យោងតាមគេហទំព័រសារព័ត៌មាន Carbuzz បានធ្វើដាក់បង្ហាញចេញនូវទិន្នន័យផ្លូវការរបស់រថយន្តចំនួន ១០ម៉ូឌែល ដែលលក់ដាច់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនផលិតរថយន្ត Toyota នៅក្នុងទីផ្សារនៅលើពិភពលោក។ ដូច្នេះ ខាងក្រោមនេះជាទាំង ១០ម៉ូឌែល ដែលលក់បានច្រើនជាងគេក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនប្រទេសជប៉ុនមួយនេះ៖
១) រថយន្ត Toyota Sienna លក់បានចំនួនច្រើនជាង ២លានគ្រឿង
២) រថយន្ត Toyota 4Runner លក់បានចំនួនច្រើនជាង ៣លានគ្រឿង
៣) រថយន្តភីកអាប់ Toyota Tacoma លក់បានចំនួនច្រើនជាង ៤លានគ្រឿង
៤) រថយន្ត Toyota Prius លក់បានចំនួនច្រើនជាង ៦លានគ្រឿង
៥) រថយន្ត Toyota Yaris លក់បានចំនួនច្រើនជាង ១០លានគ្រឿង
៦) រថយន្ត Toyota Land Cruiser លក់បានចំនួនច្រើនជាង ១១លានគ្រឿង
៧) រថយន្ត Toyota RAV4 លក់បានចំនួនច្រើនជាង ១៣លានគ្រឿង
៨) រថយន្តភីអាប់ Toyota Hilux លក់បានចំនួនច្រើនជាង ១៩លានគ្រឿង
៩) រថយន្ត Toyota Camry លក់បានចំនួនច្រើនជាង ២១លានគ្រឿង
១០) រថយន្ត Toyota Corolla លក់បានចំនួនច្រើនជាង ៥០លានគ្រឿង