានរន្ធ Thunderbolt 5 ចំនួន ៦ មានល្បឿនផ្ទេរ 120 GB/s លឿនជាងកំណែ Thunderbolt ពីមុនចំនួន 2 ដង, រន្ធ USB-A ចំនួន ២, រន្ធ HDMI 2.1 ចំនួន ១, រន្ធ Ethernet 10Gb ចំនួន ១, រន្ធដោតកាស 3.5mm ចំនួន ១ និងរន្ធ SD កាតប្រភេទ SDXC ចំនួន ១ គាំទ្រការភ្ជាប់ Wi-Fi 6E និង Bluetooth 5.3 មានតម្លៃលក់ត្រឹមតែ ១៤ ០៩៩ ដុល្លារ ប៉ុណ្ណោះ នៅក្នុងទីផ្សារអាមេរិក សម្រាប់ជម្រើស 512GB បូក 16TB ។

    បន្ថែមពីនេះ Apple ក៏បានប្រកាសចេញនូវ MacBook Air ថ្មីរបស់ខ្លួនផងដែរ ផ្តល់ជូនទាំងជម្រើសអេក្រង់ទំហំ ១៣ អ៊ីញ និង ១៥ អ៊ីញ ជាមួយនឹងបន្ទះឈីប M4 ចុងក្រោយបង្អស់មានស៊ីភីយូ 10-core, GPU 10-core និង 16-core Neural Engine បូករួមជាមួយ RAM និង SSD រហូតដល់ 32GB និង 2TB មានប្រសិទ្ធភាពថាមពលថ្មដល់ 18 ម៉ោង ទទួលបានកាមេរ៉ាថ្មីទំហំ 12MP មានតម្លៃលក់ទាបជាងមុនចំនួន ១០០ដុល្លារ ជាមួយជម្រើសពណ៌ខៀវថ្មី ក្នុងតម្លៃចាប់ផ្តើមពី ៩៩៩ និង ១ ១៩៩ ដុល្លារ៕

    ប្រភពៈ FoneArena

    Apple M3 Ultra Mac Studio
    Share. Facebook Telegram WhatsApp
    Previous Articleត្រឹមពេល ៣ខែ ប៉ុណ្ណោះ!!! Xiaomi លក់ស្មាតហ្វូនសេរ៊ីថ្មីរបស់ខ្លួនបានជិត ៤លានគ្រឿង
    Next Article ផ្ទុះហើយ! BYD Sealion 5 និង BYD ATTO 2 បានប្រកាសតម្លៃជាផ្លូវការ ត្រឹម $22,300 នឹង $25,800 ប៉ុណ្ណោះ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.