[ហ្វីលីពីន] កាលពីថ្ងៃចន្ទ ទី១០ ខែតុលានេះកន្លងទៅ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានធ្វើការចុះហត្ថលេខាលើច្បាប់មួយស្តីពីវិធានការការចុះឈ្មោះស៊ីមទូរស័ព្ទជាកាតព្វកិច្ច ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអត្ថបទ ការក្លែងបន្លំតាមធនាគារ និងព័ត៌មានមិនពិត។ ច្បាប់នេះនឹងតម្រូវឱ្យអ្នកប្រើប្រាស់ផ្តល់ឈ្មោះពេញ និងឯកសារអត្តសញ្ញាណមុនពេលទិញស៊ីមកាត ដោយមានគោលបំណងការពារឧក្រិដ្ឋជនពីការលាក់បាំងអត្តសញ្ញាណរបស់ពួកគេ។ លោក Marcos បាននិយាយនៅក្នុងសុន្ទរកថាមួយថា “ទីបំផុតយើងនឹងសម្រេចបាននូវអ្វីដែលចង់បានរយៈពេលយូរមកហើយ ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងការចេញស៊ីមកាត…
Browsing: ព័ត៌មានថ្មីៗ
[ចិន] យោងតាមប្រភពព័ត៌មានបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសចិនបានចេញកូតានាំចូលប្រេងឆៅដំបូងសម្រាប់ឆ្នាំ ២០២៣ សម្រាប់ការផ្គត់ផ្គង់ជាចម្បងដល់ក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យ។ បរិមាណដែលបានចេញផ្សាយគឺប្រហែល ២០លានតោន ស្មើ ១៤៦លានបារ៉ែល ដោយវាមានរយៈពេលជិតបីខែលឿនជាងធម្មតាក្នុងគោលបំណងដើម្បីលើកទឹកចិត្តអ្នកចម្រាញ់ដើម្បីជំរុញផលិតកម្ម។ នាយកប្រតិបត្តិជាន់ខ្ពស់ម្នាក់ដែលមានក្រុមហ៊ុនចម្រាញ់ប្រេងម្នាក់ចូលរួមបាននិយាយថាតម្រូវការកូតានឹងអាស្រ័យលើសេដ្ឋកិច្ចចម្រាញ់ អ្នកចម្រាញ់អាចនៅតែជ្រើសរើសប្រើកូតាថ្មីនៅឆ្នាំក្រោយ ដោយសាររឹមមិនមានភាពលើកទឹកចិត្តនោះទេ។ គួរបញ្ជាក់ផងដែរថា កាលពីខែមុនទីក្រុងប៉េកាំងបានចេញកូតាទីបីសម្រាប់ឆ្នាំ ២០២២ ដែលបានបង្កើនកូតានាំចូលមិនមែនរដ្ឋរបស់ខ្លួនដល់ ១៦៤,៦១ លានតោននៅឆ្នាំនេះ៕
កាលពីថ្ងៃចន្ទ ទី១០ ខែតុលានេះ Amazon.com Inc បាននិយាយថា ខ្លួននឹងវិនិយោគទឹកប្រាក់ច្រើនជាង ១ពាន់លានអឺរ៉ូ ឬ ៩៧៤,៨ លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំខាងមុខសម្រាប់រថយន្តអគ្គីសនី រថយន្តដឹកទំនិញ និងមជ្ឈមណ្ឌលវិចខ្ចប់ដែលបញ្ចេញឧស្ម័នតិចនៅទូទាំងទ្វីបអឺរ៉ុប ដោយបង្កើនល្បឿននៃការជំរុញរបស់ខ្លួនដើម្បីសម្រេចបាននូវកាបូនស្មើ។ ក្នុងនោះក្រុមហ៊ុនលក់ទំនិញនៅលើអនឡាញមួយនេះបាននិយាយថា ការវិនិយោគនេះក៏មានគោលបំណងជំរុញការច្នៃប្រឌិតនៅទូទាំងឧស្សាហកម្មដឹកជញ្ជូន និងលើកទឹកចិត្តដល់ហេដ្ឋារចនាសម្ព័ន្ធសាកថ្មសាធារណៈបន្ថែមទៀតសម្រាប់រថយន្តអគ្គិសនី (EVs)។…
ក្រុមហ៊ុន SIXT ដែលជាក្រុមហ៊ុនជួលរថយន្តដ៏ធំនៅប្រទេសអាឡឺម៉ង់ បានធ្វើការវិនិយោគលើកិច្ចសន្យាដើម្បីបញ្ជាទិញរថយន្តអគ្គិសនីជាង ១០០ ០០០ គ្រឿង ពីក្រុមហ៊ុំន BYD ក្នុងរយៈពេល ៦ឆ្នាំខាងមុខ ដោយការដឹកជញ្ជូនលើកដំបូងចាប់ផ្តើមនៅត្រីមាសទី ៤ ឆ្នាំ ២០២២។ ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន (NEVs) បច្ចុប្បន្នកំពុងធ្វើឱ្យមានភាពជឿនលឿនពេញលេញនៅក្នុងទ្វីបអឺរ៉ុប។…
[សហរដ្ឋអាមេរិក] ក្រសួងការពារជាតិអាមេរិកបានបន្ថែមក្រុមហ៊ុនចិនជាច្រើនទៀត រួមទាំងក្រុមហ៊ុនផលិត Drone ដ៏ល្បី DJI Technology និងក្រុមហ៊ុនផលិតឧបករណ៍ Zhejiang Dahua Technology ទៅក្នុងបញ្ជីខ្មៅដែលដាក់ពួកគេឱ្យជាប់បម្រាមវិនិយោគសម្រាប់ជនជាតិអាមេរិក។ BGI Genomics Co Ltd ដែលដំណើរការជាធនាគារទិន្នន័យហ្សែនដ៏ធំ និងមានកិច្ចសន្យា DNA-sequencing ជាមួយក្រុមហ៊ុនសុខភាព…
ការផ្លាស់ប្តូរចិត្តរបស់ Elon Musk ជុំវិញកិច្ចព្រមព្រៀងទិញផ្តាច់របស់គាត់សម្រាប់ Twitter ត្រូវបានស្វាគមន៍ជាមួយនឹងរលកនៃតម្លៃកើនឡើងនៅលើភាគហ៊ុនរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ទោះបីជាអ្នកវិនិយោគ Tesla ភ័យខ្លាចថាមហាសេដ្ឋីកំពុងព្រលែងខ្លួនគាត់ពេក។ លោក Musk ដែលបានលក់ភាគហ៊ុន Tesla ដែលមានតម្លៃជាង ១៥ ពាន់លានដុល្លារកាលពីដើមឆ្នាំនេះ ដើម្បីផ្តល់មូលនិធិដល់កិច្ចព្រមព្រៀងនោះ បានគំរាមបោះបង់ចោលការទិញយកបណ្តាញសង្គមនេះ ដោយលើកឡើងពីគណនីក្លែងក្លាយមួយចំនួនធំ ហើយបានទទួលបណ្តឹងពី…
ឥណ្ឌូណេស៊ីក្នុងខែសីហាបានកត់ត្រាចំនួនភ្ញៀវទេសចរបរទេសច្រើនជាងគេចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃចន្ទ ទី៣ ខែតុលា ដែលបានបង្ហាញពីការបន្ធូរបន្ថយនៃការរឹតបន្តឹង និងការកើនឡើងនៃចំនួនការធ្វើដំណើរ។ មានការមកដល់ប្រហែល ៥១០ ២០០ នៅក្នុងខែសីហា កើនឡើងពី ១ ៨០០នាក់ក្នុងខែដូចគ្នាកាលពីឆ្នាំមុន ដោយសារសកម្មភាពសាធារណៈនៅតែបន្តប្រសើរឡើង នេះបើយោងតាមលោក Margo Yuwono ប្រធានផ្នែកស្ថិតិឥណ្ឌូនេស៊ីបានប្រាប់អ្នកយកព័ត៌មាន។ សម្រាប់រយៈពេលពីខែមករាដល់ខែសីហា…
Meta Platforms បានធ្វើការប្រកាសអំពីស៊េរីនៃទម្រង់ផ្សាយពាណិជ្ជកម្មថ្មីកាលពីថ្ងៃអង្គារ ទី៤ ខែតុលានេះ ក្នុងគោលបំណងបង្កើតនូវទម្រង់នៃការអាចស្វែងចំណូលថ្មី សម្រាប់វីដេអូខ្លីៗ និងអាជីវកម្មនៃការផ្សាយផលិតផលដែលខ្លួន ដោយបានកំណត់ថាជាគន្លឹះដែលអាចកើនឡើងនៅឆ្នាំនេះ។ នៅក្នុង Blog ដែលបានបង្ហោះ ក្រុមហ៊ុនមេរបស់ Facebook និង Instagram បាននិយាយថា ខ្លួនកំពុងចាប់ផ្តើមធ្វើតេស្តសម្រាប់ទម្រង់ផ្សាយពាណិជ្ជកម្មវីដេអូ “Post-Loop”។ ការបង្ហោះបាននិយាយថាទម្រង់…
ក្រុមហ៊ុនអាហារយក្ស Nestle គ្រោងនឹងឈប់ទទួលការផ្គត់ផ្គង់ពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Astra Agro Lestari (AAL) ដែលជាអ្នកផលិតដូងប្រេងដ៏សំខាន់របស់ប្រទេសឥណ្ឌូនេស៊ីដែលត្រូវបានចោទប្រកាន់ដោយក្រុមបរិស្ថានអំពីការរំលោភបំពានដីធ្លី និងការរំលោភសិទ្ធិមនុស្ស។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលពហុជាតិសាសន៍ប្រឈមមុខនឹងការកើនឡើងនូវសម្ពាធកេរ្តិ៍ឈ្មោះ និងផ្លូវច្បាប់ពីអ្នកប្រើប្រាស់ និងរដ្ឋាភិបាល ដើម្បីសម្អាតខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ក្រុមហ៊ុន Nestle ដែលជាអ្នកផលិតសូកូឡា KitKat និងកាហ្វេ Nespresso បានប្រាប់…
ក្រុមហ៊ុន Toyota Motor Corp បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផលិតរថយន្តជាសាកលរបស់ខ្លួនបានកើនឡើងក្នុងល្បឿនមួយសម្រាប់ខែសីហា ដោយសារវិស័យនេះបានជាសះស្បើយពីជំងឺរាតត្បាតកូវីដ១៩ ហើយសមត្ថភាពផលិតបានកើនឡើង ជាចម្បងនៅក្រៅប្រទេស។ សេចក្តីប្រកាសនេះបានបង្ហាញអោយឃើញនូវការធូរស្រាលបន្តិចសម្រាប់ក្រុមហ៊ុនផលិតរថយន្តជប៉ុនដែលស្ថិតក្រោមការត្រួតពិនិត្យថាតើខ្លួនអាចប្រកាន់ខ្ជាប់នូវគោលដៅផលិតកម្មប្រចាំឆ្នាំរបស់ខ្លួនចំនួន ៩,៧ លានគ្រឿងដែរឬទេ បើទោះបីជាប្រទេសចិនបានបន្តការរឹតបន្តឹងលើការរាតត្បាត និងការខ្វះខាតបន្ទះឈីប ដែលកំពុងបង្ហាញសញ្ញានៃការបន្ធូរបន្ថយមួយចំនួនក៏ដោយ។ ផលិតកម្មយានយន្តបានកើនឡើង ៤៤,៣ ភាគរយនៅក្នុងខែសីហាពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាការកើនឡើងជាលើកដំបូងចាប់តាំងពីខែមីនា។ ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកតាមរយៈការលក់បានផលិតរថយន្តចំនួន…