បន្ទាប់ពីមានការបញ្ចេញនូវវីដេអូចាប់កាន់ និងរូបភាពថ្មីៗជាបន្តបន្ទាន់អំពី iPhone 17 Air ដែលជាស្មាតហ្វូនស្តើងជាងគេរបស់ Apple ដែលគេរំពឹងថានឹងដាក់ឱ្យទិញនៅក្នុងខែកញ្ញាខាងមុខនេះ ពេលនេះ មានការប្រកាសចេញនូវមូលហេតុធំៗ ៣ យ៉ាងដែលនឹងធ្វើឱ្យ iPhone 17 Air ក្លាយជារឿងដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកប្រើប្រាស់ iPhone ជំនាន់ថ្មី។
ចំណុចទី ១ គឺការរចនាតួខ្លួនដ៏ស្តើងបំផុតរបស់វាដែលមិនធ្លាប់មានពីមុខមក។ វាត្រូវបានរំពឹងថានឹងមានកម្រាស់ត្រឹមតែ 5.6mm ប៉ុណ្ណោះ ដែលនឹងធ្វើឲវាក្លាយជាទូរស័ព្ទ iPhone ស្តើងបំផុតដែល Apple មិនធ្លាប់បានផលិត។
ទី ២ គឺអេក្រង់។ iPhone 17 Air នេះអាចនឹងប្រើប្រាស់នូវអេក្រង់ទំហំ 6.6 អ៊ីញ 120Hz ដែលស្ថិតនៅចំកណ្ដាលរវាងម៉ូឌែល Pro និង Pro Max បច្ចុប្បន្ន ដែលទំហំនេះត្រូវបានចាត់ទុកថាជាជម្រើសដ៏សមមូលមួយសម្រាប់អ្នកប្រើដែលមិនចូលចិត្តទូរស័ព្ទធំពេកឬតូចពេក។
ចំណែកចំនុចទី ៣ ដែលជាចំនុចចុងក្រោយនោះគឺការរចនាថ្មី។ ប្រសិនបើបងប្អូនទាំងគ្នាបានតាមដានព៌ត័មានអំពីស្មាតហ្វូនសេរ៊ីថ្មីមួយនេះប្រហែលជាដឹងហើយថា Apple នឹងប្រើនូវការរចនាតួខ្លួនថ្មីសម្រាប់ស្មាតហ្វូនមួយម៉ូឌែលនេះ ពោលគឺវាអាចនឹងទទួលបាននូវកាមេរ៉ាផ្នែកខាងក្រោយតែមួយប៉ុណ្ណោះ ដែលស្រដៀងនឹងការរចនារបស់ Google Pixel ដែល ដើម្បីបង្ហាញពីការចាប់ផ្តើមថ្មីដូចដែល iPhone X បានប្រកាសចេញនៅក្នុងឆ្នាំ 2017 អញ្ជឹង។ ចុះបងប្អូនវិញយល់យ៉ាងណាដែលសម្រាប់ iPhone សេរ៊ីថ្មីមួយនេះ កុំភ្លេចខមិននៅខាងក្រោម!