Nissan Armada ឆ្នាំ 2025 មានការចនារូបរាងបែប Big-Rig បែបខ្លាំងគឺដោយសាតែដើម្បីក្លាយជាកីឡាករប្រកួតពិតប្រាកដក្នុងទីផ្សាររថយន្ត SUV ទំហំធំ ត្រូវតែមានម៉ូដែលអាចបើកបរ ផ្លូវលំបាកបាន អ្វីដែល Nissan Armada មិនដែលមានទេ រហូតដល់ឆ្នាំនេះ។ ឥឡូវនេះ ក្រុមហ៊ុនកំពុងផ្ដល់នូវរូបរាងថ្មីរបស់ Armada ដែលស្ថិតនៅលើគ្រោងឆ្អិងដែកធំជាផ្លូវការជាមួយការតុបតែងបែប Pro-4X ដើម្បីប្រកួតប្រជែងជាមួយរថយន្ត SUV ទំហំធំដែលមានសមត្ថភាពបើកផ្លូវលំបាក។ ប៉ុន្តែមិនត្រឹមតែបន្ថែមម៉ូដែលថ្មីទេ ការកែប្រែទាំងមូលនៃ Armada ឆ្នាំ 2025 បានធ្វើឲ្យវាកាន់តែប្រសើរឡើងយ៉ាងច្រើន។
Armada Pro-4X មានរូបរាងធំ រន្ធខ្យល់ប៉ាណានៅខាងមុខធំស៊ីជាមួយរូបរាងរថយន្ត ផ្នែកមុខរថយន្តត្រូវបានរចនាឡើងយ៉ាងឆ្នៃប្រឌិត ភ្លើងបំភ្លើពេលថ្ងៃមានរាងជាអក្ស C ពីជាន់លើនិងក្រោម មានខ្សែទាញពណ៌ក្រហម ខាងក្រោយក៏ប្រើភ្លើងបំភ្លើធំៗ និងភ្លើង LED អូសកាត់ពេញផ្នែកខាងក្រោយកាន់តែកាចនិងទាន់សម័យ រថយន្តនេះមានកម្ពស់ដល់ទៅ 80.1 អ៊ីញ ប្រវែងបណ្តោយ 5.31 ម៉ែត្រ ទទឹង 2.03 ម៉ែត្រ កម្ពស់ 2.03 ម៉ែត្រ ទម្ងន់ 2,760 គីឡូក្រាម។
ការរចនាខាងក្នុង អង្គុយបានរហូតដល់ 8 នាក់ កៅអី 3 ជួរ កៅអីខាងមុខគឺ ធំទូលាយ និងគាំទ្រល្អ សម្រាប់ធ្វើដំណើរយូរ ជម្រើសការដំឡើងជួរទីពីរ ជា កៅអី Captain Chairs ឬ Bench Seats មាន កៅអីបត់បាន នៅជួរទី៣ ដើម្បីបង្កើនកន្លែងដាក់ឥវ៉ាន់។ បច្ចេកវិទ្យាខាងក្នុងប្រើអេក្រង់ touchscreen infotainment ភ្លោះ ទំហំធំ 12.3 អ៊ីញ ភាពច្បាស់ខ្ពស់ (High-resolution display) បង្ហាញបានច្បាស់នឹងរលូន មាន Apple CarPlay និង Android Auto។
Nissan Armada ប្រភេទម៉ាស៊ីន V8 5.6-លីត្រ ត្រូវបានដកចេញ ហើយជំនួសដោយម៉ាស៊ីន V6 twin-turbo 3.5-លីត្រ ដែលមានកម្លាំង 425 សេះ និងបញ្ជូនថាមពល 699.6 Nm ការកើនឡើង 24 សេះ និង 139.7 Nm មានល្បឿនសន្ទុះពី 0 ទៅ 100 Km/h ចាយពេល 5.9 វិនាទី បើប្រៀបជាមួយម៉ាស៊ីន V8 មុន ប្រព័ន្ធប្តូរកំរឹតបើកបរចំនួន 9 របស់ Nissan ត្រូវបានដាក់បន្ថែម វាមានល្បឿនលឿន គន្លែងអង្គុយធំទូលាយ និងស្ងាត់ ការបើកបរមានភាពរលូនជាពិសេសពេលមានកង់តូច។
Nissan Armada ក៏មានជម្រើស Platinum ដែរដោយ Armada Platinum Reserve ដែលមានរូបរាងស្រដៀង Pro-4X ប៉ុន្តែមានមុខងារប្រណិតជាង វាមានពូកអង្គុយស្បែកហើយអាចម៉ាស្សា ប៊ូមខ្យល់ កង់ 22 អ៊ីញ និងកាមេរ៉ាសំរាប់ត្រួតពិនិត្យសីតុណ្ហភាពខាងក្នុង។Platinum Reserve មានកង់ធំ និងសំបក Bridgestone Alenza Sport A/S ប៊ូមខ្យល់ និងមិនត្រូវបានរៀបចំសម្រាប់កង់ធំ។ ប៉ុន្តែ Pro-4X ដែលប្រើកង់ 20 អ៊ីញ និងសំបក Yokohama Geolandar A/T G015 អាចបន្ថែមសំបកកង់ធំបាន។ Platinum Reserve មានល្បឿនពី 0-100 Km/h ចាយពេល 6.1 វិនាទី។
តម្លៃ Pro-4X មានតម្លៃ $75,750 ខណៈ Platinum Reserve មានតម្លៃ $82,000។ ទោះបីតម្លៃខ្ពស់ តែវានៅតែស្ថិតនៅក្រោមម៉ូដែលប្រកួតប្រជែងដទៃទៀតដែលសំបូរទៅដោយបច្ចេកវិទ្យា ការកែលម្អក្នុងជំនាន់ថ្មីនេះ ធ្វើឲ្យ Armada កាន់តែចូលរួមប្រកួតបានយ៉ាងសមរម្យ ឥឡូវនេះគឺជាពេលវេលាសម្រាប់ “សង្គ្រាមរថយន្ត SUV ប្រភេទធំ”។