[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Wuling បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Wuling Hongguang ប្រភេទ MPV ៦កៅអី ជាមួយតម្លៃលក់ចាប់ពី ៩ ៨០០ ដុល្លារ ដល់ ១០ ៣០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។
Wuling Hongguang បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១០០ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣២,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿនដែលអាចសាកបានពី ៣០-៨០% ប្រើរយៈពេល ៣០នាទី ។
រថយន្តនេះ ទទួលបានការឌីស្សាញថ្មីដោយមានប្រវែងតួខ្លួនសរុប ៤ ៥១៥ ម.ម ទទឹង ១ ៧២៥ ម.ម កម្ពស់ ១ ៧៩០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម បំពាកជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងមូល ព្រមទាំងថាសកង់បានឌីស្សាញឲ្យមានភាពធន់ជាងមុន ។
ខណៈផ្នែកខាងក្នុងវិញ បំពាក់ដោយម៉ាស៊ីនត្រជាក់ ប៊ូតុងបញ្ជាផ្សេងៗ ដៃចង្កូត ហ្វ្រាំងអេឡិចត្រូនិច និងពោងសុវត្ថិភាពសម្រាប់អ្នកបើកបរ និងអេក្រង់ឌីជីថលជាដើម៕