បណ្តាញអ៊ីនធឺណិត 10G ថ្មីនេះ ត្រូវបានដាក់ឲដំណើរការនៅក្នុងទីក្រុង Xiong’an ខេត្ត Hebei ដែលជាទីក្រុងបច្ចេកវិទ្យានាពេលអនាគតរបស់ប្រទេសចិន។ វាត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Huawei សហការជាមួយ China Unicom ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍គាំទ្រដោយរដ្ឋាភិបាលនៅក្នុងប្រទេសចិន។
ចំពោះការអភិវឌ្ឍន៍បច្ចេកវិទ្យានេះវិញ គឺប្រើប្រាស់នូវបច្ចេកវិទ្យា 50G Passive Optical Network ដែលជាការច្នៃប្រឌិតកម្រិតខ្ពស់នៃប្រព័ន្ធ Fiber to the X ដែលអាចផ្តល់ល្បឿននូវទាញយករហូតដល់ 9,834 Mbps ដែលលើសពីល្បឿនអ៊ីនធឺណិតបច្ចុប្បន្នជាង 10 ដង។ ក្នុងនោះ សមត្ថភាពនៃបណ្តាញ 10G នេះ គឺមានល្បឿន upload ដល់ទៅ 1,008 Mbps ឯណ្ណោះ ជាមួយនឹងភាពយឺតយ៉ាវទាបបំផុតត្រឹមតែ 3 milliseconds ប៉ុណ្ណោះ និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកភាពយន្តទំហំ 20GB 4K ក្នុងរយៈពេលតិចជាង 20 វិនាទី បើប្រៀបធៀបទៅនឹងរយៈពេលចាប់ពី 7 ទៅ 10 នាទី នៅលើការតភ្ជាប់ 1 Gbps ធម្មតា។
គួរឲដឹងផងថា បណ្តាញអ៊ីនធឺណិត 10G ថ្មីនេះ គឺត្រូវបានបង្កើតឡើងសម្រាប់គាំទ្រការប្រើប្រាស់នូវកម្មវិធីបច្ចេកវិទ្យាខ្ពស់ៗដូចជា cloud computing, VR, AR, AI និង Streaming Service ដែលកំពុងតែមានការកើនឡើងជាខ្លាំងនៅក្នុងប្រទេសចិន៕