កាលពីពេលថ្មីកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Xpeng បាននប្រកាសថា រថយន្តអគ្គិសនីសុទ្ធ Xpeng X9 ស៊េរីថ្មីចុងក្រោយ ប្រភេទ MPV របស់ខ្លួនបានទទួលនូវលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសចិន C-NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ៥។
សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនីសុទ្ធ Xpeng X9 បានទទួលពិន្ទុលើសពីម៉ូដែលឆ្នាំមុនដល់ទៅ ២១% ដោយបានទទួលពិន្ទុទៅលើការ៖
- ការពារអ្នកបើកបរ ព្រមទាំងអ្នកដំណើរបានចំនួន ៨៦,១៨% ភាគរយ
- មុខងារជំនួយការបើកបរ និងមុខងារសុវត្ថិភាពបានចំនួន ៩៧,៦៨ ភាគរយ
- ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវបានចំនួន ៦៩,៩២ ភាគរយ
សរុប រថយន្តអគ្គិសនីសុទ្ធ Xpeng X9 បានទទួលពិន្ទុសរុប ៨៦,៦% និងចំណាត់ថ្នាក់ផ្កាយ៥ ពីអង្គភាពវាយតម្លៃប្រចាំប្រទេសចិន C-NCAP។
គួរឲដឹងថា ឡានអគ្គិសនី Xpeng X9 ផលិតឡើងនៅលើគ្រោងឆ្អឹង SEPA2.0 platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣១៥ សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤៩៦ សេះ ផ្គួបជាមួយអាគុយទំហំ ៨៤,៥ គីឡូវ៉ាត់ម៉ោង និង ១០១,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រ ដល់ ៧០២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងមានតម្លៃលក់ក្នុងទីផ្សារប្រទេសចិនខ្ទង់ ៥មុឺនដុល្លារ៕