បើយោងតាមព័ត៌មានផ្លូវការពីខាងក្រុមហ៊ុន OpenAI ផ្ទាល់ គឺបានឲដឹងថា ពួកគេនឹងបញ្ចេញជាផ្លូវការនូវ ChatGPT-5 នៅដើមខែសីហាខាងមុខនេះហើយ ដោយក្នុងនោះ AI ថ្មីនេះ គឺត្រូវបានគេរំពឹងថានឹងបញ្ចូលនូវមុខងារថ្មីៗជាច្រើនសម្រាប់បង្កើននូវភាពងាយស្រួលជាច្រើនទៅដល់អ្នកប្រើប្រាស់។
លើសពីនេះ បើយោងតាមលោក Sam Altman ដែលជានាយកប្រតិបត្តិរបស់ OpenAI ផ្ទាល់បានបញ្ជាក់កាលពីខែកុម្ភៈថា ChatGPT-5 នេះ ក៏នឹងរួមបញ្ចូលនូវគំរូ AI o3 របស់ខ្លួន និងបច្ចេកវិទ្យាផ្សេងទៀតផងដែរ។
គួរបញ្ជាក់ថា សម្រាប់ការបង្ហាញខ្លួននៅដើមខែសីហាខាងមុខនេះ គឺទំនងជាកាលបរិច្ឆេទនៃការចេញផ្សាយរបស់ OpenAI តែប៉ុណ្ណោះ ខណៈការប្រកាសដាក់ឲប្រើប្រាស់ជាផ្លូវការគឺមិនទាន់បានបង្ហាញចេញនៅឡើយទេ៕