Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ចេញហើយ! នាឡិកាដៃឆ្លាតវៃ Apple Watch Series 10 តម្លៃខ្ទង់ ៤០០ដុល្លារ​
    បច្ចេកវិទ្យា

    ចេញហើយ! នាឡិកាដៃឆ្លាតវៃ Apple Watch Series 10 តម្លៃខ្ទង់ ៤០០ដុល្លារ​

    September 10, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវនាឡិកាដៃឆ្លាតវៃ Apple Watch Series 10 ជាមួយការអាប់ឌែតថ្មីជាច្រើន ជាមួយតម្លៃលក់ចាប់ពី ៣៩៩ ដុល្លារ ដល់ ៤៩៩ ដុល្លារ ក្នុងទីផ្សារសហរដ្ឋអាមេរិក។

    ពាណិជ្ជកម្ម

    ចំពោះការរចនារបស់នាឡិកាដៃឆ្លាតវៃ Apple Watch Series 10 ទទួលបានជម្រើសស្រោម និងខ្សែជាច្រើនដែលបំពាក់ដោយអេក្រង់ Always-On Retina Display ទំហំ ៤២ និង ៤៦ មីលីម៉ែត្រ មានកម្រិតពន្លឺ 2,000 nits និងដង់សុីតេ 326 PPI ដំណើរការដោយបន្ទះឈីប S10 SiP និងប្រព័ន្ធប្រតិបត្តិការ WatchOS 11 ព្រមទាំងទទួលបានអង្គផ្ទុក 64GB និងអាវការពារធូលី IP6X និងអាចចុះទឹកបាន ៥០ម៉ែត្រ។ លើសពីនេះទៅទៀត នាឡិកាដៃឆ្លាតវៃ Apple Watch Series 10 គាំទ្រការតភ្ជាប់ LTE, Wi-Fi 4, Bluetooth 5.3។

    ចំណែកផ្នែកថាមពលវិញ នាឡិកាដៃឆ្លាតវៃ Apple Watch Series 10 អាចប្រើប្រាស់បានរយៈពេលពី ១៨ ទៅ ៣៦ម៉ោង គាំទ្រការសាកល្បឿនលឿន អាចសាកឡើងបាន ៨០ភាគរយ ចំណាយពេលខ្ទង់ ៣០នាទីប៉ុណ្ណោះ។

    ចំពោះនាឡិកា​នេះទទួលបានមុខងារ Emergency SOS, International emergency calling, Crash Detection, Fall Detection, Noise monitoring, Backtrack ដែលអាចផ្ញើសារបន្ទាន់ ក៏ដូចជាមុខងា Cinematic Mode សម្រាប់ការថតវីដេអូ និង Spatial Audio សម្រាប់ការស្តាប់ភ្លេង មុខងារកីឡា ជាមួយនឹងមុខងារតាមដានសុខភាព Heart Rate Monitoring, Blood Oxygen Monitoring, និង Activity Tracking ជាដើម៕

    ប្រភពៈ Apple

    Apple Apple Watch Series 10
    Share. Facebook Telegram WhatsApp
    Previous Articleមកដឹងអំពីលក្ខណៈពិសេសរបស់ iPhone 16 ដែលទើបចេញក្តៅៗយប់មិញនេះ
    Next Article ញាក់សាច់! Fulwin T10 PHEV របស់ Chery បានបំបែកឯតទគ្គកម្មពិភពលោកដោយអាចបើកបរបានចម្ងាយឆ្ងាយបំផុត ២ ១០០គីឡូម៉ែត្រ

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.