តាមការតេសជាច្រើនប្រភព iPhone 15 សុទ្ធតែអាចប្រើកាន់ថ្មបានខ្ទង់ ៩ម៉ោងឡើង ដោយការប្រើទូទៅ ដូចនេះបើអ្នកចង់ឱ្យវាកាន់តែសន្សំចំចៃថ្មបន្ថែម ឬអ្នកត្រូវប្រើកម្មវិធីធ្ងន់ៗចង់សន្សំថ្មឱ្យប្រើបានយូរ យើងសូមចែករំលែកគន្លឹះខ្លីៗមួយចំនួន ត្បិតកម្មវិធីឬមុខងារទាំងនេះភាគច្រើន ដំណើរការការច្រើនលើ background app activity ឬប្រើទីតាំង ឬសេវាមិនចាំបាច់មួយចំនួន។
១. Turn Off Live Activities ជាមុខងារបង្ហាញ notification លើផ្ទៃ Lock Screen ឬលើថ្ងាសថ្មី Dynamic Island។ មុខងារនះក៏ស៊ីថ្មបន្ដិចបន្ដួចដែរ។ ដើម្បីបិទ Settings > Face ID & Passcode > បិទលើ Live Activities។
២. លុប Home Screen Widgets
៣. បិទមុខងារ Always-On Display (សម្រាប់ iPhone 15 Pro)
ដើម្បីបិទ Settings > Display & Brightness > Always On Display > ចុចបិទលើ Always On Display
៤. ប្រើមុខងារ Offline Maps ទោះគ្មាសេវាក៏ផែនទីនៅដើរ មុខងារនេះមានទាំងនៅលើ Google Maps និងកម្មវិធី Maps របស់ Apple
៥. បិទរំញ័រ Haptic Keyboard Feedback
ដើម្បីបិទ Settings > Sounds & Haptics > Keyboard Feedback > ចុចបិទលើ Haptic
៦. ប្រើ Wallpaper ណាដែលមិនសូវមានចលនា (Non-Animated Wallpapers)
៧. ប្រើមុខងារ Scheduled Notification Summary
ដើម្បីបើកមុខងារនេះ Settings > Notification > Scheduled Summary បើកដំណើរការ និងធ្វើតាមការណែនាំ
៨. កំណត់ App ខ្លះដែលអាចប្រើ Location លើទូរសព្ទបាន
ដើម្បីកំណត់ Settings > Privacy & Security > Location Services ជ្រើសរើសកម្មវិធីតាមចង់បាន
៩. កំណត់ App ខ្លះដែលអាចប្រើ Bluetooth បាន
ដើម្បីកំណត់ Settings > Privacy & Security > Bluetooth ជ្រើសរើសកម្មវិធីតាមចង់បាន
១០. ប្រើមុខងារ Low Power Mode ជានិច្ចកាល
១១. កំណត់ App ដែលដំណើរការលើ Background Activity
ដើម្បីកំណត់ Settings > General > Background App Refresh ជ្រើសរើសកម្មវិធីតាមចង់បាន
១២. គួរជៀសវាងប្រើទូរសព្ទពីកន្លែងក្ដៅ ឬបើទូរសព្ទក្ដៅហើយ គួរកុំបន្តប្រើ៕