ក្រុមហ៊ុន Apple កំពុងពិចារណានាំយកអេក្រង់ OLED ទៅកាន់ iPad mini និង iPad Air ចាប់ពីឆ្នាំ 2026 នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យា Omdia ។
តាមរបាយការណ៍លម្អិត Omdia ពន្យល់ថា ជំហានដំបូង ឆ្នាំ2024 Apple នឹងបំពាក់អេក្រង់ OLED លើម៉ូឌែល Pro ហើយបន្ទាប់គេនឹងរង់ចាំមើលទីផ្សារតើទទួលយកកម្រិតណា បន្ទាប់មកជំហានបន្ទាប់ ឆ្នាំ2026 នឹងបំពាក់អេក្រង់កម្រិតខ្ពស់នេះទៅកាន់ម៉ូឌែលមធ្យម iPad mini និង iPad Air។
គួរដឹងថា កន្លងមកអេក្រង់ OLED មានតែនៅលើ iPad Pro ឆ្នាំ2021 ដែលមានអេក្រង់ 12.9 ប៉ុណ្ណោះ ដែលអេក្រង់មានកម្រិតទឹកពណ៌ដិតស្រស់ប្រសើរ ជះពន្លឺបានខ្លាំងជាងអេក្រង់ LCD។ អេក្រង់ថ្មីរបស់ iPad នេះជាបច្ចេកវិទ្យា mini LED ត្បិតអមដោយអំពូលតូចៗប្រមាណ 10000អំពូល ដែល Apple ឱ្យឈ្មោះអេក្រង់នេះថា Liquid Retina XDR Display៕