ក្រុមបច្ចេកវិទ្យាអាល្លឺម៉ង់ Robert Bosch បានកំណត់ថវិកាជាង ៤០០ លានអឺរ៉ូ (៤៦៧ លានដុល្លារអាមេរិក) សម្រាប់ការវិនិយោគលើការផលិតមីក្រូឈីប នៅក្នុងប្រទេសអាល្លឺម៉ង់ និងម៉ាឡេស៊ី នៅឆ្នាំក្រោយ ដើម្បីសម្រាលការខ្វះខាតជាសកល។
Browsing: ព័ត៌មានថ្មីៗ
ក្រុមហ៊ុន Apple Inc បានបាត់បង់មកុដរបស់ខ្លួន ជាក្រុមហ៊ុនសាធារណៈមានតម្លៃបំផុតរបស់ពិភពលោក ទៅក្រុមហ៊ុន Microsoft Corp កាលពីថ្ងៃសុក្រ ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន iPhone នេះ បានធ្លាក់ចុះប្រហែល ២ ភាគរយ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung Electronics បានប្រកាសពីប្រាក់ចំណេញប្រតិបត្តិការកើនឡើង ២៨% កាលពីថ្ងៃព្រហស្បតិ៍ ទី ២៨ ខែតុលា ទោះបីជាមានបញ្ហាប្រឈមនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលបណ្តាលមកពីជំងឺកូវីដ១៩ ក៏ដោយ។
ក្រុមហ៊ុនរថយន្តជួល Hertz បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនអាចពង្រីកផែនការទិញរថយន្ត Tesla ដល់ Uber ដល់ ១៥០ ០០០ គ្រឿង ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ពីការចាប់ផ្តើមដំបូងចំនួន ៥០ ០០០គ្រឿង ប្រសិនបើភាពជាដៃគូរបស់ខ្លួនទទួលបានជោគជ័យ។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD Co Ltd ដែលមានខ្នងជាមហាសេដ្ឋី Warren Buffett បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញចំនួន ២៧,៥% នៅត្រីមាសទី៣ ឆ្នាំ២០២១ របស់ខ្លួន។
ក្រុមហ៊ុន Nokia បានរាយការណ៍ពីប្រាក់ចំណេញប្រតិបត្តិការនៅត្រីមាសទី៣ ឆ្នាំ២០២១ នេះ ខ្លាំងជាងការរំពឹងទុក កាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែតម្រូវការខ្ពស់សម្រាប់ឧបករណ៍ 5G ប៉ុន្តែបានព្រមានថា កង្វះបន្ទះឈីបជាសកលនឹងប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។
និយតករអាមេរិកកាលពីថ្ងៃអង្គារកន្លងទៅនេះ បានបញ្ចប់ការអនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធអាមេរិករបស់ China Telecom ធ្វើអាជីវកម្មនៅសហរដ្ឋអាមេរិក ដោយលើកឡើងពី “ហានិភ័យសន្តិសុខជាតិ”។
ក្រុមហ៊ុន Logitech International SA បានរាយការណ៍នៅថ្ងៃអង្គារនេះ ពីការកើនឡើងនៃការលក់របស់ខ្លួន នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២១ ខណៈដែលក្រុមហ៊ុនផលិតគ្រឿងកុំព្យូទ័រនេះ បន្តមើលឃើញការកើនឡើងនៃតម្រូវការសម្រាប់ផលិតផលរបស់ខ្លួន ពីអ្នកធ្វើការពីផ្ទះ។
ទូរសព្ទ iPhone 13 រាប់ម៉ឺនគ្រឿងត្រូវបានលក់ដាច់នៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការចេញលក់របស់វា ជាមួយនឹងចំនួនដែលលើសពីការផ្តល់ជូនពីមុនរបស់ក្រុមហ៊ុន Apple។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Tesla បានកើនតម្លៃទីផ្សារលើសចំនួន ១ ទ្រីលានដុល្លារ កាលពីថ្ងៃច័ន្ទ ដែលធ្វើឲ្យក្រុមហ៊ុនខាងលើក្លាយជាក្រុមហ៊ុនទី៥ ឈានដល់ចំណុចសំខាន់នេះ។