[ទីផ្សារបរទេស] ផ្អែកតាមការចុះផ្សាយនានា បានឲ្យដឹងថារថយន្ត Tesla Cybertruck ដំបូងគេដែលត្រូវបានដាក់លក់ដេញថ្លៃ អាចទទួលបានតម្លៃខ្ទង់ ៤ម៉ឺនដុល្លារ។
ការលក់ដេញថ្លៃនេះរៀបចំឡើងដោយជាផ្នែកមួយនៃកម្មវិធីជូបជុំប្រចាំឆ្នាំលើកទី២៩ របស់សារមន្ទីរ Petersen Museum ដោយអ្នកឈ្នះការដេញថ្លៃ ទទួលបានសិទ្ធិក្លាយជាម្ចាស់រថយន្ត Cybertruck ដំបូងគេ ប៉ុន្តែព័ត៌មានលម្អិតអំពីរថយន្តនៅមានស្ដួចស្ដើងនៅឡើយ។
គួរដឹងថាពិធីជួបជុំនេះ គឺជាពិធីជួបជុំដ៏ថ្លៃមួយ ដោយគ្រាន់តែសំបុត្រចូលរួមគឺមានតម្លៃ ១ ៧៥០ដុល្លារ។ យ៉ាងណាក្ដី មានមតិជាច្រើនយល់ឃើញថារថយន្ត Cybertruck ដំបូងគេ គួរតែអាចដេញថ្លៃលើសពី ៤០ម៉ឺនដុល្លារ។ បើធៀបនឹងរថយន្ត GMC Hummer EV ដំបូងគេ ដេញថ្លៃបាន ២,៥លានដុល្លារ ខណៈដែល GMC Hummer SUV EV ដេញថ្លៃបាន ៥០ម៉ឺនដុល្លារ។
Tesla Cybertruck ដែលដាក់ដេញថ្លៃនេះ គ្រាន់តែមានការពណ៌នាថាជារថយន្តដែលមានលេខ VIN ទាប ប៉ុន្តែមិនមានប្រាប់ជាក់លាក់ពីលេខ VIN ឡើយ។
ដោយឡែក Tesla ឯណោះ មិនទាន់បានប្រកាសនៅឡើយទេ ថារថយន្ត Cybertruck នឹងចេញលក់លើទីផ្សារនាពេលណា ប៉ុន្តែនាពេលថ្មីៗនេះ គេប្រទះឃើញរថយន្ត Tesla Cybertruck កាន់តែច្រើនបង្ហាញមុខតាមដងផ្លូវ ដែលជាសញ្ញាបង្ហាញថាការចេញលក់នឹងកើតមានឆាប់ៗ៕