Browsing: ព័ត៌មានថ្មីៗ

នៅសល់រយៈពេលតែជាង ២ខែទៀតតែប៉ុណ្ណោះ iPhone សេរ៊ីថ្មីរបស់ក្រុមហ៊ុន Apple គឺ iPhone 17 Series នឹងប្រកាសចេញជាផ្លូវការហើយ ដោយទំនងនឹងធ្វើឡើងនៅក្នុងខែកញ្ញា ឆ្នាំ 2025 ខាងមុខនេះ។ នៅក្នុងចំណោមម៉ូដែលទាំងនោះ iPhone 17 Pro Max ដែលបងធំគេគឺត្រូវបានគេជឿកជាក់ថានឹងទទួលបាននូវថាមពលថ្មធំដល់ទៅ…

ChangAn បានចូលមកកាន់ទីផ្សារប្រទេសកម្ពុជាអស់ជាច្រើនឆ្នាំហើយ តាមរយ:ការនាំចូលផ្តាច់មុខដោយក្រុមហ៊ុន RMA Cambodia ជាមួយរត្តមានរថយន្តដែល ល្បីឈ្មោះគឺរថយន្ត SUV ប្រភេទ ៥កៅអី ChangAn CS55 Plus ដែលទទួលបាននូវការគាំទ្រ ក៏ដូចជាមានឈ្មោះបោះសម្លេងខ្លាំងនៅលើទីផ្សារកម្ពុជា រួមជាមួយម៉ូឌែលដែលទទួលបានការគាំទ្រខ្លាំង ផ្សេងៗទៀតផងដែរ។ ទន្ទឹមនឹងនេះ ChangAn ក៏កំពុងមានប្រូម៉ូសិនពាក់កណ្តាលឆ្នាំ…

យោងតាមប្រភពពី DigiTimes បានអះអាងថា ក្រុមហ៊ុន Apple គឺបានផ្អាកការអភិវឌ្ឍន៍ iPad ឬ MacBook ដែលអាចបត់បានរបស់ខ្លួនហើយ ដោយសារតែបញ្ហាបច្ចេកទេស និងតម្លៃនៃផលិតកម្ម។ ជាមួយគ្នានេះ បញ្ហាអេក្រង់បត់ក៏ជាបញ្ហាមួយរបស់ក្រុមហ៊ុន Apple ផងដែរ។ ចំណែកការអភិវឌ្ឍន៍លើ iPhone ដែលអាចបត់បានវិញ នឹងបន្តអភិវឌ្ឍទៅមុខដដែល…

បន្ទាប់ពីបានចំណាយពេលអស់ជាច្រើនឆ្នាំនៅក្នុងការអភិវឌ្ឈ និងបង្កើតនូវឈីបផ្ទាល់ខ្លួន ពេលនេះ ក្រុមហ៊ុន Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន គឺត្រូវបានគេរាយការណ៏ហើយថា កំពុងនឹងពិចារណាក្នុងការផ្លាស់ប្តូរទិសដៅក្នុងការផលិតនូវផលិតផលរបស់ខ្លួនហើយ ដែលក្នុងនោះក្រុមហ៊ុនមួយនេះគឺត្រូវបានគេជឿជាក់ថានឹងប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មីរបស់ខ្លួនគឺ XRING O2 សម្រាប់ផលិតផលជាច្រើនរបស់ខ្លួនដូចជាទូរសព្ទដៃ, នាឡិកា, ថេប្លេត និងរថយន្តទាំងស្រុងតែម្តង ពោលគឺពួកគេនឹងមិនប្រើប្រាស់នូវបច្ចេកវិទ្យារបស់បរទេសទៀតនោះឡើយ។ ក្នុងនោះ ចំពោះមូលហេតុដែលក្រុមហ៊ុន Xiaomi ផ្ទាល់ចង់ប្រើឈីបដែលផលិតដោយខ្លួនឯងសម្រាប់ផលិតផលរបស់ខ្លួនទាំងស្រុងគឺដោយសារតែក្រុមហ៊ុនមួយនេះចង់កាត់បន្ថយការចំណាយលើការនាំចូលបច្ចេកវិទ្យាពីបរទេស…

បន្ទាប់ពីចំណាយពេល ១ឆ្នាំ ពេលនេះ ក្រុមហ៊ុន HONOR បានដាក់ចេញជាផ្លូវការនូវស្មាតហ្វូនបត់សេរ៊ីថ្មីរបស់ខ្លួនហើយ ដែលនោះគឺជា HONOR Magic V5 ។ ក្នុងនោះ បើគិតក្នុងពេលបច្ចុប្បន្ននេះ HONOR Magic V5 គឺជាស្មាតហ្វូនបត់ដែលមានកម្រាស់ស្តើងបំផុតក្នុងលោក ដោយវាមានកម្រាស់ត្រឹមតែ 8.8mm ប៉ុណ្ណោះ នៅពេលបត់ចូលគ្នា…

Onvo L90 ដែលជារៀល SUV ទំហំធំ និងមានគោលដៅចូលទៅទីផ្សារទូទៅ  Nio បានបង្ហាញជាផ្លូវការផ្នែកផ្ទៃក្នុងជាលើកដំបូងនៅប្រទេសចិន។ រថយន្តអគ្គិសនីនេះមានសមត្ថភាពប្ដូរថ្មបាន និងនឹងចាប់ផ្ដើមការលក់ជាមុន (Presale) នៅថ្ងៃទី 10 ខែកក្កដា។ L90 មានថាមពលរហូតដល់ 440 kW (590 សេះ)…

បន្ទាប់ពីលេចឮថា Apple នឹងបញ្ចូលនូវបច្ចេកវិទ្យា HBM (High Bandwidth Memory) ចូលទៅក្នុង iPhone ពេលនេះ ក្រុមហ៊ុន Huawei គឺត្រូវបានគេរាយការណ៍ហើយថា ក៏កំពុងនឹងអភិវឌ្ឍនូវស្មាតហ្វូនដែលប្រើប្រាស់នូវបន្ទះឈីប HBM នេះផងដែរ ហើយអាចបង្ហាញចេញនៅចុងឆ្នាំ២០២៦ ខាងមុខនេះ។ ក្នុងនោះ បច្ចេកវិទ្យា…

ដើម្បីជាការឆ្លើយតបមួយទៅនឹងការរីកចម្រើននៅក្នុងវិស័យបច្ចេកវិទ្យា AI និងមនុស្សយន្តរបស់ខ្លួន ក៏ដូចជាពិភពលោក ពេលនេះ ចិន បានប្រកាសបង្កើតចេញនូវការប្រកួតបាល់ទាត់មនុស្សយន្តជាលើកដំបូងនៅក្នុងប្រទេសខ្លួនហើយ។ ក្នុងនោះ ការប្រកួតទាំងនេះ គឺត្រូវបានរៀបចំដោយគណៈកម្មាធិការបច្ចេកវិទ្យា និងវប្បធម៌នៃទីក្រុងប៉េកាំង ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះ នៅក្នុងព្រឹត្តិការណ៍ World Robot Games នៅក្នុងឆ្នាំ២០២៥ នេះ។ ចំពោះលក្ខខណ្ឌនៅក្នុងការប្រកួតនេះវិញ គឺតម្រូវឲមានសមាជិកចំនួន…

បន្ទាប់ពីលេចឮថានឹងប្រកាសចេញជាផ្លូវការនៅក្នុងថ្ងៃទី 20 ខែសីហា ខាងមុខនេះ ពេលនេះ លក្ខណៈពិសេស ឬក៏ Specs របស់ Pixel 10 Series ដែលជាស្មាតហ្វូនសេរ៊ីថ្មីរបស់ក្រុមហ៊ុន Google គឺត្រូវបានបង្ហាញចេញមកខ្លះៗហើយ។ ក្នុងនោះ បើយោងទៅតាមព័ត៌មានបែកធ្លាយបានឲដឹងថា Pixel 10 Pro…

បន្ទាប់ពីបានប្រកាសបង្ហាញចេញនូវ X200 Pro និង X200 Ultra ពេលនេះ ក្រុមហ៊ុន vivo បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវ vivo X200 FE សម្រាប់ទីផ្សារពិភពលោកហើយ។ ក្នុងនោះ ស្មាតហ្វូនសេរ៊ីថ្មីមួយនេះ គឺទទួលបាននូវអេក្រង់ទំហំ 6.31 អ៊ីញ 1.5K…