បន្ទាប់ពីមានការលួចយកនូវសារ រូបភាព ទិន្នន័យផ្ទាល់ខ្លួន និងសកម្មភាពផ្សេងៗជាច្រើននៅលើទូរស័ព្ទ iPhone របស់ខ្លួន ពេលនេះ ក្រុមហ៊ុន Apple បានចេញសេចក្តីប្រកាសដ៏សំខាន់មួយដើម្បីព្រមានទៅកាន់អ្នកប្រើប្រាស់ iPhone ជាច្រើនរបស់ខ្លួនជុំវិញពិភពលោកចំនួន 100 ប្រទេសជាង ដើម្បីការពារអំពីការលួចយកនូវទិន្នន័យ spyware ទាំងនេះ។
ក្នុងនោះ ក្រុមហ៊ុុន Apple បានអះអាងថា Spyware ដែលបានធ្វើការវាយប្រហារនេះគឺជា Pegasus ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន NSO Group របស់ប្រទេសអ៊ីស្រាអែល ហើយលក់ទៅឱ្យរដ្ឋាភិបាលមួយចំនួន ដើម្បីស៊ើបអង្កេតលើអ្នកដែលពួកគេចង់តាមដាន មានដូចជា អ្នកកាសែត អ្នកនយោបាយ មេធាវី និងសកម្មជនជាសាធារណៈ។ វាអាចលួចយកសារ រូបភាព ទិន្នន័យផ្ទាល់ខ្លួន និងសកម្មភាពផ្សេងៗជាច្រើននៅលើទូរស័ព្ទ iPhone។ ចំពោះករណីចុងក្រោយនេះ មានអ្នកប្រើប្រាស់ iPhone ចំនួន ២ នាក់ បានជួបនឹងបញ្ហានេះ គឺអ្នកកាសែត Ciro Pellegrino និងសកម្មជន Eva Vlaardingerbroek ។
ដូចឆ្នេះ ដើម្បីការពារខ្លួនពីការវាយប្រហារបែបនេះ Apple ផ្ទាល់បានណែនាំឱ្យអ្នកប្រើប្រាស់ធ្វើការអាប់ឌែត iOS របស់ខ្លួនទៅកាន់កំណែចុងក្រោយគឺ iOS 18.4.1 និងបើកមុខងារ “Lockdown Mode” រួមជាមួយការប្ដូរលេខសម្ងាត់ថ្មី ការផ្ទៀងផ្ទាត់ពីរដំណាក់កាល (2FA) និងការស្វែងរកជំនួយពីអ្នកជំនាញដើម្បីត្រួតពិនិត្យ៕