Geely បានចេញរថយន្ត SUV អគ្គិសនី Lynk & Co 900 នៅទីផ្សារចិន។ តម្លៃចាប់ផ្ដើម 39,780 ដុល្លារ រថយន្តនេះមានខាងក្នុងមកជាមួយកៅអី 6 កម្លាំងអតិបរមា 872 សេះ និងអាចបើកដោយអគ្គិសនីបានចម្ងាយ 280 គីឡូម៉ែត្រ (តាមស្តង់ដារ CLTC)។Lynk & Co គឺជាអតីតម៉ាករួមរវាង Geely និង Volvo។ នៅខែកុម្ភៈ ឆ្នាំ 2025 ក្រុមហ៊ុន Zeekr Technology (កាន់កាប់ដោយ Geely) បានទិញភាគហ៊ុនភាគច្រើននៃ Lynk & Co។ ម៉ាកនេះមានគំរូជាច្រើននៅក្នុងទីផ្សារចិន។ ផលិតផលថ្មីបំផុតរបស់ខ្លួនគឺ Lynk & Co 900ដែលត្រូវបានបង្ហាញដើម្បីប្រកួតប្រជែងជាមួយ Aito M9, Li Auto L9, និង Denza N9។
Lynk & Co 900 ត្រូវបានបង្កើតលើគ្រោងឆ្អឹងដ៏ពិសេសគឺ SPA Evo មានភ្លើងបំភ្លើពេលថ្ងៃជាប្រភេទ LED កាន់តែអស្ចារ្យជាមួយ អេក្រង់ ISD អន្តរកម្មនៅខាងមុខ ដែលអាចបញ្ចេញជារូបភាពផ្សេងបានជាច្រើន បង្កប់ចំណុចភ្លើងចំនួន 10,192។ ខាងមុខរថយន្តមានបំពាក់ប្រព័ន្ធបើកបរ ស្វ័យប្រវត្តិ មានលក្ខណៈពិសេសផ្សេងទៀតរួមមានដូចជា និងភ្លើងខាងក្រោយអ័ក្សជាភ្លើង LED គ្រាប់ៗ ដែលមានចំនួនភ្លើង 2,400 តាមជួររៀងៗគ្នា 8 ជួរដោយមើលមកមិនច្រឡំនឹងគេតែម្តង។
សម្រាប់ទំហំទាំងបីរបសើរថយន្តនេះមានបណ្តោយ 5240 មម / កម្ពស់ 1999 មម / ទទឹង 1800 មម ទោះមានទំហំធំក៏ដោយការឌីស្សាញ់រថយន្តនេះអោយមានភ្លីជ្រែកខ្យល់នៅតែល្អជាមួយតម្លៃនៃមេគុណកកិតខ្យល់ (drag coefficient) ត្រឹមតែ 0.291 Cd ដែលមានកំពស់ពីដី 194 មម។រថយន្តនេះមានពណ៌ 5 ជម្រើស ខ្មៅ, ប្រាក់, ប្រផេះ, ខៀវ និងស ដោយប្រើកង់ទំហំ R20 ឬ R21 ជាក់ស្តែង ក៏មានប្រព័ន្ធប៊ូមខ្យល់ (dual-chamber air suspension) ផងដែរ។
ខាងក្នុងមានកៅអី 6 តាមប្លង់ 2+2+2 កុងសូលកណ្តាលដាក់អេក្រង់ធំ 30 អ៊ីញ គុណភាព 6K ដោយប្រើឈីប Qualcomm Snapdragon 8295។ មានអេក្រង់ LCD បងបង្ហាញ់ពីរថយន្តទំហំ 12.66 អ៊ីញ នៅកណ្តាលមានកន្លែងសាកថ្មឥតខ្សែ 50W ចំនួន 2។កៅអីរថយន្តក៏អាចរុញបាន 550 មម និងអាចបង្វិលបាន 180 ដឺក្រេ កៅអីជួរបីអាចបត់និងរុញទៅមុខ-ក្រោយបាន 125 មម។ មានកន្លែងផ្ទុករហូតដល់ 42 កន្លែង។ ទំហំឃ្លុបខាងក្រោយ 300 លីត្រ ហើយមានកន្លែងសម្ងាត់ 20 លីត្រ។
ផ្នែកបច្ចេកវិទ្យាជំនួយការបើកបរអភិវឌ្ឍដោយប្រព័ន្ធ G-Pilot H5 (បំពាក់ឈីប Nvidia Drive Orin-X ពីរ) សម្រាប់កម្រិតមធ្យម។ កម្រិតខ្ពស់ប្រើ G-Pilot H7 ជាមួយឈីប Nvidia Drive Thor។ មានសមត្ថភាព NOA (Navigate On Autopilot) ទាំងលើផ្លូវល្បឿនលឿន និងផ្លូវក្នុងក្រុង។
សម្រាប់ Geely’s Lynk & Co 900 កម្រិតទី1 មានម៉ាស៊ីនសាំង 1.5L Turbo កម្លាំង 140kW (188 សេះ) បញ្ចូលជាមួយម៉ូទ័រអគ្គិសនីពីរមុខ-ក្រោយ (160kW និង 230kW) បង្កើតកម្លាំងសរុប 530kW (711 សេះ)។ ថ្មទំហំ 44.85kWh (អាចបើកអគ្គិសនី 220km CLTC)។ ចម្ងាយបញ្ចូលថ្ម+សាំង 1355km។
កម្រិតទី 2 មានម៉ាស៊ីនសាំង 2.0L កម្លាំង 187kW (251 សេះ) បញ្ចូលជាមួយម៉ូទ័រអគ្គិសនីពីរមុខ-ក្រោយ (123kW និង 230kW) កម្លាំងសរុប 540kW (724 សេះ)។ ថ្មទំហំ 52.38kWh អាចបើកអគ្គិសនី 280km CLTC។ ចម្ងាយសរុប 1350km។
កម្រិតខ្ពស់បំផុតឬក៏ហៅថា fullOption តែម្តងមានម៉ាស៊ីនសាំង 2.0L + ម៉ូទ័រអគ្គិសនីបី។ (123kW មុខ + ពីរម៉ូទ័រក្រោយ 340kW) កម្លាំងសរុប 650kW (872 សេះ)។
វាអាចបើកពី 0-100km/h ក្នុងរយៈពេល 4.3 វិនាទី។ អាចបើកអគ្គិសនីបាន 268km CLTC និងចម្ងាយសរុប 1443km។
តម្លៃនៅចិនចន្លោះពី 42,520 – 57,620 ដុល្លារ បច្ចុប្បន្នមានការបញ្ចុះតម្លៃពិសេស ចាប់ពី 39,780 – 54,460 ដុល្លារ សម្រាប់បងប្អូនយល់យ៉ាងណាដែរចំពោះតម្លៃនេះខំមិនម្នាក់មួយមកណា។