បន្ទាប់ពីប្រកាសដាក់់បង្ហាញចេញវីឌីអូ Teaser កាលពីពេលថ្មីៗនេះ ពេលនេះ ក្រុមហ៊ុន HUAWEI បានប្រកាសបើកការកម្ម៉ង់ហើយសម្រាប់ទូរស័ព្ទ HUAWEI Mate XT ដែលជាទូរស័ព្ទដំបូងគេក្នុងពិភពលោកដែលបំពាក់អេក្រង់អាចបត់បាន ៣តង់ ហើយគ្រោងប្រកាសចេញលក់ជាផ្លូវការនៅក្នុងថ្ងៃទី២០ ខែកញ្ញា នៅក្នុងប្រទេសចិន។
អ្វីដែលកាន់តែពិសេសនោះ នៅពេលដែលក្រុមហ៊ុន HUAWEI បានប្រកាសបើកការកម្ម៉ង់ទុកសម្រាប់ទូរស័ព្ទ HUAWEI Mate XT គឺ មានមនុស្សរហូតដល់ទៅ ២លាននាក់ជាងទៅហើយដែលបានធ្វើការកុម្ម៉ង់ទុកសម្រាប់ទូរស័ព្ទដៃនេះនៅលើ Huawei Mall ។
ចំពោះការរចនានៅផ្នែកខាងក្រោយរបស់ទូរស័ព្ទដៃ HUAWEI Mate XT មានបំពាក់ជាមួយស៊ុមដែកពណ៌មាស រចនាបញ្ជូលគ្នាជាមួយស្បែក និងឡូហ្គូល Designed & Crafted by HUAWEI ។ លើសពីនេះទៅទៀត Huawei Mate XT នឹងភ្ជាប់មកជាមួយបច្ចេកវិទ្យាថ្មីៗ ដែលសមត្ថភាព AI មុខងារកាមេរ៉ាឆ្លាតវៃ ដែលដំណើរការដោយបន្ទះឈីប Kirin 5G ។
គួរឲដឹងថា ទូរស័ព្ទនេះ នឹងប្រើប្រាស់អេក្រង់របស់ក្រុមហ៊ុន BOE ដែលមានទំហំ ១០អ៊ីញ ហើយវានឹងទទួលបាន RAM 16GB និងអង្គផ្ទុក 512GB | 1TB ខណៈតម្លៃខ្ទង់ ២ ២៥០ដុល្លារ ដល់ ២ ៤០០ដុល្លារ ជាមួយជម្រើសពណ៌ Golden និង Dark Black៕