[ទីផ្សារបរទេស] ម៉ូតូ Yamaha ទើបតែបញ្ចេញម៉ូតូ X-Ride 125 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter បែបផ្សងព្រេង លើនៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ី មានតម្លៃប្រហែល ១ ៣៤១ ដុល្លារ។ សម្រាប់ម៉ូតូ Yamaha X-Ride 125…
Browsing: ព័ត៌មានថ្មីៗ
[បរទេស] ថ្មីៗនេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមឃ្លាំមើលទំនាក់ទំនងរបស់រុស្ស៊ីកំពុងចាត់វិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុន Google រួមទាំងការហាមឃាត់លើការផ្សាយពាណិជ្ជកម្មវេទិការ និងធនធានព័ត៌មានរបស់ខ្លួន សម្រាប់ការចោទប្រកាន់ថាបានបំពានលើច្បាប់រុស្ស៊ី។ អង្គការឃ្លាំមើល Roskomnadzor បានចោទប្រកាន់ YouTube ដែលបានរារាំងប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់មូលនិធិដោយរដ្ឋរបស់រុស្ស៊ីទូទាំងពិភពលោកពីការប្រើប្រាស់វេទិការបស់ខ្លួនថាបានក្លាយទៅជាវេទិកាដ៏សំខាន់មួយដែលផ្សព្វផ្សាយប្រព័ន្ធក្លែងក្លាយដូចជារូបភាពមិនពិត។ ខណៈដែលដំណើរការនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅលើទឹកដីនៃអ៊ុយក្រែន។ សូមបញ្ជាក់ថាគិតមកត្រឹមពេលនេះប្រទេសរុស្ស៊ីបានចូលលុកលុយទៅលើប្រទេសអ៊ុយក្រែនរយៈពេលជាង ១ ខែហើយ៕
[បរទេស] ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ទើបតែបានស្នើសុំអង្គភាព ដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើតេស្តស៊ុតសូកូឡាទារក(Kinder Surprise)ដែលដាក់លក់នៅលើទីផ្សារ ដើម្បីធ្វើការត្រួតពិនិត្យ និងរាយការណ៍អំពីផលិតផលស្រដៀងគ្នាដែលនាំចូលទៅប្រទេសវៀតណាម។ នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបាននិយាយថា “ក្នុងករណីដែលផលិតផលត្រូវបានរកឃើញថាមានការបំពុល អ្នកនាំចូល ឬអង្គភាពដែលមានការអនុញ្ញាតនឹងទទួលខុសត្រូវក្នុងការប្រមូលមកវិញ និងបំផ្លាញវាតាមបទប្បញ្ញត្តិ។ ការផ្លាស់ប្តូរនេះកើតឡើងនៅក្នុងបរិបទនៃបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួនដូចជាចក្រភពអង់គ្លេស និងអៀរឡង់ ព្រមាន និងប្រមូលស៊ុតសូកូឡាមកវិញបន្ទាប់ពីមានការឆ្លងមេរោគ salmonella…
[ទីផ្សារបរទេស] ក្រុមហ៊ុន Hyundai ដែលបានទទួលយកការប្រថុយប្រថានដោយអភិវឌ្ឍន៍នូវគ្រោងឆ្អឹងថ្មីសម្រាប់រថយន្តអគ្គិសនីដូចជារថយន្ត Ioniq 5 ជាដើមនោះ ហាក់ដូចកំពុងតែទទួលបានផ្លែផ្កាជាបណ្ដើរៗហើយ ដោយក្រុមហ៊ុនបានរាយការណ៍ថា ២០% នៃចំនួនលក់នៅអឺរ៉ុប គឺជាប្រភេទរថយន្តអគ្គិសនី។ ការចុះផ្សាយរបស់ Korea Times បានឲ្យដឹងថាក្នុងចំណោមរថយន្តចំនួន ៥៧ ៨៤២គ្រឿង ដែល Hyundai បានលក់ចេញនៅអឺរ៉ុប…
[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូចិន SYM បានដាក់បង្ហាញនូវម៉ូឌែល Husky ADV 150 ប្រភេទ Adventure-Scooter ដែលរចនាទ្បើងរូបរាងបែបស្ព័រកាន់តែកាច ដែលជាគូរប្រជែងជាមួយនឹង Honda ADV 150 ផងដែរ។ ជាមួយនឹងរូបរាងម៉ូតូ Husky ADV 150 ដែលរចនាទ្បើងបែបស្ព័រកាន់តែកាច…
[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha បានបញ្ចេញនូវម៉ូតូ Lexi ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ខ្នាតធំ ដែលមានរូបរាងស្រដៀងគ្នានឹង Nmax 125 សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ីន។ ម៉ូតូ Scooter នេះបានប្រើប្រាស់ម៉ាស៊ីនសាំង Bluecore ចំណុះ ១២៥សេសេ…
[ការត្រៀមបង្ហាញខ្លួន] ការទន្ទឹមរង់ចាំនៃការបង្ហាញខ្លួនជាផ្លូវការនៃរថយន្តអគ្គិសនីសុទ្ធដំបូងរបស់ក្រុមហ៊ុនជប៉ុន Lexus បាន នឹងកំពុងខិតជិតមកដល់ ខណៈពេលដែលក្រុមហ៊ុននេះបានធ្វើការប្រកាសអំពីពេលវេលានៃការបង្ហាញខ្លួនជាផ្លូវការ ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃអង្គា ទី ២០ ខែមេសានេះ នៅវេលាម៉ោង ៥:០០ល្ងាចម៉ោងនៅកម្ពុជា(៦am EST)។ បើក្រឡេកទៅមើលរូបភាពដែលទើបតែបង្ហាញបានបង្ហាញអោយឃើញថាផ្នែកខាងក្នុងនៃរថយន្ត RZ 450e ហាក់បីដូចជាការវិវត្តន៍ថ្មីនៃការប៊ីនរថយន្តរបស់គំរូរថយន្ត LF-Z ដោយបានភ្ជាប់មកជាមួយដៃចង្កូតដ៏ចាប់អារម្មណ៍មួយ រួមបន្ថែមជាមួយកុងទ័របង្ហាញប្រភេទឌីជីថល, អេក្រង់កម្សាន្តទំហំធំ…
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda និង General Motors បានធ្វើការប្រកាសអំពីភាពជាដៃគូម្តងទៀតសម្រាប់ការដាក់បង្ហាញរថយន្តថ្មីនៅអាមេរិកខាងជើងរហូតដល់ឆ្នាំ ២០២៧ នៅលើបច្ចេកវិទ្យាគ្រោងឆ្អឹង Ultium Battery Technology Platform របស់ GM ។ ក្នុងនោះក្រុមហ៊ុនផលិតរថយន្តបានបញ្ជាក់ថាពួកគេនឹងផលិតរថយន្តអគ្គិសនីនាពេលខាងមុខនេះជាប្រភេទរថយន្តតូចប្រភេទ Crossover រាប់លានគ្រឿង ក្រោមគ្រោងឆ្អឹង Ultium…
[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hertz និង Polestar បានធ្វើការប្រកាសជាផ្លូវការនៅភាពជាដៃគូជាសកលរបស់ពួកគេដែលនឹងមានរយៈពេលរហូតដល់ប្រាំឆ្នាំ។ កិច្ចសន្យានេះរួមបញ្ចូលទាំងការទិញរថយន្តអគ្គិសនី Polestar EVs ចំនួន ៦៥ ០០០ គ្រឿង ដែលនឹងត្រូវប្រើប្រាស់សម្រាប់កាអាជីវកម្ម ក៏ដូចជារថយន្តសម្រាប់ជួលផងដែរ។ ការបញ្ជាទិញ Polestar ដំបូងនឹងរួមបញ្ចូល Polestar 2 សម្រាប់អតិថិជនរបស់ពួកគេ…
[បរទេស] កាណាដានឹងវិនិយោគទឹកប្រាក់ ៤១៥ លានដុល្លារ សម្រាប់រោងចក្រ GM ចំនួន ២ នៅ Ontario ដើម្បីផលិតរថយន្តអគ្គិសនី។ នេះបើយោងតាមការចុះផ្សាររបស់សារព័ត៌មាន Reuters ។ រដ្ឋាភិបាលសហព័ន្ធ និងអភិបាលក្រង់ Ontario នឹងវិនិយោគទឹកប្រាក់ប្រមាណ ២០៧ លានដុល្លារ…