នៅក្នុងឆ្នាំ២០២១ គូស្វាមីភរិយាកាន់តែច្រើនបានរៀបការ បន្ទាប់ពីមានភាពធូស្បោយនៃកូវីដ១៩ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០។ ចំនែកចំនួននៃការលែងលះក៏បានកើនឡើងផងដែរ ខណៈដែលដំណើរការលែងលះកាលពីមុនត្រូវបានពន្យារពេលដោយសារកូវីដ១៩ នេះបើយោងតាមនាយកដ្ឋានស្ថិតិសិង្ហបុរីកាលពីថ្ងៃពុធ (៦ កក្កដា)។ ការរៀបការសរុបចំនួន ២៨ ៣២៩ ត្រូវបានចុះបញ្ជីកាលពីឆ្នាំមុន ដោយកើនឡើង ២៥,១ ភាគរយបើធៀបទៅនឹងការរៀបការចំនួន ២២ ៦៥១ ក្នុងឆ្នាំ២០២០ នៅពេលកូវីដកើតឡើង។…
Browsing: ព័ត៌មានថ្មីៗ
យោងតាមការរាយការណ៍ពី Bloomberg បានបង្ហាញថាប្រទេសស្រីលង្កាមានបំណងបញ្ឈប់ការបោះពុម្ភប្រាក់ដើម្បីការពារអតិផរណាខ្ពស់។ ប្រទេសដែលមានប្រជាជនចំនួន ២២ លាននាក់កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទស្សវត្ស ហើយមិនអាចចាយប្រាក់សម្រាប់ការនាំចូលសំខាន់ៗអស់រយៈពេលជាច្រើនខែ ដោយសារវិបត្តិប្រាក់ដុល្លារធ្ងន់ធ្ងរដែលបណ្តាលមកពីការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ និងផលវិបាកនៃជំងឺរាតត្បាតកូវីដ១៩ លើវិស័យទេសចរណ៍ ដែលជាវិស័យសេដ្ឋកិច្ចពឹងផ្អែក។ កង្វះខាតប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យបាននាំឱ្យមានការបិទសេវាកម្មជាច្រើន ហើយបានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំដែលបានបន្តចាប់តាំងពីខែមីនា។ បន្ថែមពីនេះប្រទេសកោះនេះត្រូវបានបង្ខំឱ្យបិទសាលារៀន និងបញ្ឈប់ការផ្តល់ប្រេងឥន្ធនៈដល់សេវាកម្មចាំបាច់ទាំងអស់។ ថ្លែងទៅកាន់សភា នាយករដ្ឋមន្ត្រី Ranil…
[វៀតណាម] ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ការនាំចេញអង្ករទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ៧១,៣% ដែលជាការកើនឡើងខ្លាំងបំផុតក្នុងចំណោមប្រទេសដែលនាំចូលអង្ករពីវៀតណាម។ យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ទំហំនាំចេញអង្ករក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះសម្រេចបានចំនួន ៣,៥២ លានតោន និង ១,៧២ ពាន់លានដុល្លារ កើនឡើង ១៦,២% ជាបរិមាណ និង ៤,៦%…
នាព្រឹកថ្ងៃទី០៦ កក្កដានេះ ក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ អនុញ្ញាតអោយរថយន្តចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់កែពីចង្កូតស្ដាំទៅចង្កូតឆ្វេងនោះឡើយ ដូច្នេះអ្នកមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ អ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់។…
ក្រុមហ៊ុន Apple កំពុងធ្វើការលើម៉ូដែល Apple Watch Series 8 ជាមួយនឹងអេក្រង់ធំជាងនេះ បើយោងតាមនាកប្រតិបត្តិ Ross Young ក្រុមហ៊ុន DSCC (ក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់) និងលោក Jeff Pu ក្រុមហ៊ុន Haitong International…
[តៃវ៉ាន់] ការនាំចេញរបស់តៃវ៉ាន់ទំនងជាបានកើនឡើងក្នុងរយៈពេល ២៤ខែជាប់គ្នានៅត្រឹមខែមិថុនា និងលឿនជាងខែឧសភា ដោយសារការបន្ធូរបន្ថយបញ្ហាសង្វាក់ផ្គត់ផ្គង់ និងតម្រូវការបច្ចេកវិទ្យាកាន់តែខ្លាំង។ តៃវ៉ាន់ ដែលជាមជ្ឈមណ្ឌលសកលសម្រាប់ការផលិតបន្ទះឈីប និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ Apple Inc គឺជាអ្នកនាំចេញទំនិញបច្ចេកវិទ្យាឈានមុខគេមួយនៅអាស៊ី ដូច្នេះទិន្នន័យពាណិជ្ជកម្មត្រូវបានគេមើលឃើញថាជាប្រទេសមួយដ៏សំខាន់នៃតម្រូវការពិភពលោកសម្រាប់ឧបករណ៍បច្ចេកវិទ្យា។ ការនាំចេញកាលពីខែមុនត្រូវបានគេប៉ាន់ស្មានថាបានកើនឡើង ១៣,៥៥ ភាគរយធៀបនឹងឆ្នាំមុន ដែលការស្ទង់មតិរបស់អ្នកវិភាគ ១៨ រូបបានបង្ហាញថា លឿនជាងការកើនឡើង…
[វៀតណាម] ប្រទេសវៀតណាមបានកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) ៧ ភាគរយសម្រាប់ឆ្នាំ ២០២២នេះ នេះបើយោងតាមរដ្ឋមន្រ្តីផែនការ និងវិនិយោគ ដែលបាននិយាយកាលពីថ្ងៃទី៤ កន្លងទៅនេះ ដែលនេះវាមានការកើនឡើងខ្ពស់ជាងឆ្នាំមុនដែលកំណត់ត្រឹម ៦.០ ទៅ ៦,៥ភាគរយប៉ុណ្ណោះ។ ដើម្បីសម្រេចបាននូវការកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំនេះ នៅត្រីមាសទីប្រទេសវៀតណាមត្រូវចាំបាច់មាន GDP ចំនួន ៩.០ភាគរយ និងត្រីមាសទី៤…
នៅចុងសប្តាហ៍នេះ ភាពយន្តគំនូរជីវចលរបស់ Universal និង Illumination បានរកចំណូលបានជាង ១០៨ លានដុល្លារក្នុងការលក់សំបុត្រក្នុងស្រុក ព្រមទាំងរកបាន ៩៣,៧ លានដុល្លារបន្ថែមពីទីផ្សារអន្តរជាតិ ដែលនាំឱ្យមានការប៉ាន់ស្មានមានរហូតដល់ ២០២លានដុល្លារនៅទូទាំងពិភពលោក នៅកំឡុងនៃការចាក់បញ្ជាំងចុងសប្តាហ៍នេះ។ លោក Paul Dergarabedian អ្នកវិភាគប្រព័ន្ធផ្សព្វផ្សាយជាន់ខ្ពស់នៅ Comscore បាននិយាយថា…
ចំណែកទីផ្សាររថយន្តអគ្គិសនីរបស់ Tesla ប្រហែលជាត្រូវថយចុះពី ៧០% នាពេលបច្ចុប្បន្ន មកនៅត្រឹម ១១% នៅត្រឹមឆ្នាំ២០២៥ ខាងមុខ ខណៈដែលក្រុមហ៊ុននេះរងការប្រកួតប្រជែងពីក្រុមហ៊ុន General Motors និង Ford ផងដែរ។ នេះបើតាមការសិក្សាថ្មីមួយរបស់ Bank of America។ ផ្អែកតាមការស្រាវជ្រាវ…
ក្រុមហ៊ុនផលិតរថយន្ត Aiways Automobiles ដែលជាម៉ាករថយន្តរបស់ចិនដែលបង្កើតឡើងក្នុងឆ្នាំ ២០១៧ កំពុងពិចារណាលក់រថយន្តនៅក្នុងប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេស ក្នុងការពង្រឹងលើការពង្រីករថយន្តទៅកាន់ទីផ្សារបើកបរចង្កូតស្តាំ (RHD)។ បច្ចុប្បន្ន Aiways Automobiles លក់រថយន្តនៅអ៊ឺរ៉ុបតែមួយគត់គឺម៉ូឌែល U5 ជារថយន្តប្រភេទ SUV ខ្នាតកណ្តាល ទោះបីជារថយន្ត U6 coupe…