Browsing: ព័ត៌មានថ្មីៗ

ក្នុងនោះ សម្រាប់ដ្រូនប្រភេទថ្មីរបស់ចិននេះ គឺមានឈ្មោះថា Qimingxing-50 (Morning Star 50) ហើយវាគឺត្រូវបានបង្កើត និងអភិវឌ្ឈន៍ឡើងដោយក្រុមហ៊ុន AVIC (Aviation Industry Corporation of China) និងដំណើរការដោយថាមពលពន្លឺព្រះអាទិត្យទាំងស្រុង ពោលគឺដោយមិនចាំបាច់ត្រូវចាក់ប្រេង បញ្ចូលថ្មី ឬត្រូវការការថែទាំញឹកញាប់នោះឡើយ ហើយវាគឺត្រូវបានសាកល្បងដោយជោគជ័យនៅក្នុងអាកាសយានដ្ឋាន…

បន្ទាប់ពីបានឃើញនូវសមត្ថភាព ក៏ដូចជាការប្រើប្រាស់នូវបច្ចេកវិទ្យា AI សម្រាប់សម្រួលដល់ការងារជាច្រើន ពេលនេះ មន្ទីរពេទ្យ St George’s Surgery ដែលជាមន្ទីរពេទ្យរបស់ចក្រភពអង់គ្លេស គឺបានប្រកាសប្រើប្រាស់នូវបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពនៃសេវាកម្មសុខាភិបាលរបស់ខ្លួនហើយ ដោយក្នុងនោះ ការប្រើប្រាស់នូវបច្ចេកវិទ្យា AI នេះ គឺដើម្បីធ្វើការកត់ចំណាំ និងសរសេរសំបុត្រទៅឱ្យអ្នកជំងឺ។ គួរបញ្ជាក់ថា…

Nissan Micra បានត្រលប់មកវិញហើយឥឡូវនេះវាបានផ្លាស់ប្តូរជារថយន្តអគ្គិសនីទាំងស្រុង។ Nissan បានប្រកាសថាតម្លៃរបស់ Micra EV ថ្មីនឹងចាប់ផ្តើមពី £22,995 ឬជាង $30,000 នៅក្នុងប្រទេសអង់គ្លេស។ ជារឿងគួរឱ្យភ្ញាក់ផ្អើល វាមានចម្ងាយបើកបរច្រើនជាងដែលបានប្រកាសកាលពីដើម។ Nissan កំពុងធ្វើការកែប្រែគ្រឿងរថយន្តរបស់ខ្លួន ដោយ Micra EV ថ្មីគឺជារថយន្តមួយក្នុងចំណោម…

ដើម្បីបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួននៅក្នុងផ្នែកបច្ចេកវិទ្យា និងដើម្បីលើកកម្ពស់ទីក្រុងរបស់ខ្លួនឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃឈានមុខគេនៅទូទាំងពិភពលោក ឌូបៃ គឺបានដាក់ឲប្រើប្រាស់នូវដើមត្នោតឆ្លាតវៃ ឬ Smart Palm របស់ខ្លួនហើយ ដោយក្នុងនោះ បច្ចេកវិទ្យាថ្មីមួយនេះ គឺដំណើរការដោយថាមពលពន្លឺព្រះអាទិត្យទាំងស្រុង ហើយវាគឺត្រូវបានដាក់ឲដំណើរការនៅតាមឆ្នេរសមុទ្រ និងកន្លែងសាធារណៈជាច្រើន ដើម្បីផ្តល់សេវាកម្មសម្រាប់ប្រជាជន និងភ្ញៀវទេសចរ។ ក្នុងនោះ បើនិយាយពីសមត្ថភាពរបស់ដើមត្នោតឆ្លាតវៃ ឬ Smart Palm…

បន្ទាប់ពីមាននូវពាក្យចចាមអារ៉ាមជាច្រើន ពេលនេះ បើយោងតាមការរាយការណ៍ពីលោក Mark Gurman របស់សារព័ត៌មាន Bloomberg បានបង្ហាញឲដឹងថា ក្រុមហ៊ុន Apple អាចនឹងប្រកាសចេញជាផ្លូវការនូវ iPhone 17  Series របស់ខ្លួន នៅក្នុងខែកញ្ញាខាងមុខនេះហើយ ដោយនឹងប្រព្រឹត្តទៅនៅក្នុងថ្ងៃអង្គារ ទី 9 ខែកញ្ញា…

បន្ទាប់ពីប្រកាសចេញនូវឈីប Dimensity 9400 របស់ខ្លួនកាលពីចុងឆ្នាំមុន ពេលនេះ ក្រុមហ៊ុន MediaTek បានប្រកាសគ្រោងនឹងបញ្ចេញនូវឈីបជំនាន់ថ្មី Dimensity 9500 របស់ខ្លួនហើយ ដោយអាចនឹងធ្វើឡើងនៅក្នុងខែកញ្ញា ឬខែតុលា ខាងមុខនេះ។ ក្នុងនោះ សម្រាប់ឈីបជំនាន់ថ្មី Dimensity 9500 នេះ ក៏នឹងទទួលបាននូវការអាប់ឌែតថ្មីៗជាច្រើនផងដែរ ដោយទៅលើផ្នែក GPU…

ដើម្បីបន្តការប្រកួតប្រជែងនៅក្នុងសម័យបច្ចេកវិទ្យា AI និងបន្តការប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើននៅទូទាំងពិភពលោក ពេលនេះ ក្រុមហ៊ុន Apple គឺត្រូវបានគេរាយការណ៍ហើយថា បាន និងកំពុងធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្រផ្ទៃក្នុងរបស់ខ្លួនហើយ ដោយក្នុងនោះ ពួកគេនឹងបង្កើតនូវប្រព័ន្ធ AI-powered search tool ថ្មីមួយ ដែលមានសមត្ថភាព និងលក្ខណៈដូច ChatGPT ដែរ ហើយអាចនឹងបញ្ចេញឲប្រើប្រាស់នៅក្នុងរយៈពេលឆាប់ៗខាងមុខនេះ។…

ថ្ងៃទី ៣១ ខែកក្កដា ក្រុមហ៊ុន Chery មានមូលដ្ឋានអ្នកប្រើប្រាស់នៅទូទាំងពិភពលោកលើស 17.18 លាននាក់ ដែលក្នុងចំណោមនោះមានអ្នកប្រើប្រាស់នៅបរទេសជាង 5.17 លាននាក់។ ក្នុងខែកក្កដា ក្រុមហ៊ុន Chery បានលក់បានសរុប 224,439 គ្រឿង ដែលកើនឡើង 14.7% ប្រៀបធៀបឆ្នាំមុន។…

ពិតប្រាកដណាស់ នៅក្នុងជីវិតប្រចាំថ្ងៃគឺតែងតែមាននូវបញ្ហាជាច្រើនដែលធ្វើឲមនុស្សមានកង្វល់ជាច្រើន មិនថាការងារក្នុងផ្ទះ ឬការងារក្រៅផ្ទះនោះឡើយ ជាក់ស្តែងដូចជាបញ្ហាធូលីជាដើម គឺវាតម្រូវឲមាននូវការសម្អាតជាប្រចាំ ដែលទាមទារទាំងពេលវេលា កម្លាំង និងថវិកា ប៉ុន្តែដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ក្រុមអ្នកវិទ្យាសាស្ត្ររបស់ប្រទេសចិនដែលមកពីសាកលវិទ្យាល័យ Zhejiang គឺបានបង្កើតនូវបច្ចេកវិទ្យាថ្មីដើម្បីដោះស្រាយនូវបញ្ហានេះហើយ ដោយក្នុងនោះគឺវាមានឈ្មោះថា self-cleaning glass ។ ក្នុងនោះ សម្រាប់បច្ចេកវិទ្យាថ្មីមួយនេះ គឺអាចលាងសម្អាតធូលីនៅលើកញ្ចក់បានដោយខ្លួនឯង…

ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារស្មាតហ្វូននាពេលបច្ចុប្បន្ននេះ និងដើម្បីបន្ថែមទីផ្សារស្មាតហ្វូនថ្មីៗសម្រាប់ប្រកួតប្រជែងគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក និងបរទេស ពេលនេះ បើយោងតាមរាយការណ៏ពីសារព័ត៌មានរបស់ប្រទេសកូរ៉េខាងត្បូងគឺបានឲដឹងថា ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេរបស់ខ្លួន គឺអាចនឹងមិនបញ្ចេញនូវម៉ូឌែល Galaxy S26 ធម្មតាទៀតនោះឡើយ តែនឹងជំនួសដោយម៉ូឌែលថ្មីវិញ។ ក្នុងនោះ ដើម្បីជំនួសស្មាតហ្វូនមួយម៉ូឌែលនេះ ក្រុមហ៊ុន Samsung គឺអាចនឹងបញ្ចេញនូវស្មាតហ្វូនថ្មីមួយដែលមានឈ្មោះថា Galaxy S26…