Browsing: ព័ត៌មានថ្មីៗ

Apple កំពុងតែត្រៀមធ្វើការអាប់ដេតជាច្រើនចំណុចសម្រាប់ iPhone 16 Pro Series ហើយពេលនេះដំណឹងអំពីស្មាតហ្វូនក៏ទទួលបានកាន់តែច្រើន បន្ទាប់ពីមានដំណឹងចចាមអារ៉ាមលេចចេញជាហូហែរ។ ក្នុងនោះគេដឹងថា iPhone 16 Pro នឹងប្រកាសចេញជាមួយឈីប A18 Pro របស់ Apple រួមជាមួយ RAM ទំហំ…

ការបង្ហោះសារលើបណ្ដាញសង្គមពីសំណាក់អតិថិជន Vision Pro មួយចំនួន បានបង្ហាញថាពួកគេបានចាប់ផ្ដើមលក់ឧបករណ៍នេះទៅឲ្យ Apple វិញ។ អ្នកប្រើម្នាក់ឈ្មោះថា Parker Otolani បានរៀបរាប់ថា ការសម្រេចចិត្តលក់ឧបករណ៍ឲ្យ Apple វិញ គឺដោយសារឧបករណ៍នេះមិនមានផាសុកភាពពេលពាក់លើក្បាល និងធ្វើឲ្យរូបលោកឈឺភ្នែកផងដែរ។ យ៉ាងណារូបគេនិយាយថា Vision Pro ជាឧបករណ៍អនាគត…

ក្រុមហ៊ុន Samsung បានប្រកាសអំពីការបញ្ចេញកំណែទម្រង់ដើម្បីជួសជុលបញ្ហាអេក្រង់ស្លេកលើ Galaxy S24 Series។ Galaxy S24, Galaxy S24+ រួមជាមួយ Galaxy S24 Ultra នឹងទទួលបានការអាប់ដេតក្នុងខែកុម្ភៈនេះ ដែលនឹងមានជម្រើសកំណត់ភាពដិតនៃអេក្រង់ក្នុង Advanced settings នៃផ្នែកអេក្រង់។ Samsung…

[ទីផ្សារក្នុងស្រុក] រថយន្ត Hyundai SantaFe ជាកំពូលរថយន្តមួយដ៏ពេញនិយមក្នុងចំណោមកំពូលរថយន្ត SUV របស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។ SantaFe ជារថយន្តប្រភេទ SUV ៧កៅអី ស័ក្តិសមគ្រប់កម្មវិធី ព្រមទាំងមានភាពងាយស្រួលបំផុតក្នុងការបើកបរជាមួយមុខងារពិសេស​ៗ ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរដ៏ឆ្លាតវៃជាច្រើន។ ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ ខេមកូ ម៉ូធ័រ បាននាំយកនូវប្រូម៉ូសិនយក្សដែលមិនធ្លាប់មានចំពោះរថយន្តម៉ូដែល SantaFe…

សេវាកម្ម Spotify បានបង់ប្រាក់ទៅកាន់ឧស្សាហកម្មចម្រៀងប្រមាណ ៩ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ ដែលធ្វើឲ្យទឹកប្រាក់សរុបដែលបានបង់ជូនឧស្សាហកម្មចម្រៀងគឺមានរហូតដល់ ៤៨ពាន់លានដុល្លារ គិតចាប់ពីពេលដែល Spotify បង្កើតឡើងដំបូង។ កាលពីខែមីនាឆ្នាំកន្លងទៅ Spotify និយាយថា ជិត ៧០% នៃចំណូលដែលខ្លួនទទួលបាន គឺបានបង្វិលជូនឧស្សាហកម្មចម្រៀង ដោយចំណូលនេះទទួលបានពីប្រភពចំនួនពីរ រួមមានការបង់សេវាកម្មប្រចាំខែពីអ្នកប្រើប្រាស់ និងការផ្សព្វផ្សាយពាណិជ្ជកម្មលើចម្រៀងសម្រាប់អ្នកស្ដាប់ដែលឥតបង់លុយ។…

ការណែនាំសម្រាប់ការសាកថ្ម iPhone ល្បឿនលឿនគឺត្រូវផ្គួបផ្សំជាមួយដុំសាកកម្លាំងចាប់ពី 18W របស់ Apple ឬដុំសាកម៉ាកដទៃទៀតដែលមានកម្លាំងចាប់ពី 18W ឡើង។ ប៉ុន្តែប្រសិនបើប្រើដុំសាករបស់ MacBook មកសាក iPhone តើបង្កផលប៉ះពាល់ឬអត់? ដុំសាករបស់ MacBook មានខ្លះ មានកម្លាំងរហូតដល់ 140W។ ការសាកថ្ម…

នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានធ្វើការប្រៀបធៀបឧបករណ៍ Meta Quest 3 តម្លៃ ៥០០ដុល្លារ ជាមួយ Apple Vision Pro តម្លៃ ៣ ៥០០ដុល្លារ ក្រោយពីបានប្រើប្រាស់ឧបករណ៍របស់ Apple…

ក្រុមហ៊ុន Caviar បានបង្ហាញចេញ Galaxy S24 Ultra ប្រភេទពិសេសដែលមានឈ្មោះថា Yong ផលិតឡើងដើម្បីអបអរសាទរដល់ឆ្នាំរោង។ Galaxy S24 Ultra Yong នេះមានផលិតត្រឹមតែ ២៤គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃចន្លោះពី ១៥ ០៧០ដុល្លារ ទៅ ១៥…

គណនី YouTube ដែលជំនាញខាងធ្វើតេស្តស្មាតហ្វូនឈ្មោះថា PhoneBuff បានធ្វើតេស្តសមត្ថភាពកាន់ថ្មរវាងស្មាតហ្វូនទើបចេញលក់លើទីផ្សារ Galaxy S24 Ultra ជាមួយនឹង iPhone 15 Pro Max។ គួរដឹងថា S24 Ultra មានថ្មទំហំ ៥០០០mAh និងប្រើអេក្រង់ ៦,៨អ៊ីញ…

ផ្អែកតាមទិន្នន័យដែលរៀបចំដោយស្ថាប័ន Levels.fyi ជាស្ថាប័នដែលតែងតែប្រមូលផ្ដុំទិន្នន័យប្រាក់បៀរវត្ស៍សម្រាប់បុគ្គលិកបច្ចេកវិទ្យា បានបង្ហាញថា សហរដ្ឋអាមេរិកជាទីតាំងដែលមានក្រុមហ៊ុនផ្ដល់ប្រាក់បៀរវត្ស៍ដល់បុគ្គលិកផ្នែកវិស្វករ Software ច្រើនជាងគេ។ ក្នុងឆ្នាំ២០២៣ វិស្វករ Software ទទួលបានប្រាក់ប្រចាំឆ្នាំជាមធ្យម ៣០៨ ០០០ដុល្លារ កើនឡើង ២% ធៀបនឹងប្រាក់ ៣០១ ០០០ដុល្លារ កាលពីឆ្នាំ២០២២។ ក្នុងនោះដែរ…